**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់

ក្រសួងមុខងារសាធារណៈ ណែនាំ៨ចំណុចដល់បេក្ខជនដែលត្រូវប្រឡងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ ណែនាំ៨ចំណុចដល់បេក្ខជនដែលត្រូវប្រឡងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ។

បេក្ខជនចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ សម័យប្រឡង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ត្រូវគោរព និងអនុវត្តតាមការណែនាំដូចតទៅ៖

-ត្រូវចូលមកមណ្ឌលប្រឡង ដោយយកភ្ជាប់ជាមួយនូវសលាកបត្រឯកត្តជន និងអត្តសញ្ញាណប័ណ្ណ ឬ ឆាយា(ព្រះសង្ឃ) ឬលិខិត សម្គាល់ខ្លួន (ឬ លិខិតបញ្ជាក់ផ្លូវការ) ព្រមទាំងពួកខៀវ និងបន្ទាត់ សម្រាប់ប្រើប្រាស់ពេលប្រឡង

-ហាមយកជាប់ជាមួយនូវឯកសារ និងឧបករណ៍អេឡិចត្រូនឹកគ្រប់ប្រភេទ (កុំព្យូទ័រ ទូរស័ព្ទ នាឡិកាឆ្លាតវៃ…)។ គណៈកម្មការ រៀបចំការប្រឡងប្រជែងមិនទទួលខុសត្រូវរក្សាទុកនូវឯកសារ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ។

-ករណីមកយឺតម៉ោង “តិចជាង ១៥នាទី” បន្ទាប់ពីការចាប់ផ្តើមវិញ្ញាសា ត្រូវសុំការអនុញ្ញាតពីប្រធានមណ្ឌលប្រឡងជាមុន ទើបអាចចូលប្រឡងបាន និងប្រគល់សន្លឹកកិច្ចការប្រឡងតាមម៉ោងកំណត់។ ការមកយឺតយ៉ាវលើស ១៥ នាទី” បន្ទាប់ពីការចាប់ ផ្តើមវិញ្ញាសា មិនអនុញ្ញាតឱ្យចូលប្រឡងដាច់ខាត។

-អវត្តមានមិនបានប្រឡងវិញ្ញាសាណាមួយ នឹងមិនត្រូវបានអនុញ្ញាតឱ្យប្រឡងវិញ្ញាសាបន្តបន្ទាប់ឡើយ។

-មិនត្រូវចូលបន្ទប់ប្រឡងមុនពេលហៅឈ្មោះ ត្រូវអង្គុយតាមលេខតុដែលបង្ហាញ ត្រូវសរសេរឈ្មោះ និងលេខតុលើក្បាលសន្លឹកកិច្ចការប្រឡងតាមការណែនាំរបស់អនុរក្ស និងប្រគល់សន្លឹកកិច្ចការប្រឡងដល់អនុរក្សវិញ ទោះបីជាក្រដាសប្រឡងគ្មានសរសេរ ចម្លើយ ឬដំណោះស្រាយអ្វីក៏ដោយ។ ការមិនប្រគល់សន្លឹកកិច្ចការប្រឡងដល់អនុរក្ស ចាត់ទុកអវត្តមាន។

-មិនត្រូវសរសេរក្នុងសញ្ញាខ្វែងនៃគ្រប់ទំព័រសន្លឹកកិច្ចការប្រឡង និងមិនត្រូវធ្វើគំនូសសញ្ញាធ្វើឱ្យដឹងអាគតដ្ឋាននៃសន្លឹកកិច្ចការប្រឡងឡើយ។

-មិនត្រូវធ្វើសកម្មភាពលួចចម្លងតាមគ្រប់រូបភាព ប៉ុនប៉ងលួចចម្លង ឬ ចែករំលែកព័ត៌មានដល់អ្នកដទៃ។

ជាមួគ្នានោះបេក្ខជនក៏ត្រូវដឹងអំពីសញ្ញាដួង៖

+ដួងទី១៖ ចូលបន្ទប់ប្រឡងបំពេញក្បាលសន្លឹកកិច្ចការប្រឡង

+ដួងទី២៖ ចាប់ផ្តើមធ្វើវិញ្ញាសា

+ដួងទី៣៖ រំឭកថានៅសល់ ១៥នាទីទៀត ដល់ម៉ោងត្រូវប្រមូលសន្លឹកកិច្ចការប្រប្រឡង

+ដួងទី៤៖ ប្រគល់សន្លឹកកិច្ចការប្រឡងឱ្យអនុរក្សជាកំហិត។

ចំពោះបេក្ខជនដែលមិនគោរពប្រតិបត្តិតាមការណែនាំខាងលើ ឬគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់កិត្តិយស បូរណភាពរូបរាងកាយមន្ត្រី មានសមត្ថកិច្ចទាំងក្នុងបន្ទប់ប្រឡង និងក្រៅបន្ទប់ប្រឡង នឹងត្រូវបញ្ឈប់មិនឱ្យប្រឡងជាបន្ទាន់ក្នុងសម័យប្រឡងដែលកំពុងប្រព្រឹត្តនេះ និងហាមឃាត់មិនឱ្យចូលរួមប្រឡងប្រជែងក្នុងការជ្រើសរើសមន្ត្រីរាជការ ព្រមទាំងទទួលខុសត្រូវតាមវិធានច្បាប់ជាធរមាន។

គណៈមេប្រយោគ មានជំនឿយ៉ាងមុតមាំចំពោះស្មារតីទទួលខុសត្រូវ និងចូលរួមថែរក្សាឱ្យបាននូវភាពរលូននៃដំណើរការប្រឡងរបស់បេក្ខជន៕

អត្ថបទដែលជាប់ទាក់ទង