**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យគម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង

ភ្នំពេញ៖ នៅថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាលោកអនុប្រធាននាយកដា្ននធារាសាស្ត្រកសិកម្ម និងលោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ចុះពិនិត្យគម្រោងការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល ក្នុងខេត្តពោធិ៍សាត់ និងប្រព័ន្ធធារាសាស្រ្តកង្ហត ក្នុងខេត្តបាត់ដំបង។

សូមជម្រាបថា ការងារសំខាន់ៗ នៃគម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រចំនួន២ កន្លែងនេះរួមមាន៖ ទី១)ប្រព័ន្ធធារាសាស្រ្តដំណាក់អំពិលមានការងារថែទាំប្រឡាយមេបេតុងចំនួន ១ខ្សែសរុបប្រវែង ២០៧២៦ម៉ែត្រ ប្រឡាយរងចំនួន ៨ខ្សែសរុបប្រវែង ៤៧៧៧៤ម៉ែត្រ និងថែទាំសំណង់សិល្បការ្យចំនួន ១៩៥កន្លែង និងទី២)ប្រព័ន្ធធារាសាស្រ្តកង្ហតមានការងារថែទាំប្រឡាយមេធំចំនួន៣ខ្សែសរុបប្រវែង ៤៦៣០០ម៉ែត្រ ប្រឡាយមេដីចំនួន ៦ខ្សែសរុបប្រវែង ៨៤៧៣៥ម៉ែត្រ និងថែទាំសំណង់សិល្បការ្យសរុបចំនួន ៩៥កន្លែង។

ឆ្លៀតក្នុងឱកាសចុះពិនិត្យការងារ ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ត្រូវបន្តយកចិត្តទុកដាក់លើគុណភាពការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមធ្វើការគ្រប់គ្រងសមិទ្ធផលទាំងនេះឱ្យមានសុវត្ថិភាព និងប្រើប្រាស់បានត្រឹមត្រូវ ព្រមទាំងជំរុញសហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រឡាយមេនេះឱ្យមាននិរន្តរភាពសម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋឱ្យ​បានយូរអង្វែង។

សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តដំណាក់អំពិលមានទីតាំងក្នុងឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវ៉ាញបានទទួលប្រភពទឹកពីស្ទឹងពោធិ៍សាត់ និងពីផ្ទៃរងទឹកភ្លៀងក្នុងទំនប់ មានសក្តានុពលសម្រាប់ស្រោចស្រព ផ្ទៃដីស្រូវវស្សាចំនួន ២៣ ៧០០ហិកតា ស្រូវប្រាំងចំនួន ៦៥០០ហិកតា និងដំណាំរួមផ្សំមួយចំនួនជូនប្រជាពលរដ្ឋចំនួន ១៣ ៥៦៣គ្រួសារ របស់ឃុំចំនួន១៨ នៃស្រុកភ្នំក្រវាញ ស្រុកបាកាន ស្រុកតាលោ សែនជ័យ និងក្រុងពោធិ៍សាត់។ ដោយឡែកប្រព័ន្ធធារាសាស្រ្តកង្ហតមានទីតាំងស្ថិតក្នុងស្រុកបាណន់ ស្រុកមោងឫស្សី ស្រុកកោះក្រឡ និងស្រុកសង្កែ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៦៧០០០ហិតា ស្រូវប្រាំងទី១ចំនួន ១៥០០០ហិកតា ស្រូវប្រាំងទី២ចំនួន ១៥០០០ហិកតា និងដំណាំរួមផ្សំមួយចំនួនជូនប្រជាពលរដ្ឋចំនួន១៨ឃុំ នៃស្រុកចំនួន៤ របស់ខេត្តបាត់ដំបង ៕

អត្ថបទដែលជាប់ទាក់ទង