**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា

តើ VPN ជាអ្វី? ហើយវាមានដំណើរការយ៉ាងដូចម្តេច?

ភ្នំពេញ៖ VPN គឺជាអក្សរកាត់ដែលតំណាងឱ្យពាក្យ “Virtual Private Network” ឫ “បណ្តាញឯកជននិម្មិត”។ VPN ត្រូវបានគេប្រើប្រាស់សម្រាប់រក្សាសុវត្ថិភាព និងឯកជនភាពក្នុងការប្រើប្រាស់បណ្តាញអ៊ីនធឺណិតដោយវាធ្វើការបម្លែងទិន្នន័យនៃការប្រើប្រាស់ក្នុងពេលវេលាជាក់ស្តែង និងលាក់អត្តសញ្ញាណអ្នកប្រើប្រាស់ ដើម្បីការពារការតាមដានសកម្មភាពប្រើប្រាស់ និងការលួចទិន្នន័យពីជនទុច្ចរិតនៅលើប្រព័ន្ធអ៊ីនធឺណិត។ ក្រៅពីនេះ ការប្រើប្រាស់ VPN ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់អ៊ីនធឺណិតអាចចូលទៅគេហទំព័រ ឫវេទិកាណាដែលមិនត្រូវបានអនុញ្ញានៅទីតាំងរបស់ពួកគេពីគ្រប់ទីកន្លែងក្នុងពិភពលោកផងដែរ។

VPN ធ្វើការលាក់អាសយដ្ឋានអ៊ីនធឺណិតដែលគេហៅថា IP (Internet Protocol) ដោយអនុញ្ញាតឱ្យបណ្តាញរបស់ក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណិត (ISP ឫ Internet Service Provider) ធ្វើការបញ្ជូនបន្តទិន្នន័យដែលបានបម្លែងហើយតាមរយៈម៉ាស៊ីនមេពីចម្ងាយ (remote server) ដែលគ្រប់គ្រងដោយក្រុមហ៊ុន VPN។ នេះមានន័យថា ប្រសិនបើអ្នកប្រើប្រាស់អ៊ីនធឺណិតជាមួយ VPN នោះម៉ាស៊ីនមេរបស់ក្រុមហ៊ុន VPN មានតួនាទីក្នុងការដំណើរការទិន្នន័យនៃការប្រើប្រាស់របស់អ្នក ពោលគឺមិនមែនក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណេត (ISP) នោះទេ។

ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត (ISP) និងភាគីទីបីផ្សេងទៀតមិនអាចដឹងពីព័ត៌មាននៃការប្រើប្រាស់របស់អ្នកបាននោះទេ។យ៉ាងណាមិញ ក្រៅពីអាចរក្សាសុវត្ថិភាព និងឯកជនភាពក្នុងការប្រើប្រាស់អ៊ីនធឺនណិត VPN ក៏មានចំណុចមួយចំនួនដែលអ្នកប្រើប្រាស់គួរយល់ដឹង និងមានការប្រុងប្រយ័ត្នផងដែរ។ តួយ៉ាង VPN ដំណើរការក្នុងល្បឿនអ៊ីនធឺណិតដែលមានល្បឿនកំណត់ និងប្រើប្រាស់ទិន្នន័យអ៊ីនធឺណិត (Internet Data) ច្រើន ហើយវាត្រូវធ្វើការច្រើនជាងធម្មតា ដោយសារត្រូវឆ្លងកាត់ដំណើរការបម្លែងទិន្នន័យលើម៉ាស៊ីនមេ (server) ច្រើនដំណាក់កាល ដែលត្រូវការពេលយូរ។

ក្រៅពីនេះ គេហទំព័រ (website) មួយចំនួនបានបិទមិនឱ្យប្រើប្រាស់ VPN នោះទេ ហើយវាក៏ជារឿងខុសច្បាប់នៅក្នុងប្រទេសមួយចំនួនផងដែរ ដោយសារពេលខ្លះ វាអាចត្រូវបានប្រើប្រាស់ក្នុងផ្លូវទុច្ចរិតដែលនាំឱ្យមានផលប៉ះពាល់ដល់សង្គម។ ទន្ទឹមគ្នានេះ អ្នកប្រើប្រាស់មិនអាចប្រាកដចិត្តទេថា តើក្រុមហ៊ុនគ្រប់គ្រងសេវាកម្ម VPN អាចចូលទៅមើល គ្រប់គ្រង ឫចែកចាយទិន្នន័យនៃការប្រើប្រាស់របស់ខ្លួនដែរឫយ៉ាងណានោះទេ។ សេវាកម្ម VPN ជាច្រើនត្រូវបានបង្កើតឡើងដើម្បីប្រមូលទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ ជាពិសេសសេវាកម្មដែលផ្តល់ជូនដោយឥតគិតថ្លៃ (Free)។ ទិន្នន័យទាំងនោះ អាចនឹងត្រូវបានលក់ ឫចែកចាយទៅកាន់ភាគីដទៃ ដើម្បីយកទៅប្រើប្រាស់ក្នុងគោលបំណងនានា ទាំងស្របច្បាប់ និងមិនស្របច្បាប់។

ជារួម VPN ផ្តល់ទាំងគុណសម្បត្តិ និងគុណវិបត្តិសម្រាប់អ្នកប្រើប្រាស់ ដោយវាតម្រូវឲ្យមានការស្វែងយល់ពីឲ្យបានច្បាស់ជាមុនសិន មុននឹងសម្រេចចិត្តប្រើប្រាស់ ដើម្បីការពារសុវត្ថិភាព និងឯកជនភាពនៅលើបណ្តាញអ៊ីនធឺណិត៕

អត្ថបទដែលជាប់ទាក់ទង