**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សម្ដេចធិបតី៖ ផែនការថ្ងៃ១៨ សីហា ឃាត់ខ្លួនមនុស្ស ៦៦នាក់, អប់រំនិងដោះលែង ៥៧នាក់ ខណៈ ៩នាក់ទៀត បញ្ជូនទៅកាន់តុលាការ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៦៦នាក់ ហើយធ្វើការអប់រំ និងដោះលែងវិញចំនួន ៥៧នាក់ ខណៈចំនួន ៩នាក់ទៀត ត្រូវបន្តនីតិវិធីបញ្ជូនទៅកាន់តុលាការ។

ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស បានកំណត់យកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដោយចលនាប្រជាពលរដ្ឋនៅក្នុងស្រុកធ្វើបាតុកម្មទាមទារឱ្យរាជរដ្ឋាភិបាល ដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម(CLV-DTA)។ ប៉ុន្តែទីបំផុត ក៏បង្វែរឱ្យមានការប្រមូលផ្ដុំ ធ្វើកុបកម្មផ្ដួលរំលំរាជរដ្ឋាភិបាលស្រប់ច្បាប់ ដោយយកគម្រូតាមប្រទេសបង់ក្លាដេស។

នាឱកាសអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវី នៃកម្ពុជា នៅព្រឹកថ្ងៃ៥ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអនុវត្តច្បាប់ គឺដើម្បីធានា នូវសិទ្ធិរបស់ប្រជាពលរដ្ឋ មួយចំនួនក្នុងការបញ្ចេញមតិ តែមិនឱ្យជ្រុលហួសទៅប៉ះពាល់ទៅដល់សិទ្ធសង្គម និងប្រជាពលរដ្ឋ។

សម្ដេចធិបតី ក៏បានចោទសួរថា នេះឬជាបាតុកម្មអហិង្សា ឬយ៉ាងម៉េច? ដោយសង្កេតឃើញថា ក្រុមជ្រុលនិយមបានប្រមូលគ្នាមកភ្នំពេញ ដោយមានភស្តុតាងច្បាស់លាស់ រួមមាន ដបសាំង ចំពាមកៅស៊ូគ្រាប់ដែក ប្រើប្រាស់ដ្រូន ដើម្បីប្រឆាំងនឹងអាជ្ញាធរ។ សម្ដេចបន្ដថា ការធ្វើបាតុកម្មអហិង្សា គឺគេប្រើក្រដាសសរសេរអក្ស ដើម្បីឱ្យរាជរដ្ឋាភិបាល ដោះស្រាយនូវរឿង បញ្ហាប្រឈមផ្សេងៗ។

សម្ដេចធិបតី បានមានប្រសាសន៍ថា នៅថ្ងៃទី១៨ នេះ ចំនួនអ្នក ដែលឃាត់ខ្លួនមាន ៦៦នាក់ ហើយក្នុងនោះ សមត្ថកិច្ចធ្វើការ ណែនាំ ដោះលែងទៅវិញ ៥៧នាក់ រួចទៅហើយ ព្រោះអ្នកហ្នឹងមកតាមគេ តាមឯង។ ឥឡូវនៅសល់ ៩នាក់ ដែលត្រូវកសាងនីតិវិធី ទៅតុលាការ ជាមេក្លោងបំផុសបំផុល។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានឲ្យដឹងទៀតថា ពលរដ្ឋមួយចំនួន បានចូលរួមថ្ងៃទី១៨ សីហា តាមក្រុមជ្រុលនិយម នៅក្រៅប្រទេស ហើយក្រុមទាំងនោះ ក៏បានដោះដៃចេញ ៕

អត្ថបទដែលជាប់ទាក់ទង