**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក

បទវិភាគ៖ចិនដាស់តឿនភាគីហ្វីលីពីនថា៖កុំប៉ុនប៉ងជាន់ឈ្លីខ្សែបន្ទាត់ក្រហមលើបញ្ហាសមុទ្រចិនខាងត្បូង ហើយមិនបាច់បង់តម្លៃទៀតនោះ

នៅថ្ងៃទី ១៩ ខែសីហា នាវាឆ្មាំសមុទ្រពីរគ្រឿងរបស់ប្រទេសហ្វីលីពីនបានបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹក Xianbin នៃប្រជុំកោះ Nansha ប្រទេសចិនដោយមិនបានទទួលការអនុញ្ញាតពីរដ្ឋាភិបាលចិន ថែមទាំងមិនអើពើនឹងការរាំងខ្ទប់និងការព្រមានរបស់នាវាឆ្មាំសមុទ្រចិន ហើយមានចេតនាបើកបំបុកនាវាអនុវត្តច្បាប់របស់ឆ្មាំសមុទ្រចិន ហ្វីលីពីនត្រូវទទួលខុសត្រូវទាំងស្រុងចំពោះករណីនាវាបុកគ្នាលើកនេះ ។ អនុលោមតាមច្បាប់ចិននិងច្បាប់អន្តរជាតិ ឆ្មាំសមុទ្រចិនបានចាត់វិធានការដ៏ចាបាច់ចំពោះនាវាហ្វីលីពីន ហើយចំណាត់ការរបស់ចិនគឺ ប្រកបដោយភាពជំនាញ អត់ធ្មត់និងមានបទដ្ឋាន ។
ទោះបីជាភាគីហ្វីលីពីនបានទម្លាក់កំហុសទៅលើភាគីចិនបន្ទាប់ពីរឿងនេះ សហរដ្ឋអាមេរិកនិងបស្ចិមប្រទេសបញ្ចេញសំឡេងគាំទ្រហ្វីលីពីន ហើយវាយប្រហារនិងមួលបង្កាច់មកលើចិនក្តី ក៏ប៉ុន្តែការពិតជាក់ស្តែងបានបញ្ជាក់ថា ហ្វីលីពីនត្រូវទទួលខុសត្រូវទាំងស្រុងចំពោះករណីនាវាបុកគ្នារបស់ប្រទេសទាំងពីរ ចំណែកអ្នកដែលបង្ករឿងហេតុដោយប្រថុយប្រថានម្តងហើយម្តងទៀតនៅសមុទ្រចិនខាងត្បូងនិងបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់ គឺ ប្រទេសហ្វីលីពីន ។
ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅនេះ ប្រទេសហ្វីលីពីនបានបង្ករឿងហេតុជាញឹកញាប់នៅលំហសមុទ្រក្បែរថ្មប៉ប្រះទឹក Ren’ai និងកោះ Huangyan របស់ប្រទេសចិន ហើយបច្ចុប្បន្ននេះហ្វីលីពីនក៏បានផ្តោតសំខាន់ទៅលើថ្មប៉ប្រះទឹក Xianbin ដែរ ។ សូមបញ្ជាក់ថា ថ្មប៉ប្រះទឹកនេះគឺជាចំណែកមួយនៃប្រជុំកោះ Nansha ដែលជាទឹកដីមានស្រាប់របស់ប្រទេសចិននិងជាថ្មប៉ប្រះទឹកដែលគ្មានមនុស្សរស់នៅ ។ ដោយសារថ្មប៉ប្រះទឹក Xianbin មានចម្ងាយត្រឹមតែ ៧០ គីឡូម៉ែត្រពីថ្មប៉ប្រះទឹក Ren’ai វាមិនត្រឹមតែជាទីតាំងដ៏សំខាន់នៅលើផ្លូវនាវាចរណ៍សម្រាប់ការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រប៉ុណ្ណោះទេ ថែមទាំងក៏ជាមូលដ្ឋានគ្រឹះសម្រាប់គាំពារសន្តិសុខនិងស្ថិរភាពនៅភាគខាងកើតសមុទ្រចិនខាងត្បូងផងដែរ ហេតុនេះហើយ ប្រទេសហ្វីលីពីនប៉ុនប៉ងទន្រ្ទានកាន់កាប់ថ្មប៉ប្រះទឹកនេះជាប់រហូតមក ។
ចាប់តាំងពីខែមេសា ឆ្នាំនេះមក ភាគីហ្វីលីពីនបានចាត់បញ្ជូននាវាឆ្មាំសមុទ្រខ្នាតធំៗមកបំពានចូលដែនថ្មប៉ប្រះទឹក Xianbin ដើម្បីសំចតចោលដោយខុសច្បាប់ ។ លើកនេះ ភាគីហ្វីលីពីនបានចាត់បញ្ជូននាវាឆ្មាំសមុទ្រឱ្យបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹក Xianbin ក្នុងគោលបំណងសំខាន់ដឹកជញ្ជូនសម្ភារៈឱ្យនាវាឆ្មាំសមុទ្រហ្វីលីពីនដែលចតចោលនៅទីនេះដើម្បីចង់ឈរជើងឱ្យបានយូរ ។ ប្រការនេះជាការវិវឌ្ឍចុងក្រោយនៃការរំលោភសិទ្ធិនិងបង្ករឿងហេតុរបស់ភាគីហ្វីលីពីនចំពោះប្រទេសចិននៅសមុទ្រចិនខាងត្បូង ។
