**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ណែនាំក្រសួងការបរទេស សួរទៅរដ្ឋាភិបាលជប៉ុន តើយល់យ៉ាងណាចំពោះក្រុមបាតុករ ដែលយកទឹកដីជប៉ុន រៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឱ្យសួរនាំទៅរដ្ឋាភិបាលជប៉ុន តើយល់យ៉ាងណាចំពោះប្រជាពលរដ្ឋខ្មែរមួយចំនួនតូច ដែលបានយកទឹកដីរបស់ជប៉ុន រៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដែលកើតឡើងពីការបោះឆ្នោត។ សួរថាតើជប៉ុន គាំទ្រទេដែលបាតុករយកទឹកដីជប៉ុន ធ្វើជាមូលដ្ឋានសម្រាប់មផ្តួលរំលំ?។

ការណែនាំបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនី នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកឡើងថា ឆ្នាំ១៩៩៩ នៅរដ្ឋសភាមិនមែនមានតែបក្សប្រជាជនកម្ពុជានោះទេ គឺមានបក្សច្រើនរួមទាំងបក្ស សម រង្ស៉ី ផងដែរ ហេតុអ្វីមិនតវ៉ារឿងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។

សម្តេចធិបតី បានថ្លែងថា សម្តេចពិតជាខ្លាចមែន ខ្លាចណាស់ខ្មែរបែកបាក់គ្នា ខ្មែរត្រូវរងគ្រោះពិការឡើងវិញព្រោះសង្គ្រាម។

ជាមួយគ្នានេះដែរ សម្តេចធិបតី បានអះអាងថា ចំពោះប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលនឹងធានានូវអ្វីដែលប្រជាពលរដ្ឋចង់បាន អធិបតេយ្យភាព ការពារទឹកដី ការអភិវឌ្ឍនៅតំបន់ឥសាន្ត និងទូទាំងប្រទេស រួមទាំងការថែរក្សាសន្តិភាព ស្ថេរភាព ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅមានសេចក្តីសុខ កុំឱ្យបែកបាក់គ្នា ពីព្រោះកម្ពុជា បានភ្លក់រសជាតិការឈ្លោះប្រកែកគ្នា បែកគ្នាឆ្អែតឆ្អន់រួចទៅហើយ។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នារក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ កុំឱ្យខ្មែរបែកបាក់គ្នាដូចអតីតកាលតទៅទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំយ៉ាងដូច្នេះថា ហើយចំពោះអ្នកបំផុសបំផុសនៅក្រៅប្រទេស ដែលភាគច្រើននៅជប៉ុន ខ្ញុំសូមឱ្យក្រសួងការបរទេស សួរទៅរដ្ឋាភិបាលជប៉ុនតែម្តង អីឡូវភស្តុតាងមានហើយ ថាតើជប៉ុន គាត់គាំទ្រទេ ដែលយកទឹកដីជប៉ុន នៅក្នុងការបំផុសការផ្តួលរំលំរដ្ឋាភិបាលនៅប្រទេសផ្សេង។ ការបញ្ចេញមតិស្របច្បាប់មិនអីទេ ខ្ញុំថាឱ្យជប៉ុន ដេញមកវិញ ប៉ុន្តែ គួរណែនាំ ថាតើជប៉ុនគាំទ្រទេ ដែលយកទឹកដីជប៉ុន ជាមូលដ្ឋានសម្រាប់ដឹកនាំបាតុកម្មផ្តួលរំលំ ព្រោះសារមានច្បាស់លាស់ហើយ (គឺយើងត្រូវផ្តួលរដ្ឋាភិបាល) តើនេះ ឬជាអ្វី?។

