**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ព្រែកជីក​ហ្វូណន​តេជោ ក្លាយ​ជា​ចំណុច​សំខាន់​ នៃ​មោទនភាព​ជាតិ និង​សាមគ្គីភាព ខណៈពាក្យថា បាត់ដីខេត្ត៤ បានសាបរលាបបាត់ទៅហើយ

ភ្នំពេញ៖ គម្រោងព្រែកជីក​ហ្វូណន​តេជោ​របស់ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ចំណុច​សំខាន់​នៃ​មោទនភាព​ជាតិ និង​សាមគ្គីភាព​ក្នុង​ចំណោម​ប្រជាជន​កម្ពុជានៅទូទាំងប្រទេស។ គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់នេះ មានគោលបំណងបង្កើតផ្លូវទឹកដែលអាចធ្វើនាវាចរណ៍ពីទន្លេមេគង្គទៅកាន់ឈូងសមុទ្រ បានទទួលការគាំទ្រ និងសាទរយ៉ាងខ្លាំងពីពលរដ្ឋគ្រប់ស្រទាប់វណ្ឌៈនៃសង្គមកម្ពុជា។ ដោយរាប់ពីមន្ត្រីរដ្ឋាភិបាលរហូតដល់សហគមន៍តាមមូលដ្ឋាន បានមូលមតិគ្នាយ៉ាងច្បាស់ណាស់ថា៖ ព្រែកជីកហ្វូណនតេជោតំណាងឱ្យឱកាសដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ការតភ្ជាប់ និងវឌ្ឍនភាពជាតិកម្ពុជា។

ដើម្បីស្វែងយល់ពីសារៈសំខាន់នៃព្រែកជីកហ្វូណនតេជោចំពោះប្រជាជនកម្ពុជា វាចាំបាច់ណាស់ក្នុងការស្វែងយល់ពីបរិបទប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ ប្រទេសកម្ពុជាដែលមានបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងរឿងរ៉ាវអតីតកាលបានជាប់ពាក់ព័ន្ធជាមួយលំហូរនៃទន្លេ និងផ្លូវទឹកជាយូរមកហើយ។ អរិយធម៌បុរាណដូចជា សម័យហ្វូណន និងអង្គរ ពឹងផ្អែកលើពាណិជ្ជកម្ម និងការដឹកជញ្ជូនតាមផ្លូវទឹក ដែលបង្ហាញពីសារៈសំខាន់នៃ បណ្តាញនាវាចរណ៍ក្នុងប្រវត្តិសាស្ត្រកម្ពុជា។

ការរស់ឡើងវិញនៃគោលគំនិតនៃព្រែកជីកតភ្ជាប់ទន្លេមេគង្គទៅឈូងសមុទ្រ បានដក់ជាប់យ៉ាងជ្រាលជ្រៅជាមួយប្រជាជនកម្ពុជា ដែលបង្ហាញពីអារម្មណ៍នៃការបន្តជាមួយនឹងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្ររបស់ដូនតាខ្មែរ។ ការតភ្ជាប់ទៅអតីតកាលនេះ បានធ្វើឱ្យព្រែកហ្វូណនតេជោមានអត្ថន័យជានិមិត្តរូប លើសពីផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែងសម្រាប់ប្រទេសកម្ពុជា ប៉ុន្តែគឺជានិមិត្តរូបជាប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំដែលកូនចៅខ្មែរជំនាន់ក្រោយនឹងចងចាំចំពោះការប្រឹងប្រែងរបស់ថា្នក់ដឹកនាំកម្ពុជានាសម័យនេះ។

សរុបសេចក្តីមក សាមគ្គីភាពដ៏រឹងមាំក្នុងចំណោមប្រជាជនកម្ពុជាទាក់ទងនឹងព្រែកជីកហ្វូណនតេជោនេះ ឆ្លុះបញ្ចាំងពីជំនឿយ៉ាងជ្រាលជ្រៅចំពោះសក្តានុពលសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជា ហើយនឹងការជឿជាក់ចំពោះការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីទំហំសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ព្រែកជីកនេះបានបង្កប់នូវមរតកប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា សេចក្តីប្រាថ្នាសម្រាប់សមាហរណកម្មក្នុងតំបន់ និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលជាសេចក្តីប្រាថ្នាចង់បានរបស់ពលរដ្ឋកម្ពុជាគ្រប់រូប។ ប្រទេសជិតខាងកម្ពុជាគួរតែគោរពការសម្រេចចិត្តរបស់កម្ពុជា ហើយគួរតែគោរពតាមគោលការណ៍ដែលមានឱ្យមានពិតប្រាកដ។

ស្របពេលដែលកម្ពុជាចាប់ផ្តើមជីកព្រែក ហ្វូណនតេជោ ស្រាប់តែលេចចេញនូវពាក្យឃោសនាថា កម្ពុជាធ្វើកិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ ជាមួយវៀតណាម និងឡាវ (CLV) បានធ្វើឲ្យកម្ពុជាបាត់បង់ដី ៤ខេត្ត រួមមានក្រចេះ ស្ទឹងត្រែង រតនគិរីនិងមណ្ឌលគីរី ទៅប្រទេសវៀតណាម។ ក្រុមប្រឆាំងបានឃោសនាបំប៉ោងសភាពការណ៍ ញ៉ុះញុង អូសទាញប្រជាពលរដ្ឋស្លូតត្រង់ ឲ្យចូលកម្លាំងក្នុងបាតុកម្មប្រឆាំង ចូលរួមដុតសេដ្ឋកិច្ចជាតិឲ្យដាំក្បាលចុះ និងរៀបផែនការរុញសភាពការណ៍ឲ្យឈានទៅធ្វើបដិវត្តន៍ពណ៌ផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ដែលទើបចូលកាន់តំណែងបានរយៈពេល១ឆ្នាំ។
នៅទីបំផុតក្រុមប្រឆាំងបានដាក់ផែនការធ្វើបាតុកម្មនៅថ្ងៃទី១៨ សីហា ឲ្យដូចព្រឹត្តិការណ៍១៨មីនាឆ្នាំ១៩៧០។

