**រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦**អភិបាលខេត្តពោធិ៍សាត់ ជំរុញអាជ្ញាធរស្រុកក្រគរ ត្រូវផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដោយមិនត្រូវយកកម្រៃក្រៅផ្លូវការឡើយ**ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា កើនឡើងដល់ ៣ ៣៤២នាក់**អូស្រ្តាលីចុះសន្ធិសញ្ញាការពារជាតិថ្មីមួយ ជាមួយប្រទេសដែនកោះហ្វ៊ីជី ដើម្បីពង្រឹងទំនាក់ទំនង**លោក ម៉ាក្រុង នឹងទៅបំពេញទស្សនកិច្ចនៅស៊ីរី ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី**តម្លៃប្រេងឆៅបានធ្លាក់ចុះទាប បន្ទាប់ពីអង្គការ OPEC+ យល់ព្រមបង្កើនការផលិតប្រេង ចាប់ពីខែសីហា**លោក ត្រាំ នឹងជួបជាមួយសមភាគីអ៊ុយក្រែននិងស៉ីរី អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល NATO ក្នុងប្រទេសតួកគីយ៉េ**រដ្ឋបាលខេត្តបាត់ដំបង ត្រៀមលក្ខណៈរួចរាល់ដើម្បីរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើឆ្នាំ២០២៦ ដែលកាន់តែខិតមកដល់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចុះពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ**សម្តេចតេជោ បន្តក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន**អគ្គសេនាធិការកងទ័ពអុីស្រាអែល ចុះសួរសុខទុក្ខកងកម្លាំងឈរជើងនៅភាគខាងត្បូងលីបង់ និងប្តេជ្ញាបន្តយុទ្ធនាការប្រឆាំងនឹងក្រុមហេសបូឡា ឱ្យដល់ទីបញ្ចប់**ពាណិជ្ជកម្មតាមផ្លូវសមុទ្ររវាងអុីរ៉ង់ និងកាតា បានចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេលប្រហែល ៥ខែកន្លងមកនេះ**OPEC+ ប្រកាសឯកភាពក្នុងការបង្កើនគោលដៅផលិតកម្មប្រេងបន្ថែមទៀត ចាប់ពីខែសីហាខាងមុខនេះ**រកឃើញវត្តមានប្រភេទសត្វព្រៃកម្រ ចំនួន ១៤ប្រភេទ កំពុងមានវត្តមាននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ**សម្ដេចតេជោ៖ គ្រូបង្រៀន និងមន្ត្រីអប់រំចូលនិវត្តន៍ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ**ផ្ទះ២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនជនងាយរងគ្រោះបំផុត ២គ្រួសារ រស់នៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ**សូមប្រុងប្រយ័ត្នតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព “ការឆបោក បន្លំខ្លួនជាបុគ្គលិកធនាគារ”!**វិចារណកថា! ដើមឈើ៖ អ្នកការពារដ៏ស្ងៀមស្ងាត់នៃទន្លេ និងសមុទ្ររបស់យើង**ស្វែងយល់ពីអាថ៌កំបាំង និងស្ថាបត្យកម្មដ៏ល្អនៃ «ប្រាសាទបន្ទាយសំរ៉ែ»**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ

អង្គការសំអាតទន្លេ សមុទ្រ ជាមួយក្រសួង៧ សហការរៀបចំ ទិវាសំអាតពិភពលោកលើកទី៧ ទូទាំងប្រទេសកម្ពុជា  

ភ្នំពេញ៖ ទិវាសំអាតពិភពលោក លើកទី៧ World Cleanup Day ប្រព្រឹត្តទៅជាផ្លូវការនៅប្រទេសកម្ពុជា នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដោយអង្គការសំអាតទន្លេ សមុទ្រ តំណាងប្រចាំប្រទេសកម្ពុជា និងចូលរួមដឹកនាំរៀបចំដោយក្រសួង ៧ រួមមាន៖ ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ ក្រសួងទេសចរណ៍ ក្រសួងពានិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងធម្មការ និងសាសនា  ព្រមទាំងរដ្ឋបាលរាជធានី ខេត្ត ទូទាំងប្រទេសជាមួយ១៩៨ប្រទេសទូទាំងសកលោក។

ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធបាន នូវចេញសេចក្តីជូនដំណឹងដល់អង្គភាពចំណុះក្រសួង រាជធានី ខេត្ត មន្ទីរ គ្រឹះស្ថានសិក្សា ក្រុមហ៊ុនឯកជន ចូលរួម និងរៀបចំ ទិវាសំអាតពិភពលោកទូទាំងប្រទេស ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋឲ្យស្រឡាញ់បរិស្ថាន ធនធានធម្មជាតិ ដោយការគ្រប់គ្រងសំរាម សំណល់រឹងនៅក្នុងប្រទេសដោយបញ្ជ្រាបការយល់ដឹងពិផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃកំណើនបរិមាណសំរាមលើភពផែនដី។

ទិវាសំអាតពិភពលោកជាការផ្តល់ឪកាសដ៏ល្អប្រសើរមួយដល់ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស និងបុគ្គលិកមកពីគ្រប់ស្ថាប័ន្ថចូលរួមបានច្រើនកុះករ ទូទាំងប្រទេស ក្នុងអំឡុងពេល ១ថ្ងៃ ១លាននាក់ ដែលជាសារមួយជូនដល់សហគមន៍អន្តរជាតិគឺ “កម្ពុជាស្អាត ខ្មែរធ្វើបាន”។