ត្រង់ន័យនេះ សម្តេចធិបតី បានបន្ថែមថា រដ្ឋាភិបាលច្បាស់ណាស់នឹងមិនការពារដល់រូបណាមួយដែលយកទឹកដីជប៉ុន ធ្វើជាមូលដ្ឋានសម្រាប់ផ្តួលរំលំរដ្ឋាភិបាលប្រទេសផ្សេង។ ខណៈរដ្ឋាភិបាលកូរ៉េ ក៏នឹងគាំទ្រឱ្យបាតុករ ដែលនាំគ្នាធ្វើបាតុកម្មហើយបានយកដបសាំង ជំពាម និងដ្រូន ដើម្បីស្នើសុំធ្វើបាតុកម្ម ច្បាស់ណាស់រដ្ឋាភិបាលកូរ៉េ ក៏មិនអនុញ្ញាតនោះដែរ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា រដ្ឋាភិបាល គួរតែពន្យល់បាតុករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសជប៉ុន ឱ្យបានយល់ពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ពីព្រោះប្រទេសជប៉ុន ជាអ្នកគាំទ្រគម្រោងប្រតិបត្តិការនេះ ចាប់តាំងពីដំបូង។ ខណៈនៅឆ្នាំ២០០៦ ជប៉ុន បានផ្តល់ថវិកា២០លានដុល្លារ សម្រាប់ជួយអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដើម្បីពួកគាត់បានយល់ច្បាស់ពីគម្រោងនេះ។

សម្តេចធិបតី បានគូសបញ្ជាក់ថា សម្តេចគាំទ្រចំពោះការបញ្ចេញមតិយោបល់ ខ្ញុំមិនហាមឃាត់ទេ ប៉ុន្តែការបញ្ចេញមតិត្រូវមានព្រំដែន ការផ្តួលផ្តើមគំនិតបែបណា ធ្វើឱ្យមានអស្ថេរភាពក្នុងប្រទេស ធ្វើឱ្យប្រទេសអាចឈានទៅដល់ការបែកបាក់ ការប៉ះទង្គិចគ្នា ធ្វើឱ្យមានការគុំគួនគ្នាទៅវិញ ទៅមក ការអនុវត្តលើសព្រំដែនច្បាប់ដែលអនុញ្ញាត គឺរាជរដ្ឋាភិបាលគ្មានជម្រើសក្រៅពីការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ ដូចនៅប្រទេសអង់គ្លេស អ៊ឹចឹង។

ទន្ទឹមនឹងនេះ សម្តេចធិបតី បានថ្លែងថា ប្រទេសសេរី ក៏ត្រូវអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះការធ្វើបាតុកម្ម ដែលដើរលើសបន្ទាត់ក្រហមនៃច្បាប់ផងដែរ ការអនុវត្តច្បាប់ចំពោះការបាតុករ ដែលធ្វើលើសច្បាប់បានកំណត់របស់រាជរដ្ឋាភិបាល គឺដើម្បីការពារផលប្រយោជន៍ សេចក្តីសុខ សប្បាយរបស់ប្រជាពលរដ្ឋរាប់លាននាក់ជាដើម។

សម្តេចធិបតី ក៏បានរំលឹកអ្នកដែលចង់ឱ្យកម្ពុជា ដូចនឹងប្រទេសបង់ក្លាដេស កុំធ្វើឱ្យសោះ មិនមានផលចំណេញឡើយចំពោះជាតិ និងប្រជាជន។ ផ្ទុយទៅវិញ មានតែភាពវិនាសកម្ម ការវាយប្រហារគ្នា បង្កជាភាពវឹកវរដល់ប្រទេសជាតិ ហើយពិសេសសេដ្ឋកិច្ចជាតិនឹងអន់ថយ។ ខណៈនេះស្ថានភាពនៅបង់ក្លាដេស មិនទាន់ចប់ផង។

សម្ដេចធិបតី ក៏បានព្រមានអនុវត្តច្បាប់ចំពោះក្រុមចលនាខុសច្បាប់ទាំងឡាយណា ដែលបង្កឱ្យមានភាពវឹកវរដល់សង្គម ដែលសម្ដេច ចាត់ទុកថា ការអនុវត្តច្បាប់ ជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីធានាសន្តិភាព សន្តិសុខ សុខសុវត្ថិរបស់ប្រជាពលរដ្ឋ និងផ្ដាំទៅកាន់អ្នកទាំងនោះ កុំធ្វើសកម្មភាពដែលហួសព្រំដែនច្បាប់ឱ្យសោះ ៕

អត្ថបទដែលជាប់ទាក់ទង