**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់

ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានី ខេត្ត អំពីដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ នាពេលព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ដ្រៃយ៍ នៃ គ.ជ.អ.ប. និងជាប្រធានក្រុមការងារអន្តរក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្តល់ការណែនាំ និងតម្រង់ទិសអំពីដំណើរការនៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ដោយមានការចូលរួមពី ក្រុមការងារអន្តរក្រសួងគាំទ្រដល់ដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិប្រធានក្រុមការងារប្រចាំការ ប្រធានក្រុមប្រឹក្សារាជធានី ខេត្តទាំង២៥ អភិបាលរាជធានី ខេត្តទាំង២៥ អភិបាលរងរាជធានី ខេត្តទាំង២៥ដែលទទួលបន្ទុក នាយករដ្ឋបាលរាជធានី ខេត្ត សរុបចំនួនប្រមាណ ១៤០រូប។

កិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១.មតិបើកកិច្ចប្រជុំ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ដ្រៃយ៍នៃគ.ជ.អ.ប. និងជាប្រធានក្រុមការងារអន្តរក្រសួង
២.សេចក្តីរាយការណ៍អំពីដំណើរការនៃការរៀបចំវេទិកាវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ
៣. មតិយោបល់ និងការពិភាក្សារួម
៤.មតិណែនាំ និងអនុសាសន៍របស់ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ដ្រៃយ៍នៃគ.ជ.អ.ប. និងជាប្រធានក្រុមការងារអន្តរក្រសួង។

គួរបញ្ជាក់ដែរថាកិច្ចការសំខាន់ៗសម្រាប់ត្រៀមរៀបចំវេទិកានៅថ្នាក់រាជធានី ខេត្ត មានដូចខាងក្រោម៖
១.បូកសរុបរបាយការណ៍របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរៀបចំរបាយការណ៍របស់ខ្លួនសម្រាប់ដាក់ជូនវេទិកាថ្នាក់រាជធានី ខេត្ត
២.កំណត់ទីកន្លែង កាលបរិច្ឆេទ និងសមាសភាពអ្នកចូលរួមជាក់លាក់ (ព្រមទាំងចម្លងជូនក្រុមការងារប្រចាំការ)
៣.កំណត់យករដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ មន្ទីរ និងស្ថាប័នពាក់ព័ន្ធដែលត្រូវធ្វើបទអន្តរាគមន៍ ឬបទបង្ហាញនៅក្នុងវេទិកា
៤.បន្ទាប់ពីរៀបចំវេទិការួច អភិបាលរាជធានី ខេត្តត្រូវរៀបចំចាត់ចែងបូកសរុបជារបាយការណ៍ស្តីពីលទ្ធផលនៃវេទិកា ដោយកំណត់ឱ្យ បានច្បាស់លាស់នូវបញ្ហាប្រឈមដែលត្រូវដោះស្រាយដោយរដ្ឋបាលថ្នាក់ក្រោមជាតិតាមថ្នាក់នីមួយៗ និងបញ្ហាប្រឈមដែលត្រូវ ស្នើសុំការអន្តរាគមន៍ដោះស្រាយដោយថ្នាក់ជាតិ
៥.ខេត្តកំពតគឺជាខេត្តដែលត្រូវរៀបចំវេទិកានេះមុនគេ ដោយមានការចូលរួមដកស្រង់បទពិសោធន៍ពីថ្នាក់ដឹកនាំរាជធានី ខេត្ត ដទៃទៀត។ បន្ទាប់ពីវេទិកាខេត្តកំពត រដ្ឋបាលរាជធានី ខេត្តផ្សេងទៀតអាចរៀបចំវេទិកានេះរហូតដល់ដំណាច់ខែតុលា ឆ្នាំ២០២៤ ដើម្បីធានាដល់ក្របខណ្ឌពេល វេលាសម្រាប់ការរៀបចំវេទិកានៅថ្នាក់ជាតិនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ ៕

អត្ថបទដែលជាប់ទាក់ទង