**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ

វេជ្ជបណ្ឌិតឯកទេសសិង្ហបុរី ប្រាប់ពីវិធីបង្ការ និងរបៀបរស់នៅប្រចាំថ្ងៃ ដើម្បីជៀសផុតពីជំងឺមិនឆ្លង

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាវាគ្មិន នៅក្នុងសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៨ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា ក្រោមប្រធានបទ «ការព្យាបាលជំងឺបេះដូង និងសរសៃឈាមក្នុងបរិបទសុខាភិបាលឌីជីថល – Advanced Cardiovascular Management in Digital Transformation» នៅដើមខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្រោមអធិតីភាពសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល, លោកសាស្ត្រាចារ្យ ហ្វីលីព វ៉ុង (Dr. Philip Wong) ក៏បានចែករំលែកនូវវិធីបង្ការ ការពារ ពីជំងឺមិនឆ្លង ដែលផ្ដោតសំខាន់ទៅស្ទះសរសៃឈាមបេះដូង ក្រៅពីចែករំលែកបច្ចេកវិទ្យាទំនើប នៃការព្យាបាលជំងឺបេះដូង។

លោកសាស្ត្រាចារ្យ ហ្វីលីព វ៉ុង (Dr. Philip Wong) ឯកទេសខាងជំងឺបេះដូង រយៈពេល៣៣ឆ្នាំ និងកំពុងបម្រើការនៅមន្ទីរពេទ្យ Raffle Hospital ប្រទេសសិង្ហបុរី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជំងឺស្ទះសរសៃឈាមបេះដូង ជាឃាតករមួយក្នុងចំណោមជំងឺផ្សេងៗ ដែលសម្លាប់ប្រជាជននៅលើសកលលោក បូករួមទាំងប្រទេសសិង្ហបុរីផងដែរ។

លោកសាស្ដ្រាចារ្យបានបញ្ជាក់ទៀតថា ថ្វីត្បិតតែជំងឺស្ទះសរសៃឈាមបេះដូង អាចបណ្ដាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់ជីវិតក៏ពិតមែន តែជំងឺនេះអាចបង្ការ ការពារវាជាមុនបាន។ ដូច្នេះដើម្បីចៀសផុតពីជំងឺនេះ គឺផ្ដោតសំខាន់បំផុត ទៅលើរបៀបរស់នៅប្រចាំថ្ងៃ គឺត្រូវបរិភោគ តិចអំបិល តិចស្ករ និងតិចខ្លាញ់ ហើយត្រូវធ្វើលំហាត់ប្រាណ និងត្រូវមកឆែកសុខភាពជាមួយគ្រូពេទ្យផងដែរ ទោះមិនឈឺក៏ដោយ យ៉ាងហោចតិចណាស់ មួយឆ្នាំឱ្យបានម្ដង។

លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា ការស្ទះសរសៃឈាម មានពីរប្រភេទ ទី១ គឺគាំងបេះដូង នៅពេលគាំងបេះដូង ជញ្ជាំងសរសៃឈាមបេះដូង ដាច់រហែកចេញឈាម បណ្តាលឱ្យមានកំណកឈាមក្នុងសរសៃបេះដូង។ អ្នកជំងឺអត់មានរោគសញ្ញាអ្វីទេ នៅសុខៗអ្នកជំងឺស្រាប់ តែមានអាការឈឺចុកដើមទ្រូង។ ពេលឈឺចុកក្នុងទ្រូងខ្លាំង បណ្តាលឱ្យបែកញើសត្រជាក់ចេញមក។ ទី២ ចំពោះការគាំងបេះដូង ជាជំងឺធ្ងន់ធ្ងរមែនទែន ហើយក្នុងស្ថានភាពនេះ សូមប្រញាប់ទៅមន្ទីរពេទ្យដោយផ្ទាល់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោកបានបន្ដថា បញ្ហាសរសៃឈាមបេះដូង ពេលដែលវាស្ទះឬគាំងបេះដូង គឺត្រូវប្រញាប់ព្យាបាលដើម្បីបើកផ្លូវសរសៃឈាម (ដាក់រឺស័រពង្រីកសរសៃឈាម) ឱ្យបានកាន់តែលឿនកាន់តែល្អក្នុងរយៈពេលពី ៦ ទៅ ១២ម៉ោង ដើម្បីកុំឱ្យមានការខ្វះឈាមក្នុងបេះដូង ដែលបណ្តាលឱ្យខូចសាច់ដុំបេះដូងលែងដំណើរការ។ ប្រភេទទីពីរនៃការស្ទះ គឺជាប្រភេទដែលកើតឡើងបន្តិចម្តងៗក្នុងរយៈពេលច្រើនឆ្នាំ។ កត្តាហានិភ័យកាន់តែធ្ងន់ធ្ងរ គឺការកកស្ទះកាន់តែច្រើន ដែលបណ្តាលមកពីអ្នកជំងឺមានជំងឺលើសជាតិខ្លាញ់ សម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម និងការជក់បារីជាដើម។ ទាំងនេះគឺជាការកត្ដាជំរុញធ្វើឱ្យមានការស្ទះកាន់តែធ្ងន់ធ្ងរ។
«នៅពេលដែលការស្ទះសរសៃឈាមបេះដូងបានកើនឡើងច្រើនជាង៧០% គឺបានបង្ហាញរោគសញ្ញាមក ដែលរោគសញ្ញាខុសគ្នាពីការគាំងបេះដូង ប្រសិនគាំងបេះដូងវាកើតឡើងភ្លាមៗក្នុងរយៈពេលតែប៉ុន្មានវិនាទី តែការស្ទះសរសៃឈាមកើតឡើងបន្តិចម្តងៗយូរឆ្នាំ គឺនៅពេលណាដែលយើងធ្វើការរាងហត់ គឺឈឺចុកក្នុងទ្រូង ដូចជា ដើរឆ្ងាយ ឬឡើងជណ្តើរ បានវាចាប់ផ្តើមឈឺ។ ជំងឺប្រភេទនេះកើតមានច្រើនជាងនៅសុខៗគាំងបេះដូងភ្លាមៗ»។

