សូមស្វាគមន៍យ៉ាងកក់ក្តៅ លោកជំទាវ រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី អញ្ជើញមកដល់កម្ពុជា

ភ្នំពេញ៖ លោកជំទាវ រ៉េតណូ ម៉ារស៊ូឌី បានអញ្ជើញមកដល់រាជធានីភ្នំពេញនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ ដើម្បីធ្វើជាសហប្រធានជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ី សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៤។

