**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

គយ បង្ក្រាប និងដុតបំផ្លាញចោលសាច់បង្កក ១៤មុខ មានទម្ងន់ជាង ៦តោន នៅខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ សាច់បង្កកប្រមាណជាង៦តោន ត្រូវបានកម្លាំង មន្ត្រីសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ ដុតបំផ្លាញចោល នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រោយស្ទាក់ចាប់បានកាលពីវេលាម៉ោង៩យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវចុះផ្លូវល្បឿនលឿនខាងលិច ស្ថិតក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោក ឈួន ហៃ ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយទទួលបានព័ត៌មានថា មានរថយន្តដឹកទំនិញមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BS-3550 ដឹកសាច់បង្កកទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន លោកក៏បានបញ្ជាមន្ត្រីគយ និងរដ្ឋាករ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះទៅគោលដៅដែលចង្អុលបង្ហាញនោះ។

នៅវេលាម៉ោងជាង៩យប់ថ្ងៃខែឆ្នាំដដែល មន្ត្រីគយ ក៏បានជួបរថយន្តខាងលើបែកកង់ នៅចំណុចគីឡូម៉ែត្រលេខ K31+800 ស្ថិតនៅភូមិជ្រលងថ្កូវ ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រឡាប់ចាក់ទំនិញជាសាច់បង្កករាយនៅពេញផ្លូវ ដោយមាននគរបាលចរាចរណ៍នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: ប្រចាំផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កំពុងអនុវត្តនីតិវិធីចរាចរណ៍។

ក្រោយកើតហេតុមន្រ្តីគយ ក៏បានស្នើសុំកិច្ចសហការពីមន្រ្តីនគរបាលចរាចរណ៍នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: ដែលប្រចាំការលើផ្លូវល្បឿនលឿន។ សាច់បង្កកដែលផ្ទុកលើរថយន្តខាងលើសាងដាក់លើរថយន្តផ្សេង ហើយនាំយកមកសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ ដោយអនុវត្តនីតិវិធីជាធរមាន។

លទ្ធផលត្រួតពិនិត្យដូចខាងក្រោម៖
ទី១-ពងត្រីបង្កកចំនួន ១០០កេស ទី២-ប្រហិតសាច់មាន់បំពងម្សៅចំនួន ៤០កេស ទី៣-ប្រហិត SHENGLONG ចំនួន ៤៥កេស ទី៤-ប្រហិតបន្ទះសាច់មាន់បំពងម្សៅចំនួន ៤៦កេស ទី៥-សាច់មាន់ចង្កាក់ប្រឡាក់គ្រឿងចំនួន ២៤កេស ទី៦-ឈាមទាចំនួន ៤៩កេស ទី៧-ពោះគោចំនួន ៥កេស ទី៨- ព្រុយត្រីសាម៉ុនចំនួន ៤កេស ទី៩-កន្ទុយជ្រូកចំនួន ២៤កេស ទី១០-សាច់មាន់ចំនួន ២៩កេស ទី១១-សាច់គោចំនួន ៤០កេស ទី១២-ក្រលៀនគោចំនួន ២កេស ទី១៣-ពោះវៀនជ្រូកចំនួន ១០កេស ទី១៤-ឆ្អឹងជំនីជ្រូកចំនួន ២០កេស សរុបទាំងអស់ចំនួន ៤៣៨កេស ស្មើនឹង ៦១៩៩គីឡូក្រាម។

ក្រោយកិច្ចសហការពីមន្ត្រីជំនាញក.ប.ប បានពិនិត្យឃើញថា សាច់បង្កកបានទាំង ១៤មុខខាងលើ មន្រ្តីក.ប.ប បានធ្វើពិសោធន៍បញ្ជាក់ថា សាច់បង្កកខាងលើខូចគុណភាពមិនអាចឱ្យចរាចរណ៍ លើទីផ្សារឡើយ។

សាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ មន្រ្តីជំនាញ ក.ប.ប និងកម្លាំងកងរាជហត្តខេត្តកំពង់ស្ពី និង សមត្ថកិច្ច ពាក់ព័ន្ធ សម្រេចធ្វើការដុតកំទេចចោលនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤តែម្តង និងដោយមានការចូលរួមពីអាជ្ញាធរដែនដី ៕

អត្ថបទដែលជាប់ទាក់ទង