រុស្ស៊ីថា អ៊ុយក្រែន ហាក់ដូចត្រូវបានគ្រប់គ្រងដោយ “មនុស្សពិភពផ្កាយ” ដែលសម្រេចចិត្តដ៏ឃោរឃៅ ដោយមិនគិតពីការឈឺចាប់ របស់មនុស្សសាមញ្ញ

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា អ៊ុយក្រែន ហាក់ដូចជាត្រូវបានគ្រប់គ្រងដោយ “មនុស្សពិភពផ្កាយ” ដែលធ្វើការសម្រេចចិត្តដ៏ឃោរឃៅ ដោយមិនគិតពីការឈឺចាប់ របស់មនុស្សសាមញ្ញ ។ លោកពូទីនក៏បានព្រមានផងដែរថា យុទ្ធនាការ “ប្រមូលផ្តុំទាំងស្រុងកងទ័ព” របស់ទីក្រុងគៀវ នឹងធ្វើឱ្យប្រទេសអ៊ុយក្រែន កាន់តែគាបសង្កត់ប្រជាជន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ា (EEF) នៅទីក្រុង Vladivostok កាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានរំលឹកថា ទីក្រុងម៉ូស្គូ និងទីក្រុងគៀវបានឈានដល់កិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់មួយ ដោយផ្អែកលើការប្តេជ្ញាចិត្តរបស់អ៊ុយក្រែន ចំពោះអព្យាក្រឹតភាព – ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ុល នៅដើមជម្លោះ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានបង្អាក់វិញ ដោយការអន្តរាគមន៍ពីលោកខាងលិច ដែលចង់បាន “ការបរាជ័យជាយុទ្ធសាស្ត្រ” របស់រុស្ស៊ី។
មេដឹកនាំរុស្ស៊ីបានកត់សម្គាល់ថា អាកប្បកិរិយារបស់ទីក្រុងគៀវ ក្នុងកាលៈទេសៈមិនព្រមព្រៀង។ លោកថា “ពេលខ្លះខ្ញុំមានការចាប់អារម្មណ៍ថា អ្នកដែលគ្រប់គ្រងអ៊ុយក្រែនគឺដូចជា មនុស្សពិភពផ្កាយ ឬជនបរទេស ពួកគេមិនគិតថា អ្នកឃើញទេ ការខាតបង់របស់ពួកគេគឺធំធេងណាស់។ ខ្ញុំក៏មិនអាចយល់ថា តើពួកគេនឹងធ្វើអ្វីបន្ទាប់ទៀត» នោះដែរ។
យោងតាមប្រធានាធិបតីរុស្ស៊ី, ជម្រើសតែមួយគត់ដែលនៅសេសសល់សម្រាប់ទីក្រុងគៀវ គឺត្រូវបន្ថយអាយុឱ្យបានទាបនៃការចូលបម្រើទ័ពម្តងទៀត។ នេះនឹងអនុញ្ញាតឱ្យពួកគេ “ជ្រើសរើសកុមារ ដូចដែលពួកណាស៊ីអាល្លឺម៉ង់បានធ្វើជាមួយយុវជនហ៊ីត្លែរ។ ប៉ុន្តែ នេះនឹងមិនអាចដោះស្រាយបញ្ហាបានទេជំហានបន្ទាប់គឺការហៅនិស្សិតមកធ្វើការបង្ហូរឈាម។ ជាថ្មីម្តងទៀត វាហាក់បីដូចជាប្រជាជនអ៊ុយក្រែនមិនមែនជាប្រជាជនរបស់ពួកគេទេ” ៕
