**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សម្ដេចធិបតី ប្រើវិធីបង្វិលប្រាក់ដែលបង់ពន្ធឱ្យពលរដ្ឋវិញ ដោយមិនដឹងខ្លួន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលាតត្រដាងវិធីសាស្ដ្រមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមនុស្សទូទៅប្រហែលមិនបានដឹង ឬមិនបានចាប់អារម្មណ៍ គឺវិធីសាស្ដ្របង្វិលថវិកា ដែលប្រជាពលរដ្ឋត្រូវបង់ពន្ធ ទៅឱ្យប្រជាពលរដ្ឋវិញ តាមរយៈការអនុគ្រោះ ការបន្ធូរបន្ថយ និងការលើកលែងពន្ធ។ ឧបមាថា ក្នុងវិស័យអ្វីមួយ រដ្ឋត្រូវប្រមូលពន្ធ១០០ភាគរយពីប្រជាពលរដ្ឋ ប៉ុន្តែរដ្ឋបែរជាមិនតម្រូវឱ្យបង់ពន្ធទាំង១០០ភាគរយនោះទេ ដោយអនុគ្រោះឱ្យ «១៥ភាគរយ»។

សម្តេចនាយករដ្ឋមន្ត្រី បានហៅការអនុគ្រោះពន្ធ១៥ភាគរយនោះ ថាប្រៀបដូចជារដ្ឋ ទុកថវិកា ឬឧបត្ថម្ភថវិកាត្រឡប់ទៅប្រជាពលរដ្ឋវិញ ដោយមើលមិនឃើញ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ យ៉ាងដូច្នេះថា រដ្ឋសុខចិត្តបានពន្ធតិច មិនយកពន្ធ អនុគ្រោះពន្ធ បានន័យថា លុយពន្ធហ្នឹងមិនចូលមកទេ ទុកនៅក្នុងហោប៉ៅប្រជាពលរដ្ឋក្នុងពេលលំបាក។ សម្តេចធិបតីបន្តថា រាជរដ្ឋាភិបាលនៅតែបន្តអនុគ្រោះពន្ធរបៀបនេះទៀត បើស្ថានភាពសេដ្ឋកិច្ចមិនទាន់អំណោយផល។ សម្តេចក៏បានឆ្លើយតបទៅកាន់មជ្ឈដ្ឋានមួយចំនួនផងដែរ ដែលរិះគន់រាជរដ្ឋាភិបាលថា មិនបានជួយអ្វី ពេលប្រជាពលរដ្ឋជួបការលំបាកក្នុងស្ថានភាពសេដ្ឋកិច្ចយ៉ាប់យ៉ឺន ដោយសម្តេចលើកឡើងពីកម្មវិធីអនុគ្រោះពន្ធខាងលើ រួមទាំងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋ ដើម្បីបញ្ជាក់ពីគិតគូររបស់រាជរដ្ឋាភិបាលលើប្រជាពលរដ្ឋ។ លើសពីនេះ សម្តេច បានរំលេចពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលថា កម្ពុជាមិនមែនជាប្រទេសអ្នកមានពិតមែន តែរាជរដ្ឋាភិបាលមិនអង្គុយឱបដៃមើលប្រជាពលរដ្ឋដែលជួបការលំបាកនោះទេ។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ គឺជាកម្មវិធីដែលប្រជាពលរដ្ឋក្រីក្រ និងក្រុមមនុស្សងាយរងគ្រោះទទួលបានថវិកាពីរាជរដ្ឋាភិបាល។ និយាយដល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកយកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋកាលពីអំឡុងផ្ទុះជំងឺកូវីដ-១៩ មកធ្វើជាឧទាហរណ៍។ ផ្អែកតាមរបាយការណ៍ដែលអានដោយប្រមុខរាជរដ្ឋាភិបាលក្នុងវេទិកាខាងលើ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋកាលពីអំឡុងផ្ទុះជំងឺកូវីដ-១៩ នោះ ទើបនឹងត្រូវបិទបញ្ចប់នៅខែមេសា ឆ្នាំ២០២៤ថ្មីៗនេះ ដោយរាជរដ្ឋាភិបាលចំណាយថវិកាដល់ទៅ១,៤ពាន់លានដុល្លារ សម្រាប់ឧបត្ថម្ភដល់ប្រជាពលរដ្ឋប្រមាណ៧០ម៉ឺនគ្រួសារ ឬស្មើនឹង២,៨លាននាក់។ នៅមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដទៃទៀត ដែលប្រមុខរាជរដ្ឋាភិបាលលើកមកបង្ហាញដែរនោះ ដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ។

សម្រាប់សម្តេចនាយករដ្ឋមន្រ្តី កម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំងនេះ គឺគេងាយមើលឃើញនឹងភ្នែក តែកម្មវិធីដែលជួយប្រជាពលរដ្ឋតាមរយៈការអនុគ្រោះពន្ធ គឺគេពិបាកមើលឃើញ។ ចំពោះកម្មវិធីដែលរដ្ឋបង្កើតឡើង ដើម្បីឧបត្ថម្ភជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋ ឬដើម្បីកសាងសមិទ្ធផលផ្សេងៗ គឺជាកម្មវិធី ដែលតែងតែមាននៅតាមបណ្តាប្រទេសនានាលើពិភពលោក។ វាមានន័យថា រដ្ឋប្រមូលប្រាក់ពីប្រជាពលរដ្ឋក្រោមរូបភាពបង់ពន្ធ ហើយបន្ទាប់មក រដ្ឋចំណាយថវិកាទាំងនោះទៅលើប្រជាពលរដ្ឋ ឬចូលទៅក្នុងសង្គមវិញ ៕

អត្ថបទដែលជាប់ទាក់ទង