**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»

ប្រធានរដ្ឋសភាកម្ពុជា បង្ហាញសាមគ្គីភាព ការគោរពស្រឡាញ់ស្ថិតនៅជាប់ជានិច្ចជាមួយពលរដ្ឋរងគ្រោះដោយសារព្យុះ ទីហ្វុង Yagi

ភ្នំពេញ៖ ខ្យល់ព្យុះទីហ្វុង Yagi បានកើតឡើងចាប់តាំងពីអំឡុងដើមខែកញ្ញា បន្តរហូតមកដល់ពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៤នេះ និងបានប៉ះពាល់ដល់ប្រទេសជាច្រើនក្នុងសហគមន៍អាស៊ាន ក៏ដូជាប្រទេសជាមិត្ត មានដូចជា ប្រទេសវៀតណាម ចិន ឡាវ ថៃ និងប្រទេសហ្វីលីពីនជាដើម ដែលបានបណ្ដាលឱ្យមានការបាត់បង់អាយុជីវិតប្រជាជន ហេដ្ឋារចនាសម្ព័ន្ធរងការបំផ្លិចបំផ្លាញ និងការខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការសោកស្តាយជាខ្លាំង ចំពោះសោកនាដកម្ម បង្កឡើងដោយព្យុះ ទីហ្វុង Yagi ដែលបានបង្កជាទឹកជំនន់ ការបាក់ដីធ្ងន់ធ្ងរ ធ្វើឱ្យបាត់បង់អាយុជីវិតប្រជាជន បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ខូចខាតទ្រព្យសម្បត្តិ និងមានការផ្លាស់ទីលំនៅរបស់ប្រជាជនជាដើម។

ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចរដ្ឋសភាធិបតី បានផ្ញើសារលិខិតជូនទៅកាន់ប្រធានរដ្ឋសភានៃបណ្ដាប្រទេសដែលទទួលរងគ្រោះដោយខ្យល់ព្យុះទីហ្វុង Yagi នោះ ជាបន្តបន្ទាប់ មានដូចជា ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋសភានៃសាធារណរដ្ឋមានិតចិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃឡងដ៍ និងប្រធានសភាតំណាងរាស្ត្រនៃសាធារណរដ្ឋហ្វីលីពីន ជាដើម ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃជនរងគ្រោះដែលបានបាត់បង់សមាជិកជាទីស្រឡាញ់ និងសម្ដែងនូវសេចក្ដីអាណិតអាសូរចំពោះជនរងគ្រោះដែលបានរងផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។

តាមរយៈសារលិខិតប្រកបដោយមនោសញ្ចេតដ៏ជ្រាលជ្រៅ បង្កប់នូវក្តីគោរពស្រឡាញ់ និងសាមគ្គីភាព សម្ដេចប្រធានរដ្ឋសភា បានបញ្ជាក់ពីការនៅជិតស្និទ្ធជានិច្ចរបស់ប្រជាជនកម្ពុជា ជាមួយពលរដ្ឋទំាងអស់ ដែលបានកំពុងរងផលប៉ះពាល់ពីគ្រោះធម្មជាតិនេះ៕

អត្ថបទដែលជាប់ទាក់ទង