កោះហៅបុរសម្នាក់ ដែលផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គមហ្វេសប៊ុក ថា នៅម្តុំផ្សារកណ្តាលមានទឹកលិចជាខ្លាំង បណ្តាលឱ្យបាត់ម៉ូតូ និងមនុស្សចំនួន ១២នាក់ ទៅតាមលូ

ភ្នំពេញ៖ បុរសម្នាក់ដែលធ្វេីការផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គមហ្វេសប៊ុក ដែលមានខ្លឹមសារថា នៅម្តុំផ្សារកណ្តាល មានទឹកលិចជាខ្លាំង បណ្តាលឱ្យបាត់ម៉ូតូ និង មនុស្ស ចំនួន១២នាក់ទៅតាមលូ កាលពីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២០ :៣០ នាទី។
ក្រោយពីបានឃើញការផ្សព្វផ្សាយព័ត៌មានរួចកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារ កណ្តាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌ ដូនពេញ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ-សង្កាត់ដូនពេញ បានធ្វើការកោះហៅបុរសខាងលើ ដែលមានឈ្មោះ ពឹម ចាន់ ជាម្ចាស់ហ្វេសប៊ុកឈ្មោះ ចាន់ វឌ្ឍនា ការមកធ្វើការបំភ្លឺករណីនេះ។
បន្ទាប់ពីសមត្ថកិច្ចជំនាញសួរនាំរួច បុរសខាងលើបានប្រាប់សមត្ថកិច្ចថាការឡាយវីដេអូរបស់គាត់ ដែលមានខ្លឹមសារថា នៅម្តុំ ផ្សារ កណ្តាលមានទឹកលិចជាខ្លាំងបណ្តាលបាត់ម៉ូតូ និងមនុស្សចំនួន១២នាក់ ទៅតាមលូ គឺគាត់គ្រាន់តែនិយាយលេងប៉ុណ្ណោះហើយគាត់យល់ព្រមទទួលស្គាល់នូវកំហុសឆ្លងរបស់គាត់ ហើយសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលធ្វើប៉ះពាល់ដល់សង្គម និងឱ្យគាត់សុំទោសជាសាធារណៈចំពោះកំហុសឆ្គងនេះ៕

