ផ្លាកសញ្ញាបង្ហាញទិសដៅនៅតាមដងផ្លូវ ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកបើកបរ?

ភ្នំពេញ៖ ផ្លាកសញ្ញាបង្ហាញទិសដៅផ្សេងៗ (OTHER DIRECTIONS SIGN)៖ ផ្លាកសញ្ញាដែលមានរាងជាចតុកោណកែង ផ្ទៃពណ៍បៃតង មានអក្សរ និងព្រួញពណ៍សនេះ ប្រើសម្រាប់បង្ហាញដល់អ្នកបើកបរឱ្យបានដឹងពីទិសដៅឆ្ពោះទៅរកផ្លូវ ឬទីកន្លែងសំខាន់ៗ។
សូមបញ្ជាក់ថាផ្លាកសញ្ញាក្នុងរូបភាពខាងក្រោមនេះមានទីតាំងស្ថិតនៅក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរប្រកបដោយការប្រុងប្រយ័ត្ន និងមានអធ្យាស្រ័យខ្ពស់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា។
សូមចូលរួមរាយការណ៍ករណីផ្លូវថ្នល់ត្រូវការជួសជុលថែទាំ ករណីផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobil App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា៕
