**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២

ឯកឧត្តម ហ៊ុន ម៉ានិត៖ រាជរដ្ឋាភិបាលមិនអនុញ្ញាតិឲ្យមានការប្រមូលផ្ដុំធ្វើបាតុកម្មតាមកាញុះញង់របស់ក្រុមប្រឆាំងមួយក្ដាប់តូចនៅក្រៅប្រទេសទេ

ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពនៅក្នុងកម្មវិធីឆ្លងនិងសម្ភោធសមិទ្ធផលនានានៅវត្តបារាយណ៍ ដែលស្ថិតនៅក្នុងក្រុងដូនកែវ ខេត្តតាកែវនៅព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនិងជាមេបញ្ជាការរងកងទ័ព្វជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជានិងមិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំធ្វើបាតុកម្មផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមការញុះញង់របស់ក្រុមប្រឆាំងមួយចំនួនតូចនៅក្រៅប្រទេសនោះទេ។

ឯកឧត្តម ហ៊ុន ម៉ានិត បានលើកឡើងបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះក្រុមប្រឆាំងមួយចំនួនតូចនៅក្រៅប្រទេសបានធ្វើបាតុកម្មនិងបានគៀងគរប្រជាពលរដ្ឋនៅក្នុងស្រុកអោយក្រោកឡើងប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធទៅនឹង គម្រោងអភិវឌ្ឍន៍ CLV ដោយចោទប្រកាន់រាជរដ្ឋាភិបាលថាបានធ្វើឱ្យបាត់បង់ទឹកដីចំនួន ៤ ខេត្ត ហើយបើទោះបីជាសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានចេញមកធ្វើការបកស្រាយនិងពន្យល់ជាច្រើនដងយ៉ាងណាក៏ដោយក៏ពួកគេនៅតែមិនស្ដាប់ការពន្យល់នោះទេ ផ្ទុយទៅវិញពួកគេយកបញ្ហា CLV នេះដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋឲ្យក្រោកឡើងធ្វើបាតកម្មប្រឆាំងនិងរដ្ឋាភិបាលស្របច្បាប់ទៅវិញ។

ឯកឧត្តម ហ៊ុន ម៉ានិត បានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងគោរពឆន្ទៈស្នេហាជាតិរបស់បងប្អូនប្រជាពលរដ្ឋក៏ប៉ុន្តែយើងមិនអនុញ្ញាតឲ្យមនុស្សមួយចំនួនតូចយកបញ្ហាគម្រោងអភិវឌ្ឍន៍CLVនេះធ្វើជាឈ្នាន់ដើម្បីទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់នោះទេ។

ការផ្លាស់ប្ដូរឬទម្លាក់រដ្ឋាភិបាលដោយការធ្វើបាតុកម្មវានឹងនាំឲ្យប្រទេសឈានទៅរកការបែកបាក់និងផ្ទុះសង្គ្រាមសារជាថ្មីជាក់ជាពុំខាន។ ប្រទេសយើងទើបតែទទួលបានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យរយៈពេលជាង២០ឆ្នាំប៉ុណ្ណោះ ដូច្នោះទោះតម្លៃណាក៍ដោយក៍រាជរដ្ឋាភិបាលនឹងថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយឲ្យបានគង់វង្សសម្រាប់ប្រទេសជាតិនិងប្រជាជន។

នៅក្នុងឱកាសនោះឯកឧត្តម ហ៊ុន ម៉ានិត ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សាការពារអធិបតេយ្យភាព បូរណៈភាពទឹកដីមិនអោយបាត់បង់នោះទេ ហើយសូមបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយអោយគង់វង្សយូអង្វែងដើម្បីឲ្យប្រទេសយើងមានការរីកចម្រើននិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង