មេបញ្ជាការវរសេនាតូចវិស្វកម្ម យោធភូមិភាគទី៥ ត្រួតពិនិត្យកម្លាំងអន្តរាគមន៍ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន វរសេនាតូចវិស្វកម្ម

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មេបញ្ជាការ វរសេនាតូចវិស្វកម្ម យោធភូមិភាគទី៥ អញ្ជើញត្រួតពិនិត្យកម្លាំងអន្តរាគមន៍ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន វរសេនាតូចវិស្វកម្ម យោធភូមិភាគទី៥។
វរសេនីយ៍ឯក ឈឹម សារឿន មេបញ្ជាការ អញ្ជើញត្រួតពិនិត្យកម្លាំងអន្តរាគមន៍ និងកម្លាំងប្រយុទ្ធសម្រាប់ត្រៀមដោះស្រាយរាល់យថាហេតុផ្សេងៗ ដែលកើតមានឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការវរសេនាតូចវិស្វកម្ម យោធភូមិភាគទី៥។
ក្នុងខណៈនោះដែរ មេបញ្ជាការ បានបញ្ជាក់ថា តួនាទីភារកិច្ចរបស់កងកម្លាំងគឺត្រៀមលក្ខណៈអន្តរាគមន៍ដោះស្រាយរាល់យថាហេតុ២៤ម៉ោងលើ២៤ម៉ោង និងចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ ចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ឬយថាហេតុផ្សេងៗដែលកើតមានឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវឱ្យបានទាន់ពេលវេលា និងបានបញ្ជាក់បន្ថែមទៀតអំពីការអនុវត្តន៍នូវកម្មវិធី និងគម្រោងក្រោមក្របខណ្ឌ នៃតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម ដែលជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជាក្នុងឆ្នាំ១៩៩៩ ដែលកាលនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីផលប្រយោជន៍នៃសន្តិភាព ការអភិវឌ្ឍន៍ និងសេដ្ឋកិច្ចសង្គមសម្រាប់ប្រជាជនយើង ពិសេសប្រជាជនដែលរស់នៅខេត្តជាប់ព្រំដែននៃប្រទេសទាំងបី និងចូលរួមប្រឆាំងដាច់ខាតនូវពួកអមិត្តនៅក្រៅប្រទេសដែលមានបំណងចង់ផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់។
ជាទីបញ្ចប់ក្នុងឱកាសនោះដែរ វរសេនីយ៍ឯក ឈឹម សារឿន ក៏បានថ្លែងការកោតសរសើរដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានអនុវត្តនូវតួនាទីភារកិច្ចតបតាមបទបញ្ជា និងផែនការរបស់ថ្នាក់លើប្រគល់ជូនប្រកបដោយភាពទទួលខុសត្រូវខ្ពស់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕

