**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី

ឧត្តមសេនីយ៍ឯក​ ស៊ា​ង​ ធា​រិ​ទ្ធ អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល «ការ​ពង្រឹង​ និង​លើកកម្ពស់​ជំនាញ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ និង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ​»

ភ្នំពេញ៖ នា​រសៀល​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០២៤​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស៊ា​ង​ ធា​រិ​ទ្ធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ប្រធាន​ក្រុមការងារ​ ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ (បសប.ហភ) តំណាងឯកឧត្តម ​នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ ​បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ ស្តី​ពី​ «ការ​ពង្រឹង​ និង​លើកកម្ពស់​ជំនាញ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ និង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ​» ដោយ​មាន​សិក្ខាកាម​ជា​ស្នងការ​រង​ នាយការិយាល័យ​ និង​នាយ​រង​ការិយាល័យ​ មក​ពី​បណ្តា​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ចំនួន​៤៥​រូប​។​

​ឯកឧត្តម ​ឧត្តមសេនីយ៍ឯក​ ស៊ា​ង​ ធា​រិ​ទ្ធ​ បាន​ថ្លែង​ថា​ ការងារ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ និង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ​ មិនមែន​ជា​ការងារ​ដែល​ធ្វើ​មួយ​ថ្ងៃ​ចប់​នោះ​ទេ​ ដូច្នេះ​មន្ត្រី​ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្ដាល​នេះ​ ត្រូវ​យកចំណេះ​ដឹង​មេរៀន​ដែល​ទទួល​បាន​ពី​ការ​បណ្ដុះបណ្ដាល​ទៅ​ស្រាវជ្រាវ​ និង​ស្វែង​យល់​បន្ថែម​ ដើម្បី​អភិវឌ្ឍន៍​ខ្លួនឲ្យទៅ​ជា​គ្រូឧទ្ទេស​ដែល​ប្រកបដោយចំណេះដឹង ជំនាញ និង​សមត្ថភាព​​សម្រាប់​បណ្តុះបណ្តាល​បន្ត​ដល់​មន្ត្រី​ស៊ើបអង្កេត​ចំណុះ​អង្គភាព​របស់​ខ្លួន​ ចាប់ពី​ស្នងការដ្ឋាន​រហូត​ដល់​អធិការដ្ឋាន​ និង​ក្លាយជា​មន្ត្រី​ទំនាក់ទំនង​ការងារ​បច្ចេកទេស​ដ៏​សំខាន់​ជាមួយ​ក្រុមការងារ​ ប​សប​.​ហ​ភ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ក្នុង​កិច្ច​ការងារ​ប្រឆាំង​ការ​សម្អាត​ប្រាក់​។​

​ឯកឧត្តម ​ឧត្តមសេនីយ៍ឯក ​បាន​បន្ត​ថា​ នេះ​ជា​វគ្គ​បណ្ដុះបណ្ដាល​ខុស​ពី​វគ្គ​ផ្សេងៗ​ ដែល​ក្រុមការងារ​ ប​សប​.​ហ​ភ​ បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​បង្កើត​ឲ្យ​មាន​ បង្កើត​មន្ត្រី​បង្គោល​ តាម​បណ្តា​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ ដោយ​សង្ឃឹម​ខ្ពស់​ថា​ លោក​ លោកស្រី​ ស្នងការ​រង​ នាយការិយាល័យ​ នាយ​រង​ការិយាល័យ​ ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ជា​មន្ត្រី​បង្គោល​ ក៏​ជា​សិក្ខាកាម​ដែល​បាន​បញ្ចប់​ដោយ​ជោគជ័យ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​ នឹង​យកចំណេះ​ដឹង​ដែល​ទទួល​បាន​ ទៅ​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ និង​បណ្ដុះបណ្ដាល​បន្ត​ដល់​មន្ត្រី​ក្នុង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ របស់​ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង