**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តម វ៉ា ថន៖ ឆមាសទី១ ឆ្នាំ២០២៤ ខេត្តក្រចេះ មានអ្នកជំងឺចូលសម្រាកមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ជាង១ម៉ឺននាក់

ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ មានអ្នកជំងឺចូលសម្រាកមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពសរុបចំនួន ១៣.៨៧៨នាក់ និងអ្នកជំងឺមកពិគ្រោះចំនួន ៧៦.៩២៣នាក់។

ការលើកឡើងរបស់ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នាឱកាសអញ្ជើញដឹកគណៈប្រតិភូខេត្ត មកធ្វើកិច្ចសម្ភាសន៍ ស្ដីពី «វឌ្ឍនភាពការងារ របស់រដ្ឋបាលខេត្តក្រចេះ»។

នាឱកាសនោះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានលើកឡើងថា ខេត្តមានមន្ទីរពេទ្យបង្អែកចំនួន ៥កន្លែង មណ្ឌលសុខភាពចំនួន ៤១កន្លែង និងប៉ុស្តិ៍សុខភាព ចំនួន ១៣កន្លែង កំពុងដំណើរការបម្រើសេវាសុខភាពយ៉ាងល្អប្រសើរ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពិសេសរួមចំណែកការអនុវត្តគោលនយោបាយជាតិគាំពារសង្គម គោលនយោបាយរបបសន្តិសុខសង្គម និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ មានអ្នកជំងឺចូលសម្រាកមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពសរុបចំនួន ១៣.៨៧៨នាក់ និងអ្នកជំងឺមកពិគ្រោះចំនួន ៧៦.៩២៣នាក់។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងទៀតថា លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋបាលខេត្តក្រចេះ បានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ សំដៅបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងខេត្តបានល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្ត បានបន្ដថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុចាប់ពី ៣ឆ្នាំឡើង ក្នុងខេត្តសម្រេចបានទាំងចំនួន ៦លើក ជាលទ្ធផលដូសទី១ បានចំនួន ៣៧០.៨៩៧នាក់ ស្មើនឹង ១០៥,៥២% បច្ចុប្បន្នខេត្តក្រចេះពុំមានអ្នកឆ្លងជំងឺកូវីដ-១៩ នោះទេ ៕

អត្ថបទដែលជាប់ទាក់ទង