**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាំយកសម្ភារនៃរយៈយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ផ្ដល់ជូនអង្គការស្នាមញញឹមនៃកុមារ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា ក្រោមការសម្របសម្រួលពី លោកជំទាវ ជា ស៊ីណា ប្រធានក្រុមប្រឹក្សាសមាគមកាយប្ញទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៤ បាននាំយកសម្ភារសិក្សា ព្រមទាំងរបស់របរប្រើប្រាស់ ដែលទទួលបានពីសប្បុរសជន តាមរយៈយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» មកផ្ដល់ជូនដល់អង្គការស្នាមញញឹមនៃកុមារ (PSE) ដែលមានទីតាំងក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានមានប្រសាសន៍ថា ២០ថ្ងៃ នៃយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» គឺបានបញ្ចប់ដោយភាពជោគជ័យ ជាមួយនឹងការទទួលបាននូវសម្ភារយ៉ាងច្រើនពីសប្បុរសជន ដែលបានចូលរួមបរិច្ចាគជាមួយនឹងសមាគមកាយប្ញទ្ធិនារីកម្ពុជា។ លោកជំទាវបន្តថា សម្ភារដែលទទួលបាន មានច្រើនប្រភេទដូចជា សម្លៀកបំពាក់ សម្ភារសិក្សា របស់របរក្មេងលេងជាច្រើន ហើយរាល់សម្ភារដែលទទួលបានពីសប្បុរសជនទាំងអស់ សមាគមនឹងយកទៅបរិច្ចាគបន្តដល់អ្នកខ្វះខាតនៅតាមតំបន់មួយចំនួន ទាំងនៅតាមបណ្ដាអង្គការ និងសហគមន៍ក្រីក្រនានា។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ក៏បានមានប្រសាសន៍ថ្លែងងំណរគុណដល់សប្បុរសជនទាំងអស់ ដែលមានចិត្តសប្បុរសចូលរួមបរិច្ចាគ នូវសម្ភារៈយ៉ាងច្រើនដល់យុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ដើម្បីរួមចំណែកជាមួយសមាគមកាយប្ញទ្ធិនារីកម្ពុជា ក្នុងបេសកកម្ម បំផុសស្មារតីខ្មែរជួយខ្មែរ និងកែច្នៃរបស់របរចាស់ប្រើប្រាស់ឡើងវិញ ព្រមទាំងជួយដល់បរិស្ថានក្នុងការកាត់បន្ថយសំរាម និងកាកសំណល់ផ្សេងៗ។

ចាប់តាំងពីមានតួនាទីជាអគ្គស្នងស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា នេះគឺជាលើកទី២ ហើយ ដែលលោកជំទាវបណ្ឌិត បានចុះដល់អង្គការស្នាមញញឹមនៃកុមារផ្ទាល់ ខណៈលើកទី១ លោកជំទាវបណ្ឌិត បានចុះមកដើម្បីផ្សព្វផ្សាយពីបេសកកម្មរបស់សមាគមដែលមានគោលដៅចម្បងក្នុងការពង្រឹងសមត្ថភាព និងភាពក្លាហានរបស់ស្រ្តី និងក្មេងស្រី ហើយលើកទី២ នេះគឺ លោកជំទាវបណ្ឌិតចុះមកដើម្បីចែករំលែកក្ដីស្រលាញ់ និងសម្ភារៈដែលទទួលបានពីយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ។

លោកស្រី ម៉ារីហ្រ្វង់ ដេប៉ាលីយែរ នាយិកាគ្រប់គ្រងនៃអង្គការស្នាមញញឹមនៃកុមារ (PSE) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងការចែករំលែកនូវ សម្លៀកបំពាក់ សម្ភារៈ និងរបរប្រើប្រាស់ មកកាន់អង្គការ ដែលជំនួយទាំងអស់នេះ បានរំលេចឡើងនូវសកម្មភាពសប្បុរសធម៌ក្រោមពាក្យស្លោកខ្មែរជួយខ្មែរ។

លោកស្រីបាននបន្ថែមថា ជំនួយនេះនឹងក្លាយជាស្ពានក្នុងការផ្សារភ្ជាប់ទំនានក់ទំនងរវាងស្ថាប័នទាំងពីរ ឆ្ពោះទៅរកស្មារតីចែករំលែក ការជួយយកអាសារគ្នា និងសាមគ្គីភាព។ នាយិកាវ័យ ៨២ ឆ្នាំ រូបនេះ បានជម្រាបជូនថា បច្ចុប្បន្ន អង្គការស្នាមញញឹមនៃកុមារ (PSE) មានកុមារ និងយុវជនចំនួន ៦៥០០ នាក់ និង ៣២០០ គ្រួសារ កំពុងស្ថិតនៅក្រោមជំនួយឧបត្ថម្ភគាំទ្ររបស់អង្គការតាមរយៈកម្មវិធីផ្សេងៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង