**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

សម្ដេចធិបតី៖ ទោះបីបច្ចុប្បន្នបញ្ហាសេដ្ឋកិច្ចពិភពលោក ជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាក៏ដោយ ក៏ស្ថានភាពវិស័យការងារនៅកម្ពុជានៅតែមានភាពវិជ្ជមាន

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទោះពីជាបច្ចុប្បន្នបញ្ហាសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពនឹងនរ មានភាពមិនប្រាកដប្រជា ជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាក៏ដោយក៏ស្ថានភាពវិស័យការងារនៅក្នុងប្រទេសកម្ពុជានៅតែមានភាពវិជ្ជមាន។ ជាក់ស្ដែងក្នុងរយៈពេល ១២ខែ ឆ្នាំ២០២៤នេះ ទោះបីជាមានរោងចក្រសហគ្រាសមួយចំនួនបានបិទទ្វាក៏ដោយ ប៉ុន្ដែក៏មានរោងចក្រសហគ្រាសបើកថ្មីជាច្រើនផងដែរ ដោយបានបង្កើតការងារជាង ២២ម៉ឺនកន្លែង ដោយក្នុងនោះមានរោងចក្រកាត់ដេរបើកថ្មីចំនួន ២៧៥រោងចក្រ បង្កើតការងារថ្មីជាង ១៣ម៉ឺនកន្លែង។

ការបញ្ជាក់បែបនេះរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ២២ សីហា ឆ្នាំ២០២៣ – ២២ សីហា ឆ្នាំ២០២៤ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងរយៈពេល១២ខែ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានធ្វើការដំឡើងប្រាប់ខែ និងប្រាក់ឧបត្ថម្ភផ្សេងៗជាបន្តបន្ទាប់ដល់មន្រ្តីរាជការកងកម្លាំងប្រាប់អាវុធគ្រប់ប្រភេទទាំងអស់ ជាពិសេសគឺ វិស័យអប់រំ និងវិស័យសុខាភិបាលជាដើមនោះ។

សម្តេចធិបតី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា រដ្ឋបានបង្កើនការផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ និងកុមារក្នុងក្របខណ្ឌរបបសន្តិសុខសង្គមបានជាង១២ម៉ឺននាក់ ដែលមានទឹកប្រាក់ប្រមាណជាង២៥លានដុល្លារអាមេរិក និងក៏បានផ្តល់ឱកាសជួយសម្រួលដល់ស្រ្តីមានផ្ទៃពោះដែលកំពុងជាប់ពិរុទ្ធភាពផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង