**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង

សម្ដេច ហ៊ុន សែន៖ គ្មានប្រទេសណាដែលមិនទប់ស្កាត់កុបកម្មខុសច្បាប់ទេ កម្ពុជា នឹងចាត់គ្រប់វិធានការដើម្បីការពារសុខសន្ដិភាពជូនពលរដ្ឋ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អំពីវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជនទាំងឡាយណាដែលចង់បង្កអសន្ដិសុខ បំផ្លាញសន្ដិភាព តាមរយៈការធ្វើកុបកម្មដោយខុសច្បាប់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាស ដែលសម្តេចបានចេញសារពន្យល់បន្ថែម អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រប់បណ្ដាប្រទេសនៅលើពិភពលោក គ្មានប្រទេសណាមួយដែលមិនចាត់វិធានការចំពោះក្រុមដែលធ្វើកុបកម្មដោយខុសច្បាប់នោះឡើយ ពោលសូម្បីតែនៅប្រទេសអង់គ្លេស ក៏រដ្ឋាភិបាលប្រទេសនោះប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដូច្នេះកម្ពុជាក៏នឹងប្រើប្រាស់វិធានការច្បាប់ដូចទៅនឹងបណ្ដាប្រទេសនានាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការធ្វើកុបកម្មនៅប្រទេសអង់គ្លេស ត្រូវបានទប់ស្កាត់ដោយកម្លាំងប្រដាប់អាវុធរបស់អង់គ្លេស គឺប៉ូលិស ដែលមានប្រដាប់អាវុធនៅប្រទេសអង់គ្លេស អ៊ីចឹងតើរដ្ឋាភិបាលកម្ពុជា សុខចិត្តឲ្យសភាពការណ៍លែងគ្រប់គ្រងបានឬយ៉ាងណា? រាជរដ្ឋាភិបាលកម្ពុជា នឹងចាត់គ្រប់វិធានការ ដើម្បីរក្សាឲ្យបាននូវសុខ សន្ដិភាព អាយុជីវិតរបស់ប្រជាជន។

ជាមួយគ្នានេះ សម្ដេចតេជោ បានមើលឃើញថា មតិមួយចំនួនពិសេសអ្នកដែលកំពុងរស់នៅក្រៅប្រទេស បានយកហេតុការណ៍នៅបង់ក្លាដេស ប្រៀបធៀបជាមួយហេតុការណ៍នៅក្នុងប្រទេសកម្ពុជា ក្នុងចេតនាញុះញង់ឲ្យប្រជាពលរដ្ឋរស់នៅក្នុងប្រទេសធ្វើបាតុកម្មប្រឆាំង។ ត្រង់ចំណុចនេះ សម្ដេចបានប្រកាសស្វាគមន៍ ប្រសិនបើអ្នកទាំងនោះចង់អញ្ជើញមកធ្វើបាតុកម្ម គ្រាដែលរាជរដ្ឋាភិបាលនឹងមិនលើកលែងឲ្យនោះឡើយ។

សម្ដេចតេជោ បានអះអាងថា បាតុកម្មនៅប្រទេសក្រៅជារឿងអ្នករស់នៅប្រទេសក្រៅ មិនមានបញ្ហាទេអ្វីនោះទេ ប៉ុន្ដែអ្នកនៅខាងក្នុងប្រទេសទៅវិញទេ ដែលទទួលរងនូវផលវិបាក។ សម្ដេចថា សម្ដេចមិនគំរាមអ្នកណាឡើយ ប៉ុន្ដែរដ្ឋាភិបាលប្រទេសណាក៏ដោយត្រូវតែមានវិធានការជាចាំបាច់។

បន្ថែមពីនេះ សម្ដេចតេជោ បានធ្វើការឆ្លើយតបទៅកាន់ក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលប្រើប្រាស់នូវភាសាគំរាមថា សម្ដេចអស់អំណាចក្នុងការដឹកនាំបញ្ជាហើយ ប៉ុន្ដែសម្ដេចបញ្ជាក់ត្រឡប់ទៅវិញថា ពាក្យជិតអស់អំណាច ឬពាក្យអស់អំណាចនេះ មិនមែនជារឿងថ្មីនោះឡើយ ពោលសម្ដេចធ្លាប់លឺតាំងពីទស្សវត្សទី៨០ ដែលខ្មែរក្រហមគំរាមសម្ដេច។

សម្ដេចតេជោ ឆ្លើយតបទៀតថា សម្ដេចមិនទាន់អស់អំណាចនោះទេ ហើយអំណាចដែលនៅសល់នោះ គឺអំណាចនៅក្នុងនីតិប្បញ្ញត្តិ ក៏ដូចជាអំណាចរបស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវមានការទទួលខុសត្រូវចំពោះពលរដ្ឋរបស់ខ្លួន ដែលខ្លួនបានសន្យាស្ដីពីការការពារនូវសន្ដិភាព ស្ថេរភាពខាងនយោបាយ និងសេចក្ដីសុខជូនប្រជាជន ៕

អត្ថបទដែលជាប់ទាក់ទង