**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញបំពេញទស្សនកិច្ចនៅវិទ្យាល័យទួលទំពូង ដើម្បីពិនិត្យវឌ្ឍនភាពការងារអប់រំ និងជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៤ បានដឹកនាំក្រុមការងារទស្សនកិច្ច ពិនិត្យវឌ្ឍនភាពការងារអប់រំ ជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ នៅវិទ្យាល័យវិទ្យាល័យទួលទំពូង ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោក លោកស្រី មន្ត្រីពាក់ព័ន្ធក្រោមឱវាទ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល តំណាងសហគមន៍ និងអាជ្ញាធរដែនដី សរុបប្រមាណ ១៥០នាក់។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ ពីគោលបំណងសំខាន់មួយទៀត នៃការជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនៅថ្ងៃនេះ គឺដើម្បីពិនិត្យពិភាក្សាផ្លាស់ប្តូរយោបល់ រកឱ្យឃើញនូវឫសគល់នៃបញ្ហាដែលធ្វើឱ្យសាលាមានអត្រាសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនៅទាបជាងអត្រាថ្នាក់ជាតិ ដើម្បីរកដំណោះស្រាយឆ្លើយតបឱ្យមានប្រសិទ្ធភាពខ្ពស់ ឈានទៅលើកកម្ពស់លទ្ធផលសិក្សាសិស្ស និងបង្កើនអត្រាសិស្សប្រឡងជាប់ ខណៈថ្ងៃប្រឡងមធ្យមសិក្សាទុតិយភូមិកំពុងខិតចូលរមកដល់ និងបានបំផុសលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូទាំងអស់ឱ្យចូលរួមចែករំលែកការយល់ឃើញ និងបញ្ហាប្រឈមនានា ដើម្បីកែលម្អការរៀន និងបង្រៀន ក៏ដូចជាដើម្បីអាចឱ្យក្រសួងចាត់វិធានការ ឬក្រុមការងារជំនាញឆ្លើយតបឱ្យទាន់ពេលវេលា និងចំគោលដៅ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលឹកដល់វិធានគន្លឹះដើម្បីជំរុញវិស័យអប់រំចំនួន ៤ ដែលបានដាក់ចេញដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី រួមមាន៖ (១). ការពង្រឹងអភិបាលកិច្ចសាលារៀន, (២). ការអនុវត្តសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, (៣). ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា, និង (៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហ គមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ។ វិធានគន្លឹះទាំង ៤នេះ ត្រូវបានបញ្ជ្រាបក្នុងស្តង់ដាសាលាគំរូ ទាំង ៥ ដែលរួមមាន៖ ស្តង់ដា(ទី១).លទ្ធផលសិក្សារបស់សិស្ស, ស្តង់ដា(ទី២). ការបង្រៀននិងរៀន, ស្តង់ដា(ទី៣).ការចូលរួមរបស់សហគមន៍, ស្តង់ដា (ទី៤). ដំណើរការប្រតិបត្តិនិងរដ្ឋបាលសិក្សា និង ស្តង់ដា(ទី៥).គណនេយ្យភាពសាលារៀន។

ដើម្បីលើកកម្ពស់លទ្ធផលសិក្សាសិស្ស ជំរុញឱ្យមានកំណើនអត្រាសិស្សប្រឡងជាប់ ឈានទៅសម្រេចគោលដៅប្រែក្លាយជាសាលារៀនគំរូ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួនដូចជា៖
– ត្រូវបង្កើនម៉ោងសិក្សា ឈរលើមូលដ្ឋាន “រៀនច្រើន ចេះច្រើន” ជាពិសេសត្រូវបន្តបង្រៀនបំប៉នសិស្សដែលកំពុងត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ រហូតដល់ថ្ងៃប្រឡងពង្រឹងវិន័យ ។
– ពង្រឹងការអនុវត្តវិន័យ អាកប្បកិរិយា សីលធមី ពង្រឹងវត្តមានសិស្ស ពិនិត្យលើការដាក់ពិន្ទុលើអត្តចរិក ដោយមានការលើកទឹកចិត្តចំពោះសិស្សដែលឧស្សាហ៍ព្យាយាមរៀនសូត្រ
– ជាគន្លឹះសូមលើកទឹកចិត្តឱ្យបង្រៀនបន្ថែមម៉ោង ដើម្បីឱ្យសិស្សអាចរៀនពេញមួយថ្ងៃ ទន្ទឹមនឹងការប ង្រៀនក្នុងម៉ោង ឱ្យពេញលេញផងដែរ។ ការរៀនពេញមួយថ្ងៃ នឹងជួយពង្រឹងគុណភាពអប់រំ ដោយបង្កើនម៉ោងសិក្សា និងបន្ថែមសកម្មភាពក្រៅម៉ោងសិក្សាសម្រាប់សិស្ស និងគ្រូ ដោយប្រើប្រាស់ធនធានសម្ភារៈសាលារៀន និងម៉ោងសិក្សាឱ្យអស់លទ្ធភាព ក៏ដូចជាកៀរគរមាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ឱ្យចូលរួមគំាទ្រ។
– សាលារៀនត្រូវជំរុញឱ្យសិស្សមានឱកាសរៀនឱ្យបានច្រើន តាមរយៈការបង្កើតជាក្លឹបសិក្សា ឬ ស្វ័យសិក្សា។ សូមលោកគ្រូ អ្នកគ្រូ បន្តដឹកនាំសិស្សឱ្យបន្តហាត់ធ្វើលំហាត់វិញ្ញាសាឆ្នាំមុនៗឱ្យច្រើន។
– ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍវិធីសាស្រ្តបង្រៀន ក៏ដូចជារបៀបនៃការសិក្សារៀនសូត្ររបស់សិស្ស
– ស្នើឱ្យបន្តស្មារតីចូលរួមសហការគ្នាឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបនឹងសូចនាករស្តង់ដាសាលាគំរូនិងសូមជូនពរឱ្យវិទ្យាល័យទួលទំពូងសម្រេចបានគោលដៅប្រែក្លាយជាវិទ្យាល័យគំរូនាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង