**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យ និងជំរុញការអនុវត្តការងារគោយនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងខេត្តពោធិ៍សាត់

ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យ និងជំរុញការអនុវត្តការងារគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៤ ក្នុងនោះរួមមាន ប៉ុស្តិ៍នគរបាលរដ្ឋបាលស្យា នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង, ប៉ុស្តិ៍នគរបាលរដ្ឋបាលលលកស នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់, ប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នារទទឹង និងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង នៃអធិការដ្ឋាននគរបាលស្រុកបាកាន ក្នុងខេត្តពោធិ៍សាត់។

នាឱកាសអញ្ជើញចុះត្រួតពិនិត្យនេះដែរ ក៏មានអញ្ជើញចូលរួមពី លោក ស្នងការរងទទួលស្រុកគោលដៅនីមួយៗ ស្នងការផែនការងារសេនាធិការ ស្នងការរងទទួលការងារប៉ុស្តិ៍នគរបាលរដ្ឋបាល លោកនាយ នាយរងការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកអធិការ អធិការរង លោកនាយ នាយរង និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលផងដែរ។

ក្រោយពីបានស្តាប់នូវមតិចូលរួម របស់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោកអធិការនគរបាលស្រុក.ក្រុង លើការអនុវត្តការងារប្រចាំ ការបម្រើសេវាជូនប្រជាពលរដ្ឋ លទ្ធផលកិច្ចសហប្រតិបត្តិការ ការអនុវត្តនីតិវិធី ការរក្សាការពារ សន្តិសុខ សុវត្ថិភាព នៅតាមមូលដ្ឋាន និងការល្បាតទ្រោលសភាពការណ៍ ចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងបួន ។

ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ឯកឧត្តម សូមអរគុណនូវការដឹកនាំរបស់ថ្នាក់ដឹកនាំលោកស្នងការដ្ឋាន លោកអធិការ លោកនាយប៉ុស្តិ៍ ធ្វើឲ្យកម្លាំងប៉ុស្តិ៍មានការខិតខំប្រឹងប្រែងអនុវត្តការងារ ការគ្រប់គ្រង បង្ការ និងបំបាត់សមត្ថភាពប្រសិទ្ធភាពមុខសញ្ញា បង្កបទល្មើស និងការអុកឡុកពីក្មេងទំនើង ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ដិភាព និងអនុវត្តទម្រង់ទាំងបួន របស់ ការងារនគរបាល និងសហគមន៍ នៅមូលដ្ឋានទទួលបានលទ្ធផលល្អប្រសើរ និងគ្មានបទល្មើសកើតឡើង ទៅលើប៉ុស្តិ៍ដែលបានអនុវត្តបានល្អ។

ឯកឧត្តមសន្តិបណ្ឌិត បន្ដថា ក្នុងនោះដែរប៉ុស្តិ៍នគរបាលរដ្ឋបាលដែលនូវមានភាពខ្វះខាតក្នុងការអនុវត្ត ត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់ប៉ុស្តិ៍ បន្តពង្រឹងអនុវត្ត ការងារនគរបាល និងសហគមន៍ ទាំងបួនទម្រង់ ពង្រឹងការចុះផ្សព្វផ្សាយគោលនយោបាយភូមិ. ឃុំ មានសុវត្ថិភាព ត្រូវតម្លើងបញ្ជីមុខសញ្ញា តាមដានសកម្មភាពជនខិលខូច ចូលមកធ្វើការញោះញុងឲ្យប្រជាពលរដ្ឋ ចូលរួមចលនាប្រឆាំងផ្សេងៗ។

ឯកឧត្តមសន្តិបណ្ឌិត បន្ថែមថា ទន្ទឹមនឹងនេះ នគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវពង្រឹងការអនុវត្តការងារគ្រប់គ្រងមនុស្ស ធ្វើបញ្ជីការចូលមកស្នាក់នៅបណ្តោះអាសន្នរយៈពេលខ្លី និងរយៈពេលយូរ ឲ្យបានត្រឹមត្រូវច្បាស់លាស់ ពង្រឹងការងារគ្រប់គ្រងអាវុធ ជាតិផ្ទុះ ធ្វើការចុះសម្រង់បញ្ជី មន្ត្រីកងប្រដាប់អាវុធទាំង៣ប្រភេទ ដែលមានអាវុធប្រើប្រាស់ហើយយកទៅគេហដ្ឋាន បន្ថែមនេះត្រូវចុះត្រួតពិនិត្យតាមខ្នងផ្ទះលើសម្ភារៈប្រើប្រាស់ ដែលអាចប្រើជាអាវុធ ធ្វើសកម្មភាព បង្កបទល្មើសផ្សេងៗ ពង្រឹងការងារគ្រប់គ្រងមធ្យោបាយ ម៉ូតូ រថយន្ត គោយន្តកន្ត្រៃ របស់គ្រួសារនីមួយៗ ពង្រឹងការងារគ្រប់គ្រងមុខរបរពិសេស លើទីតាំងលក់ដូរ ឧបករណ៍ អាចកែឆ្នៃ និង បំភាន់បន្លំ បម្រើដល់ការប្រព្រឹត្តបទល្មើស៕

អត្ថបទដែលជាប់ទាក់ទង