នគរបាល បន្តស្រាវជ្រាវ និងបង្រ្កាបករណី់លួចកាត់ខ្សែភ្លេីង នៅមូលដ្ឋានបានជាបន្តបន្ទាប់

ភ្នំពេញ៖ បន្ទាប់ពីបានផ្សព្វផ្សាយករណីលួចកាត់ខ្សែភ្លេីងដែលសមត្ថកិច្ចបង្រ្កាបនាពេលកន្លងមកនៅមូលដ្ឋាន និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដា ញ់អេងប៊ុនចាន់ ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចបានបន្តធ្វេីការស្រាវជ្រាវ និងបង្រ្កាបករណីលួចកាត់ខ្សែភ្លេីង បបានជាបន្តបន្ទាប់ទៀត ។
ជាក់ស្តែងក្នុងសប្តាហ៍នេះសមត្ថកិច្ចនគរបាលស្រុកឯកភ្នំ និងស្រុកសង្កែ បន្តស្រាវជ្រាវនិងបង្រ្កាបនាំយក ជនសង័្សយទៅផ្តន្ទាទោសតាមផ្លូវច្បាប់។
ចំណាត់ការខាងលេីគឺអាស្រ័យដោយមានការ ចូលរួមសហការពីអាជ្ញាធរពាក់ព័ន្ធ ប្រជាការពារនិងប្រជាពលរដ្ឋនៅមូលដ្ឋានទេីប សម្រេចបានលទ្ធផល បែបនេះ ហេីយសង្ឃឹមថា សមត្ថកិច្ចនឹងចាត់វិធា នការ ស្រាវជ្រាវ បង្រ្កាបជាបន្តទៀត៕