ប៉ុន្តែល្បិចកលចង់ដណ្តើមអំណាច របស់ក្រុមប្រឆាំងត្រូវបានបរាជ័យដោយសារតែមិនអាចអូសទាញប្រជាពលរដ្ឋឲ្យចូលរួមបាន។ នេះគឺដោយសារតែប្រមុខរដ្ឋាភិបាល ប្រញាប់ធ្វើការឆ្លើយតបភ្លាមៗ ដោយទី១.សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចុះទៅមើលបង្គោលព្រំដែននៅតំបន់ឦសាន ចុះទៅសាកសួរប្រជាពលរដ្ឋ និងចុះទៅជួបកងពលការពារព្រំដែនដោយផ្ទាល់ ។

ដោយឡែក ព្រះធម្មវនវាសី ចន្ទ មុនី ក៏មានទឹកព្រះទ័យចំពោះរឿងជាតិហើយបានធ្វើធម្មយាត្រានិមន្តចុះជួបពុទ្ធបរិស័ទ នៅ៤ខេត្តជាប់ព្រំដែន វៀតណាម និងឡាវ ដែលមានពុទ្ធបរិស័ទយ៉ាងច្រើនកុះករ រង់ចាំទទួលស្វាគមន៍ព្រះអង្គនៅគ្រប់ទីកន្លែង ដែលបានប្រាប់បង្ហាញអោយឃើញថា ប្រជាពលរដ្ឋខ្មែរគាំទ្រធម្មយាត្រារបស់ព្រះអង្គ ហើយជឿជាក់ថា មិនមានការបាត់បង់ទឹកដីនោះឡើយ។

ទន្ទឹមគ្នានោះដែររដ្ឋាភិបាល ក៏បានឲ្យក្រសួងព័ត៌មានរៀបចំ ការផ្គត់ផ្គង់រថយន្តនិងស្បៀង អាហារដើម្បីជូនដំណើរប្រជាពលរដ្ឋខ្មែរអោយទៅធ្វើ ទស្សនកិច្ចស្វែងយល់ការពិតទៅតំបន់់៤ខេត្តនោះ ដែលគ្រោងនឹងចាប់ផ្តើមនៅដើមខែកញ្ញាខាងមុខនេះរហូតទៅដល់ចុងឆ្នាំ២០២៤។ ពិសេសជាងនេះទៀត កាលពីថ្ងៃទី២២ សីហា រដ្ឋាភិបាលបានសម្រេចបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ដែលភ្លាមៗនោះ បានទទួលការគាំទ្រយ៉ាងពេញចិត្ត ដោយមន្ត្រីរាជការ វិស័យឯកជន សិល្បករ រហូតដល់ប្រជាពលរដ្ជ បានស័្មគ្រចិត្តបរិច្ចាគប្រាក់កាសផ្ទាល់ខ្លួនយ៉ាងគគ្រឹកគគ្រេងដើម្បី ចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែនធ្វើខ្សែក្រវ៉ាត់ព្រំដែនរឹងមាំបង្ហាញអំពីស្មារតីសេ្នហាជាតិ ស្នេហាទឹកដីនៅតាមព្រំដែន ក៏ដូចជាបានបង្ហាញមតិទៅគ្រប់មជ្ឈដ្ឋានឲ្យឃើញថា ទឹកដី៤ខេត្តនៅតំបន់ឦសាន មិនមានការបាត់បង់ទៅប្រទេសណា ដូចការឃោសនារបស់ក្រុមប្រឆាំងនោះឡើយ។
សម្តេចធិបតី ធ្លាប់លើកឡើង ពេលចុះទៅជួបក្រុមកងពលវិស្វកម្មថា ការធ្វើផ្លូវនៅតាមបណ្តោយព្រំដែន បានប្រយោជន៍២យ៉ាងគឺ ការពារព្រំដែនការពារបូរណភាពដែនដីផង និងជាផ្លូវសេដ្ឋកិច្ចផង។ ការដែលកម្ពុជាមានលទ្ធភាពធ្វើផ្លូវខ្វាត់ខ្វែងនៅតាមព្រំដែននេះ ក៏បានសបញ្ជាក់ឲ្យឃើញច្បាស់ហើយថា កម្ពុជាមានអធិបតេយ្យភាពនិង កម្ពុជារក្សាបានបូរណភាពទឹកដីរបស់ខ្លួនទៅហើយ ។ ស្រាប់តែនៅពេលនេះ ពាក្យថា បាត់ដីខេត្ត៤ ពាក្យថា លុបចោលកិច្ចព្រមព្រៀង CLV បានស្ងប់ស្ងាត់ បានសាបរលាបបាត់ទៅហើយដែរ។ តទៅថ្ងៃមុខ ពាក្យថា បាត់ដីខេត្ត៤ នឹងមិនអាចយកមកឃោសនា បោកប្រាស់ប្រជាពលរដ្ឋខ្មែរបានតទៅទៀតនោះទេ៕

អត្ថបទដែលជាប់ទាក់ទង