អគ្គលេខាធិការរងរដ្ឋសភា ដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេស លើការងារគម្រោងថវិការៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព

ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម មិត្ត ការ៉េន អគ្គលេខាធិការរងនៃរដ្ឋសភា និងឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា និងជាអនុប្រធានប្រចាំការនៃអនុគណៈកម្មការ ហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងភស្តុភារ (IPTP) បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេស លើការងារគម្រោងថវិការៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ជាមួយនឹងមន្ត្រីបច្ចេកទេសតំណាងអនុគណៈកម្មការនានានៃគណៈកម្មការដឹកនាំ និងរៀបចំសម័យប្រជុំពេញអង្គលើក១១ (IPTP)៕

