**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត**លោក​គីម ជុងអ៊ុន បានចុះពិនិត្យមេីលការបាញ់សាកល្បងមីស៉ីលគ្រូសយុទ្ធសាស្ត្រ និងការវាយតម្លៃប្រព័ន្ធប្រឆាំងនាវា នាវាមុជទឹក និងការពារដែនអាកាស​ ចេញពីនាវាពិឃាតរបស់កងទ័ពជើងទឹក Kang Kon**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ការបង្កើតវេទិកាគ្រួសារត្រឹម ៥នាទីឡើងទៅក្នុងមួយថ្ងៃ អាចជួយបង្ការកូនចៅពីបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា**អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល**កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់**រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿង នៅក្នុងទីក្រុង Saint Petersburg ខណៈស្ថានីយប្រេងឥន្ធនៈមួយកន្លែងរងការវាយប្រហារ**ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»

អា​វុធហត្ថចាប់ជនជាតិចិន ៦នាក់ ក្រោយចាក់សម្លា​​​ប់ជនជាតិចិនដូចគ្នា នៅចំណុចអគារព្រីនស៍ផ្លាស្សា ក្នុងសង្កាត់ទន្លេបាសាក់

ភ្នំពេញ៖ យ៉ាងហោចណាស់ជនជាតិចិនម្នាក់ បានដេកស្លាប់ក្នុងថ្លុកឈាម ខណៈមនុស្ស៦នាក់ផ្សេងទៀត ត្រូវកងរាជអាវុធហត្ថចាប់ខ្លួនពាក់ព័ន្ធករណីហិង្សារហូតឈានដល់ការ​ប្រើប្រាស់អាវុធមុតស្រួចចាក់សម្លាប់គ្នា បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ចំណុចអគារព្រីនស៍ផ្លាស្សា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងគេឃើញក្រុមជនជនជាតិមួយក្រុមមានគ្នាប្រមាណ៦នាក់ ឈ្លោះប្រកែកគ្នាជាមួយគូទំនាស់ជាចិនដូចគ្នា មួយសន្ទុះក្រោយមកទំនងជាទប់កំហឹងមិនបាន ក៏ធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានយកអាវុធមុតស្រួចចាក់បណ្ដាលឱ្យបុរសរងគ្រោះរងរបួសធ្ងន់ធ្ងរដេកស្លាប់ក្នុងថ្លុកឈាមតែម្ដង។ បន្ទាប់ពីកើតហេតុរួចក្រុមជនដៃដល់បានព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវប្រជាពលរដ្ឋបានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនបានទាន់ពេលវេលា។

ក្រោយកើតហេតុ ក្រុមជនសង្ស័យត្រូវកម្លាំងជំនាញ បញ្ចូនខ្លួនទៅកាន់ការិយាល័យកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ខណៈសពជនរងគ្រោះនៅ​មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ និងកំពុងរង់ចាំសាច់ញាតិមកទទួល។ ទោះបីជាយ៉ាងណា ជុំវីញករណីឃាតកម្មខាងលើនេះ កម្លាំងកងរាជអាវុធហត្ថនៅមិនអាចទាន់ទម្លាយមូលហេតុពិតប្រាកដនៅពីក្រោយអំពើនៃការចាក់សម្លាប់គ្នានេះបាននៅឡើយទេ ដោយរង់ចាំសាកសួរព័ត៌មានពីជនជាប់ចោទទាំង៦នាក់នោះ។

អត្ថបទដែលជាប់ទាក់ទង