**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រដ្ឋសភាកម្ពុជា និងសភាតំណាងប្រជាជនចិន ចុះកិច្ចហត្ថលេខាលើឯកសារចំនួនពីរ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នានៅគ្រប់កម្រិតនិងគ្រប់វិស័យ

ភ្នំពេញ៖ ជាលទ្ធផលសំខាន់មួយនៃដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៅប្រទេសចិន គឺការចុះហត្ថលេខាលើឯកសារចំនួនពីរ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរនៅគ្រប់កម្រិត និងគ្រប់វិស័យ ឱ្យកាន់តែសកម្ម គ្រប់ជ្រុងជ្រោយឡើងបន្ថែមទៀត ស្របតាមបរិបទបច្ចុប្បន្ន ក្នុងការបម្រើផលប្រយោជន៍ជូនប្រទេសនិងប្រជាជនទំាងសងខាង។

ពិធីចុះហត្ថលេខាលើឯកសារទាំងពីរបានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៤នេះ នៅវិមានសភាតំណាងប្រជាជនចិននាទីក្រុងប៉េកាំង បន្ទាប់ពីថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានពិភាក្សាការងារជាទ្វេភាគីប្រកបដោយលទ្ធផលជាទីមោទនៈហើយនោះ។

កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរ បានចុះហត្ថលេខាដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិង ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិននៃសាធារណរដ្ឋប្រជាមានិតចិន។ ចំណែក អនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា និងឯកឧត្តម លីវ ឈី (LIU QI) អគ្គលេខាធិការ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។

ស្មារតីនៃកិច្ចព្រមព្រៀងរវាងសភាប្រទេសទំាងពីរ បង្ហាញពីការរួមសហការគ្នារវាងសភាប្រទេសទាំងពីរក្នុងការជំរុញនិងលើកកម្ពស់ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទំាងពីរក្នុងការកសាងសហគមន៍ជោគវាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងការរួមចំណែកជាវិជ្ជមានក្នុងការរក្សាសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងសមភាគីមិត្តចិនបានឯកភាពគ្នាថា ការផ្លាស់ប្តូរ ទស្សនកិច្ចជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ គឺជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងពង្រីកទំនាក់ទំនងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំឡើង។

កិច្ចព្រមព្រៀងចែងអំពីការលើកកម្ពស់ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យនីតិកម្ម ការត្រួតពិនិត្យ និងអភិបាលកិច្ច ការបន្តអនុវត្តការផ្លាស់ប្តូរទស្សកិច្ចមិត្តភាពរវាងថ្នាក់ដឹកនាំ គណៈកម្មាធិការ ក្រុមមិត្តភាព តំណាងរាស្រ្ត និងស្ថាប័នការងារតាមរយៈទម្រង់ផ្សេងៗ ដូចជាការផ្លាស់ប្តូរគណៈប្រតិភូ ការផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្ម និងវិស័យឌីជីថល ជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរមិត្តភាព និងដំណើរទស្សនកិច្ចទៅវិញទៅមក រវាងតំណាងរាស្រ្តស្ត្រី និងសមាជិកសភាវ័យក្មេង ជាដើម។

ចំណែកអនុស្សរណៈរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរវិញ ធ្វើឡើងក្នុងគោលបំណង បន្តទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងចិននិងកម្ពុជា ឱ្យកាន់តែស៊ីជម្រៅ នូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គាំទ្រដល់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសចិន និងកម្ពុជា តាមរយៈទម្រង់ផ្សេងៗ ដូចជាការផ្លាស់ប្តូរ បទពិសោធនិងកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្តល់សេវាកម្មសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃភារកិច្ចរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានសមភាព ផលប្រយោជន៍ទៅវិញទៅមក ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការអនុលោមតាមបទដ្ឋាន ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។

ពិធីចុះហត្ថលេខាលើឯកសារទាំងពីរនេះ បានប្រារព្ធធ្វើឡើងក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត នៅវិមានសភាតំណាងប្រជាជនចិន នាទីក្រុងប៉េកាំង ៕

អត្ថបទដែលជាប់ទាក់ទង