ឃាត់ខ្លួនក្មេងទំនើង២នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅខណ្ឌកំបូល
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅចំណុចផ្លូវបេតុង ភូមិព្រៃតាប៉ុក សង្កាត់ឪឡោក ខណ្ឌកំបូល។
ឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់រួមមាន៖
១-ឈ្មោះ រស់ ហាមមើ ហៅសាល ភេទ ប្រុស មុខរបរ កម្មករ ស្នាក់នៅភូមិកំពោធស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាអ្នកបើកបរ)។
២-ឈ្មោះ ភ័ណ្ឌ ណាង ហៅអាម៉ាប់ ភេទ ប្រុស មុខរបរ កម្មករ ស្នាក់នៅ ភូមិត្រពាំងក្រពើ ឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្ដាល (ជាអ្នកជិះខាងក្រោយ)។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក Lets ពណ៌ ស ឆ្នាំផលិត ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ1FT- 8122 ។
បច្ចុប្បន្នក្មេងទំនើងខាងលើ សមត្ថកិច្ចបានធ្វើការណែនាំអប់រំ និងអនុញ្ញាតឱ្យអាណាព្យាបាលធានាយកទៅផ្ទះអប់រុះ ចំណែកម៉ូតូសមត្ថកិច្ចរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក រយៈពេល៣ ខែ៕