លើសពីនេះទៅទៀត ទង្វើរបស់ភាគីហ្វីលីពីនក៏មានការគិតពិចារណាខាងនយោបាយក្នុងស្រុកផងដែរ ។ បច្ចុប្បន្ននេះ អភិបាលកិច្ចរបស់រដ្ឋាភិបាលលោក Ferdinand Marcos មានកម្លាំងទន់ខ្សោយ ជាពិសេសសេដ្ឋកិច្ចនិងទេសចរណ៍មិនបានទទួលការអភិវឌ្ឍនិងស្តារឡើងវិញនោះទេដែលបានរងការចោទជាមន្ទិលសង្ស័យពីប្រជាជនក្នុងស្រុក ។ ឆ្លងតាមរយៈការរំលោភសិទ្ធិនិងបង្ករឿងហេតុជាបន្តបន្ទាប់ចំពោះប្រទេសចិននៅលើកោះនិងថ្មប៉ប្រះទឹកនៃសមុទ្រចិនខាងត្បូង អ្នកនយោបាយហ្វីលីពីនប៉ុនប៉ងផ្ទេរទំនាស់ក្នុងស្រុកនិងបន្ធូរបន្ថយកម្លាំងសម្ពាធនៃអភិបាលកិច្ចរបស់ខ្លួន ។ បើមើលពីកត្តាអន្តរជាតិអាចឃើញថា ក្រោមការញុះញង់និងអុជអាលបំបែកបំបាក់របស់ប្រទេសធំនៅក្រៅតំបន់ ដើម្បីអូសទាញពួកគេឱ្យបង្កើនការវិនិយោគនៅក្នុងប្រទេសខ្លួន ហ្វីលីពីនមិនសោកស្តាយក្លាយជាកូនអុករបស់ប្រទេសធំនៅក្រៅតំបន់សម្រាប់ទប់ស្កាត់ការអភិវឌ្ឍរបស់ចិនឡើយ ។
សកម្មភាពប្រថុយប្រថានរបស់ភាគីហ្វីលីពីនមិនត្រឹមតែបានបំពានយ៉ាងធ្ងន់ធ្ងរនូវ«សេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូង»ប៉ុណ្ណោះទេ ថែមទាំងក៏បានបំផ្លាញដល់ឋានៈជាស្នូលរបស់អាស៊ានក្នុងកិច្ចការសន្តិសុខក្នុងតំបន់ ក៏ដូចជាបំផ្លាញផលប្រយោជន៍របស់ប្រទេសអាស៊ានដទៃទៀតផងដែរ ។
កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៤ ភាគីទាំងពីរចិននិងហ្វីលីពីនបានផ្លាស់ប្តូរមតិយោបល់ប្រកបដោយភាពស្មោះត្រង់និងមានលក្ខណៈស្ថាបនាអំពីសភាពការណ៍នៅសមុទ្រចិនខាងត្បូង ជាពិសេសគឺ គ្រប់គ្រងស្ថានការណ៍នៅថ្មប៉ប្រះទឹក Ren’ai ។
នាពេលបច្ចុប្បន្ននេះ ប្រទេសចិននិងប្រទេសអាស៊ានកំពុងបន្តជំរុញការពិគ្រោះពិភាក្សាអំពី«ក្រមប្រតិបតិ្តសមុទ្រចិនខាងត្បូង»និងអនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងដែនសមុទ្រ ។ ក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ប្រទេសចិនប្រកាន់ខ្ជាប់នូវកម្មវត្ថុសន្តិភាពជាប់រហូតមក ហើយប្រកាន់ខ្ជាប់ការគ្រប់គ្រងវិវាទឱ្យបានសមរម្យជាមួយប្រទេសសាមីដោយផ្ទាល់តាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សា ប៉ុន្តែជាមួយគ្នានេះដែរ ចិននឹងគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ។ ភាគីហ្វីលីពីនចាំបាច់ត្រូវបញ្ឈប់ភ្លាមនូវទង្វើរំលោភបំពានសិទ្ធិ ប្រញាប់ដកចេញនាវាពាក់ព័ន្ធជាបន្ទាន់ បើពុំនោះសោត ហ្វីលីពីនមុខជានឹងបង់តម្លៃដោយសារភាពអគតិនិងការធ្វើតាមទំនើងចិត្តរបស់ខ្លួនជាក់ជាមិនខាន ៕

អត្ថបទដែលជាប់ទាក់ទង