ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ចុះប្រគល់ថវិកាបេឡាមរណៈសង្រ្គោះ ជូនក្រុមគ្រួសារនៃសព ស្ថិតនៅស្រុកជាំក្សាន្ដ

ភ្នំពេញ៖ ឯកឧត្ដមឧត្តមសេនីយ៍ ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធាន ស.អ.កខេត្តព្រះវិហារ អញ្ជេីញដឹកនាំក្រុមការងារ ស.អ.ក ខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះប្រគល់ថវិកាបេឡាមរណៈសង្រ្គោះចំនួន ៤,០០០,០០០៛ ជូនដល់ក្រុមគ្រួសារនៃសពឈ្មោះ អ៊ុង ហ៊ន ភេទប្រុស អាយុ៦៨ឆ្នាំ មុខសញ្ញានិវត្តជន សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ទទួលមរណៈភាពថ្ងៃទី ១៩ ខែតុលាឆ្នាំ២០២៤ ស្ថិតនៅភូមិស្រអែមជេីង ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។
ក្នុងឱកាសនេះផងដែរ ឯកឧត្ដម មេបញ្ជការ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារសព និងបួងសួងឧទ្ទិសដល់វិញ្ញាណក្ខន្ធ បានទៅកាន់សុគតិភព៕

