**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

កម្ពុជាមានចំណាត់ថ្នាក់លើគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិកជាប្រទេសដែលកំពុងបំបាត់អេដស៍បានលើសពី៨៦%

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានលើកឡើងថា កម្ពុជាយើងមានចំណាត់ថ្នាក់លើគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិកជាប្រទេសដែលកំពុងបំបាត់អេដស៍បានលើសពី៨៦%។ ក្នុងនោះ គោលដៅ៩៥-៩៥-៩៥ កម្ពុជាយើងបានជោគជ័យលើគោលដៅ៩៥ទី២និងទី៣រួចហើយ(បាន៩៨%) នៅតែគោលដៅ៩៥ទី១ដែលយើងនៅខ្វះ គឺបានតែ៨៩%។ ដូច្នេះហើយបានជាយើងរៀបចំកិច្ចប្រជុំនេះ ដើម្បីពិភាក្សាគ្នាឱ្យបងប្អូនប្រជាជនគន្លឹះ និងអង្គការសង្គមស៊ីវិល ចងក្រងប្រទាក់ក្រឡាគ្នាជំរុញឱ្យអ្នកមិនទាន់ដឹងស្ថានភាពរបស់ខ្លួនមកធ្វើតេស្តរកមេរោគអេដស៍។

បច្ចុប្បន្ន អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាមានប្រមាណ៧៦០០០នាក់ ហើយអ្នកកំពុងមកទទួលសេវាព្យាបាលមានប្រមាណ៦៨០០០នាក់។ ដូច្នេះ យើងនៅខ្វះអ្នកផ្ទុកប្រមាណ៨០០០នាក់ ដែលមិនទាន់ចូលក្នុងប្រព័ន្ធនិងមកធ្វើតេស្ត។ ក្នុងចំណោមក្រុមនេះ អាចជាអ្នកចំណាកស្រុក ឬសំងំព្យាបាលនៅមន្ទីរពេទ្យ ឬគ្លីនិកឯកជន។

ថ្លែងបើកកិច្ចប្រជុំពិភាក្សា លើបទអន្តរាគមន៍នៃការរឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍ជាមួយក្រុមប្រជាជនគន្លឹះ នៅព្រឹកថ្ងៃទី២៨ ខែសីហានេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់បញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការបញ្ចប់អេដស៍ដោយដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវីធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ កាលពីខែមីនាកន្លងទៅនេះ។ ក្នុងនោះ ការព្យាបាលជំងឺអេដស៍គឺធ្វើឡើងដោយមិនគិតប្រាក់ និងចូលរួមថវិកាទិញឱសថប្រឆាំងមេរោគអេដស៍ចំនួន៥លានដុល្លាក្នុងមួយឆ្នាំ ហើយអ្នកផ្ទុកមេរោគអេដស៍បានទទួលអត្ថប្រយោជន៍ពីកម្មវិធីគាំពារសង្គមផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការចុះទៅជួបប្រជាជនគន្លឹះមិនងាយស្រួលទេ គឺមានការលំបាកណាស់។ រឿងពិបាកក្នុងការធ្វើការងារអេដស៍ គឺដោយសារការអៀនខ្មាស់នៅមាន ហើយការរើសអើងក៏នៅមាន។ ជាបទពិសោធន៍ យើងត្រូវរៀនសូត្រពីសកម្មជន និងប្រជាជនគន្លឹះដែលនៅផ្ទាល់ជាមួយអ្នកផ្ទុក ដែលដឹងសុខទុក្ខ ការលំបាក និងមានវិធីសាស្រ្តក្នុងទំនាក់ទំនង។

បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសួរបញ្ជាក់នៅក្នុងកិច្ចពិភាក្សាទៅតំណាងអង្គការ និងប្រជាជនគន្លឹះថាតើHACC និងRHAC អាចពង្រីកទៅខេត្តផ្សេងក្រៅពីខេត្តដែលកំពុងគ្របដណ្តប់ទាំង១២ និង១៣ខេត្តដែរឬទេ? តើនៅក្នុងខេត្តទាំងនោះបានចូលរួមក្នុងគណៈកម្មាធិការអេដស៍ដែរឬទេ? តើប្រជាជនគន្លឹះដែលចូលក្នុងប្រព័ន្ធ អាចទាក់ទាញអ្នកនៅក្រៅប្រព័ន្ធចូលបានដែរឬទេ? និងតើមានអ្វីខ្លះចង់ឱ្យអាជ្ញាធរដឹងឮ?
ជាការឆ្លើយតបតំណាងអង្គការបានបញ្ជាក់ថា អាចពង្រីកការគ្របបណ្តប់ដល់១៥ខេត្ត។ ចំពោះការចូលរួមជាមួយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គឺបានចូលរួមក្នុងខេត្តមួយចំនួន។ ឯការទាក់ទាញអ្នកក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធនៅមានកម្រិតគឺដោយសារប្រជាជនគន្លឹះនៅមានការខ្មាស់អៀន។ ក្នុងនោះ បញ្ហាប្រឈមនិងសំណូមពរដែលតំណាងប្រជាជនគន្លឹះលើកឡើងរួមមាន៖ ១- នារីបម្រើសេវាកម្សាន្តសប្បាយដែលមិនបានទទួលសេវាអប់រំ ខ្វះការយល់ដឹង មានការមាក់ងាយរើសអើងខ្លួនឯង អៀនខ្មាស់ លាក់មុខ។ ដូច្នេះ ស្នើឱ្យមានការការអប់រំ និងចូលរួមក្នុងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺ  អេដស៍នៅតាមសហគមន៍ ២- ក្រុមបុរសរួមភេទជាមួយបុរស និងអ្នកបំប្លែងភេទចង់បានសេវាសុខភាពផ្លូវចិត្ត ការព្យាបាលជំងឺសេមាន់ដោយមិនគិតថ្លៃ ៣- ក្រុមយុវជនវ័យក្មេង ស្នើឱ្យមានការផ្សព្វផ្សាយនៅតាមសាលារៀន តាមរោងកុន និងទបស្កាត់ការលក់ដូរសារធាតុញៀន ៤- តំណាងអ្នកផ្ទុកមេរោគអេដស៍បានបញ្ជាក់ថា កន្លែងផ្តល់ឱសថប្រឆាំងនឹងមេរោគអេដស៍បានផ្តល់សេវាល្អប្រសើរហើយ។ ប៉ុន្តែស្នើឱ្យពិនិត្យការគ្របដណ្តប់ក្នុងផ្តល់សេវាសុខាភិបាលចំពោះអ្នកដែលមានបណ្ណមសស ព្រមទាំងយកចិត្តទុក ដាក់ចំពោះអ្នកផ្ទុកមេរោគដែលជាប់ក្នុងពន្ធនាគារផងដែរ  និង៥- តំណាងអង្គការសង្គមស៊ីវិលស្នើសុំឱ្យការចូលរួមក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍មាននូវ ការអប់រំ ការបង្ការ សេវាសុខភាព និងសេដ្ឋកិច្ច៕

អត្ថបទដែលជាប់ទាក់ទង