ដើម្បីផ្តល់នូវប្រសិទ្ធភព ប្រសិទ្ធិផល បង្កភាពសប្បាយរីករាយ ភាពទាក់ទាញ ទិវាសំអាតពិភពលោកបញ្ជូល ការប្រគុំដន្រ្តីសម័យ ឆ៉ៃយាំកំចាត់សំរាម ទូកកំចាត់សំរាម ក្រុមចែវរើសដោយប្រើទូកកាយ៉ាក និង Clean2Win ជាកម្មវិធីប្រណាំងរើសយករង្វាន់ពិសេសៗដ៏សម្បូបែប រើសបានច្រើន ឪកាសឈ្នេះរង្វាន់ជាច្រើន ការចែកសម្ភារៈប្រើប្រាស់ជូនដល់អ្នកត្រូវការ ជាចំណែកមួយនៃយុទ្ធនាការ ចាស់អ្នក ថ្មីខ្ញុំGood Deeds Day និងមានអាហារសំរន់ ភេសជ្ជៈសម្រាប់អ្នកចូលរួម ។

សំរាមដែលប្រមូលក្នុងទិវាសំអាតពីភពលោកលើទី៧ បានយកមករៀបជាផ្ទំាងរូបភាពត្រីស៊ីប្លាស្ទិកបង្កើតជាសារមួយដ៏មានសារៈសំខាន់ជូនដល់ប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋទូទាំងសកលលោកឲ្យយល់ដឹងអំពីបញ្ហារបស់ប្លាស្ទិកដែលចូលមកជាចំណែកនៃអាហាររបស់យើងប្រសិនបើយើងមិនទុកដាក់សមរាមបានត្រឹមត្រូវនោះទេ ។ គឺជាពេលវេលាមួយដែលស្ថាប័ន្ថពាក់ព័ន្ធ អ្នកស្រឡាញ់បរិស្ថាន រួមទាំងក្រុមហ៊ុន រួមគ្នាអបអរសាទរនូវសមិទ្ធផលរួមគឺ កម្ពុជាស្អាត ខ្មែរធ្វើបាន និងការរួមគ្នាដើម្បីឈានទៅទទួលបាន ពិភពលោកគ្មានសំរាម។ ហើយចំណែកដ៏សំខាន់មួយទៀតនោះគឺ ក្រុមហ៊ុននឹងទទួលនូវលិខិតថ្លែងអំណរគុណពីក្រសួងបរិស្ថាន និង ពីទិវាសំអាតពិភពលោក World Cleanup Day ជាការសម្តែងនូវកិច្ចសហការដើម្បីនិរន្តរភាពបរិស្ថានប្រទេសកម្ពុជាគឺ ស្អាតទឹក ស្អាតដី ស្អាតខ្យល់។

ទិវាសំអាតពិភពលោកមិនអាចជាតំណោះស្រាយបញ្ហាបរិស្ថានរបស់ប្រទេសកម្ពុជាឫពិភពលោកយើង ក្នុង១ថ្ងៃនោះទេ តែជាទិវាមួយជម្រុញការបំផុសគំនិតជាសកលលើកទឹកចិត្តឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ សិស្សានុសិស្ស ក្រុមហ៊ុនឯកជន និងមន្ត្រីរាជការទូទាំងប្រទេស និងទូទាំងពិភពលោក ដើម្បីរួមគ្នាសំអាតសំរាមចាស់ ទប់ស្កាត់ថ្មី បង្ក្រាបបទល្លើសចោលសំរាមបំពុលបរិស្ថានផ្សេងៗ ការផ្សព្វផ្សាយអប់រំ ការកែលម្អហេដ្ឋារេចនាសម្ព័ន្ធគ្រប់គ្រងសំរាម ការកែច្នៃសំរាម និងការអនុវត្តន៍ច្បាប់ អាចទទួលបាននូវប្រទេសមានអនាម័យល្អ ជាការចូលរួមធ្វើឲ្យពិភពលោកទាំងមូលគ្មានសំរាម។

ក្រុមហ៊ុនឯកជនដើរតួយ៉ាងសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាបរិស្ថានជាពិសេស សំរាមក្នុងទន្លេ និងសមុទ្រ ដែលកំពុងបង្កផលប៉ះពាល់គំរាមកំហែងដល់ជីវៈចម្រុះក្នុងទឹក ទន្លេជាពាងទឹករបស់ប្រជាពលរដ្ឋ ជាប្រភពអាហាររបស់មនុស្ស និងសត្វ ។ តាមរយៈការចូលរួមជាកំលាំង ឫការគាំទ្រហិរញ្ញវត្ថុពីសំណាក់ក្រុមហ៊ុនដើម្បីធ្វើយ៉ាងណាឲ្យបេសកកម្មសំអាតទន្លេ សមុទ្របន្តបានដោយចីរភាពជាការចាំបាច់។  ខ្ញុំបាទសូមថ្លែងអំគុណចំពោះក្រុមហ៊ុន Leader Energy បានផ្តល់ជំនួយថវិការសម្រាប់រយៈពេល៥ឆ្នាំ ២០២៣ ដល់ ២០២៨ ជួយសំអាតទន្លេកម្ពុជា និងក្រុមធនាគារព្រីនសម្រាប់ការបង្កើតកម្មវិធីដើម្បីស្វែងរកថវិការជួយដល់បេសកកម្មសំអាតទន្លេផងដែរ និងសូមស្វាគមន៍ចំពោះក្រុមហ៊ុននៅកម្ពុជាដែលមានបំណងចង់ចូលរួមសំអាតទន្លេ និងសមុទ្រនៅកម្ពុជា៕

default
default
default
default
default
default

អត្ថបទដែលជាប់ទាក់ទង