**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

បទវិភាគ៖ប្រទេសចិននឹងបន្តនាំមកនូវភាគលាភកាន់តែច្រើនដល់ពិភពលោកតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងពាណិជ្ជកម្មជាមួយបរទេសដែលមានភាពធន់យ៉ាងខ្លាំងក្លា

“ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនកំពុងបង្កើនល្បឿន” ។ល។ សំដៅចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់ដែលពាណិជ្ជកម្មជាមួយបរទេសរបស់ចិនទទួលបានកាលពីពេលៗថ្មីកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានអន្តរជាតិជាច្រើនបានវាយតម្លៃដូចពោលខាងលើ ។ នៅថ្ងៃទី ៧ ខែសីហា “តារាងពិន្ទុ”នៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនក្នុងរយៈពេល ៧ ខែដំបូងឆ្នាំនេះត្រូវបានប្រកាសជាសាធារណៈ៖ទំហំនាំចេញនាំចូលសរុបនៃពាណិជ្ជកម្មទំនិញមានចំនួន ២៤,៨៣ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ៦,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ហើយទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានបំបែកកំណត់ត្រាថ្មីបើធៀបនឹងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រ ។ ក្នុងបរិបទបច្ចុប្បន្នដែលភូមិសាស្ត្រនយោបាយមានហានិភ័យខ្ពស់បង្គួរនិងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលបានរងការរំខាន សមិទ្ធផលគួរឱ្យកត់សម្គាល់នេះគឺ ទទួលបានដោយមិនងាយទេ ។
ប្រការដែលគួរឱ្យលើកឡើងនោះ គឺ ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំនេះ ការនាំចេញផលិតផលគ្រឿងយន្តនិងអេឡិចត្រូនិករបស់ចិនដូចជាបរិក្ខារដោះស្រាយទិន្នន័យដោយស្វ័យប្រវត្តិនិងគ្រឿងបន្លាស់ សៀគ្វីរួមបញ្ចូលគ្នានិងរថយន្តជាដើមបានកើនឡើង ៨,៣ ភាគរយដែលមានសមាមាត្រត្រូវជាជិត ៦០ ភាគរយនៃទំហំនាំចេញសរុប ។ ប្រការនេះបានបង្ហាញឱ្យឃើញថា រចនាសម្ព័ន្ធនៃពាណិជ្ជកម្មរបស់ចិនត្រូវបានកែលម្អជាបន្តបន្ទាប់ ហើយកម្លាំងរស់រវើកខាងការច្នៃប្រឌិតថ្មីបានបញ្ចេញថែមមួយកម្រិតទៀត ។
ពាណិជ្ជកម្មជាមួយបរទេសគឺជាកត្តាដ៏សំខាន់សម្រាប់វាយតម្លៃសេដ្ឋកិច្ចរបស់ប្រទេសមួយ ។ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនមានភាពនឹងនរនិងនិន្នាការល្អ វាមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពធន់និងភាពរស់រវើកនៃសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ពិភពលោកផងដែរ ។
ជាបឋម គឺ កាលានុវត្តភាពទីផ្សារដ៏ធំធេងរបស់ចិន ។ តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន Yonhap កូរ៉េខាងត្បូងនាពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា ក្រោមការជំរុញពីការនាំចេញវត្ថុពាក់កណ្តាលចម្លង ការនាំចេញទៅកាន់ប្រទេសចិនរបស់កូរ៉េខាងត្បូងបានកើនឡើងយ៉ាងខ្លាំងក្នុងខែកក្កដា ឆ្នាំនេះដែលធ្វើឱ្យប្រទេសចិនបានក្លាយជាប្រទេសនាំចេញដ៏ធំបំផុតរបស់កូរ៉េខាងត្បូងម្តងទៀត ។ ឆានែលព័ត៌មាននិងពាណិជ្ជកម្មរបស់អ្នកប្រើប្រាស់អាមេរិក(CNBC)បានវាយតម្លៃថា “សមិទ្ធផលដែលប្រទេសចិនទទួលបានក្នុងការនាំចូលនៅខែកក្កដាឆ្នាំនេះបានលើសពីការប៉ាន់ប្រមាណ” ។
