**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អតីតអគ្គលេខាធិការ UN៖ ការដឹកនាំរបស់សម្ដេចតេជោ បានធ្វើឱ្យទំនាក់ទំនងកម្ពុជា និងកូរ៉េមានភាពល្អប្រសើរ និងបានរួមចំណែកដល់សុខសន្តិភាពទាំងតំបន់ និងពិភពលោក


ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Ban Ki-moon អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅក្នុងឱកាសសម្ដេចអញ្ជើញចូលរួមក្នុង “វេទិកាចំណេះដឹងពិភពលោក” នៅសាធារណរដ្ឋកូរ៉េ។

ជាកិច្ចចាប់ផ្ដើមឯកឧត្តម Ban Ki-moon បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា ដែលរៀបចំឱ្យមានជំនួបនេះឡើង ក្នុងពេលដែលសម្ដេចអញ្ជើញមកចូលរួមក្នុង “វេទិកាចំណេះដឹងពិភពលោក”។ ឯកឧត្តម ក៏បានអបអរសាទរសម្ដេចតេជោដែលបានក្លាយជាប្រធានព្រឹទ្ធសភា។

ឯកឧត្តម Ban Ki-moon និងសម្ដេចតេជោ បានរំលឹកនូវអនុស្សាវរីយ៍ដែលបានធ្វើការងារជាមួយគ្នា ហើយ ឯកឧត្តម ក៏បានអរគុណ សម្តេចតេជោ និង កម្ពុជា ដែលបានគាំទ្រអង្គការសហប្រជាជាតិ ក្នុងអំឡុងពេលដែលឯកឧត្តមនៅជាអគ្គលេខាធិការ។ ឯកឧត្តម បានមានប្រសាសន៍ថា ការដឹកនាំរបស់សម្ដេចតេជោ បានធ្វើឱ្យទំនាក់ទំនងកម្ពុជា និងកូរ៉េមានភាពល្អប្រសើរ និងបានរួមចំណែកដល់សុខសន្តិភាពទាំងតំបន់ និងពិភពលោកផងដែរ។

ឯកឧត្តមបាន Ban Ki-moon បានបញ្ជាក់ថា សម្ដេចតេជោ គឺជាមេដឹកនាំដែលនាំឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាព ហើយជាអ្នកដឹកនាំម្នាក់ក្នុងតំបន់អាស៊ាន ដែលមានចក្ខុវិស័យវែងឆ្ងាយ និងបានជួយដោះស្រាយបញ្ហានានាក្នុងតំបន់អាស៊ាន។

ជាមួយគ្នានោះ ឯកឧត្តម Ban Ki-moon បានសំដែងនូវការអបអរសាទរដល់ សម្ដេចតេជោ ដែលនៅថ្ងៃស្អែកនេះ សម្ដេចនឹងទៅខេត្តឃ្យូងសាងប៊ុកដូ ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសទាក់ទងនឹងការដឹកនាំ និងការកសាងសន្តិភាព។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅក្នុងឱកាសដែលសម្ដេចបានអញ្ជើញមកទស្សនកិច្ចសាធារណរដ្ឋកូរ៉េនេះ។ សម្ដេចតេជោ បានជម្រាបជូនឯកឧត្តម Ban Ki-moon ថា ទោះបីជា សម្ដេច នៅមានសុខភាពល្អ ដែលធ្វើជានាយករដ្ឋមន្ត្រី មួយអាណត្តិ ឬពីរអាណត្តិទៀតក៏ដោយ ក៏ប៉ុន្តែសម្ដេច បានសម្រេចលះបង់ ដើម្បីផ្ទេរអំណាច ទៅអ្នកជំនាន់ក្រោយ ដែលជាការដោះដូរនឹងសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលយូរអង្វែង។

សម្ដេចតេជោ បានរំលឹកថា អ្វីដែលជាស្នាដៃរបស់ឯកឧត្តម Ban Ki-moon គឺការសម្រេចបាននូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) និង បានចូលរួមចំណែកដល់ការរក្សាបាននូវសុខសន្តិភាពសម្រាប់កម្ពុជា និងការរកយុត្តិធម៌ជូនប្រជាជនកម្ពុជា ដែលរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្ដេចបានរំលឹកថា ឯកឧត្តម Ban Ki-moon គឺជាភ្ញៀវទី១ ដែលសម្ដេចបានទទួលក្រោយពីការសាងសង់វិមានសន្តិភាពនៅរាជធានីភ្នំពេញ។

សម្ដេចតេជោ បានថ្លែងអំណរគុណ ចំពោះឯកឧត្តម Ban Ki-moon និងសាធារណរដ្ឋកូរ៉េ ដែលបានខិតខំជួយដល់កម្ពុជាក្នុងការអភិវឌ្ឍវិស័យសំខាន់ៗ ហើយ សម្ដេច សង្ឃឹមថា តាមរយៈស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដ៏វែងមួយដែលកាត់ទន្លេចំនួន២ នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ។

សម្ដេច បានបន្ថែមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បានធ្វើឱ្យប្រទេសយើងទាំងពីរបានពង្រីកសក្តានុពលក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត។

ជាទីបញ្ចប់ ឯកឧត្តម Ban Ki-moon ជូនពរសម្តេចតេជោ មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច ៕

អត្ថបទដែលជាប់ទាក់ទង