នាយសេនាធិការកងទ័ពហ្វីលីពីន ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ រ៉ូមេអូ អេស ប្រាវនើ ជេអ នាយសេនាធិការកងទ័ពហ្វីលីពីន នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់កងទ័ពហ្វីលីពីន នឹងចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
បន្ទាប់មកអញ្ជើញទៅទស្សនា វិមានឈ្នះ ឈ្នះ, ព្រះបរមរាជវាំង, សារមន្ទីរទួលស្លែង ស.២១, ចូលជួបសម្តែងការគួរសមជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា, ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងទស្សនាប្រាសាទមួយចំនួនក្នុងខេត្តសៀមរាប ៕