ព្រមពេលជាមួយគ្នានេះ ប្រទេសចិនបានការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីតាមលក្ខខណ្ឌរបស់ខ្លួនដែលនាំមកនូវកម្លាំងចលករថ្មីខាងការអភិវឌ្ឍដល់ពិភពលោក ។ សហគ្រាសចិនបានផ្តល់ផលិតផលនិងសេវាកម្មប្រកបដោយគុណភាពល្អដល់ពិភពលោកតាមរយៈការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាគុណជាច្រើន ឧត្តមភាពខាងខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មដ៏ពេញលេញនិងសមត្ថភាពផលិតកម្មដ៏ខ្លាំងក្លា ។
បើមើលពីចក្ខុវិស័យវែងឆ្ងាយ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានដើរតួនាទីជាវិជ្ជមានក្នុងការគាំពារស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មសកល ។ ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក គិតជាមធ្យមក្នុងមួយឆ្នាំៗ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានកើនឡើង ១,៦ ទ្រីលានយាន់ប្រាក់ចិនដែលមានតម្លៃណាស់សម្រាប់សេដ្ឋកិច្ចពិភពលោកដែលមានតម្រូវការស្តារឡើងវិញជាបន្ទាន់ ។ គិតមកទល់ចុងខែកក្កដា ឆ្នាំ ២០២៤ រថភ្លើងចិន-អឺរ៉ុបបានបើកបរសរុបលើសពី ១ ម៉ឺនជើងក្នុងឆ្នាំនេះដែលបានក្លាយជាក្រុមដឹកជញ្ជូនដែកថែបក្នុងការធានាស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។
ពេលថ្មីៗនេះ ក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិបានដឹកនាំគណៈប្រតិភូសហគ្រិនចិនទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ។ មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មរបស់អាមេរិករំពឹងជាទូទៅថា អាចបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនដោយសម្គាល់ឃើញថា ពាណិជ្ជកម្មជាមួយបរទេសមិនត្រូវរងផលប៉ះពាល់ពីភូមិសាស្រ្តនយោបាយនោះទេ ។ ប្រឈមមុខនឹងការការពារនិយមដែលមានភាពផ្ទុយពីការធ្វើសកលភាវូបនីយកម្ម ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ការបើកទូលាយចំពោះអន្តរជាតិនិង”ការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច”ដើម្បីជំរុញពាណិជ្ជកម្មសកលឱ្យទទួលការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងភាពរឹងមាំ ។
បច្ចុប្បន្ននេះ កាលានុវត្តភាពដែលបានមកពីការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយកំពុងលេចចេញជាសន្សឹមៗ ។ កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានធ្វើការរៀបចំចាត់ចែងពិសេសចំពោះការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់នៃប្រព័ន្ធរពាណិជ្ជកម្មជាមួយបរទេស ។ វិធានការទាំងនេះនឹងបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់ពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ។
នាពេលថ្មីៗកន្លងទៅនេះ គ្រឹះស្ថានអន្តរជាតិជាច្រើនដូចជាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិជាដើមបានដំឡើងការប៉ាន់ប្រមាណចំពោះល្បឿនកំណើននៃសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះដល់ទៅលើសពី ៥ ភាគរយដែលបង្ហាញឱ្យឃើញថា ប្រទេសចិននៅតែជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចសកលដដែល ។ ប្រទេសចិននឹងបន្តពង្រីកការបើកទូលាយចំពោះអន្តរជាតិជាបន្តបន្ទាប់ បន្តពង្រឹងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចដែលបន្តកើនឡើងនិងឆ្ពោះទៅរកភាពល្អប្រសើរដើម្បីបន្តនាំមកនូវភាគលាភកាន់តែច្រើនដល់ពិភពលោកតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងពាណិជ្ជកម្មជាមួយបរទេសដែលមានភាពធន់យ៉ាងខ្លាំងក្លា ៕

អត្ថបទដែលជាប់ទាក់ទង