លោកសាស្ដ្រាចារ្យបានបញ្ជាក់ថា សម្រាប់ការការព្យាបាល គឺទី១) ដាក់រឺស័រដើម្បីពង្រីកសរសៃឈាមដែលស្ទះ, ទី២) អ្នកជំងឺខ្លះសរសៃឈាមបេះដូងធំៗទាំងបី ស្ទះទាំងអស់ មិនអាចដាក់រឺស័របានច្រើននោះទេ ករណីនេះតម្រូវឱ្យមានការវះកាត់ប្តូរសរសៃបេះដូង ការវះកាត់នេះត្រូវវះបើកទ្រូង ហើយយកសរសៃឈាមវ៉ែនពីជើង រួចតជាផ្លូវវាងកាត់សរសៃឈាមដែលស្ទះ, ចំណែកវិធីសាស្ត្រទី៣) គឺប្រើថ្នាំដើម្បីការពារកន្លែងស្ទះកុំឱ្យកាន់តែស្ទះថែមទៀត និងជួយបង្ការកុំឱ្យមានកំណកឈាម និងចុងក្រោយប្រើថ្នាំជួយបំបាត់អាការៈឈឺចុកទ្រូង។

លោកបានបន្ថែមថា រឿងដែលសំខាន់ក្រៅពីការព្យាបាល អ្នកជំងឺត្រូវតែគ្រប់គ្រងកម្រិតអំបិល ជាតិស្ករ និងជាតិខ្លាញ់ និងជំងឺលើសឈាមឱ្យបានល្អ ។ការគ្រប់គ្រងសម្ពាធឈាមបានល្អ ជួយការពារជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។ទាក់ទងនឹងស្ថានភាពជំងឺបេះដូងនៅក្នុងប្រទេសកម្ពុជា លោកសាស្ដ្រាចារ្យបានលើកឡើងថា ដូចនៅបណ្តាប្រទេសអាស៊ានផ្សេងទៀតដែរ អត្រាប្រេវ៉ាឡង់នៃជំងឺបេះដូងកំពុងកើនឡើងច្រើនជាងមុន។ ប្រទេសមួយចំនួនបានអភិវឌ្ឍល្អជាងមុន ប្រជាជនជាច្រើនមានជីវភាពល្អប្រសើរលទ្ធភាពនៃការហូបចុកមានកាន់តែច្រើន ។ដោយសាររបបអាហារពួកគេ បានជួបបញ្ហាជំងឺសរសៃឈាមបេះដូង។ ជំងឺទឹកនោមផ្អែម លើសឈាម កូលេស្តេរ៉ុលខ្ពស់ ជាមូលហេតុនាំឱ្យកើតជំងឺបេះដូង។នៅកម្ពុជារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងជាច្រើន និងគាំទ្រដល់វិស័យវេជ្ជសាស្ត្រ ដើម្បីរកជំងឺនេះឱ្យបានទាន់ពេលវេលា ហើយកំពុងព្យាយាមដើម្បីគ្រប់គ្រងជំងឺរ៉ាំរ៉ៃដូចជា ទឹកនោមផ្អែម ជំងឺលើសឈាម កូលេស្តេរ៉ុលខ្ពស់ផងដែរ ហើយនៅក្នុងសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៨ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានអំពាវនាវឱ្យការគ្រប់គ្រងជំងឺមិនឆ្លងមួយចំនួនដូចជា ទឹកនោមផ្អែម និងលើសឈាម។

ចំពោះជំងឺលើសសម្ពាធឈាម លោកសាស្ត្រាចារ្យ ហ្វីលីព វ៉ុង បានថ្លែងទៀតថា តាមពិតជំងឺលើសឈាម គឺជារឿងសាមញ្ញណាស់។ មានការយល់ខុសថា ជំងឺលើសសម្ពាធឈាមចាប់ផ្ដើមនៅពេលចុងក្រោយនៃជីវិត។ ប៉ុន្តែតាមពិតជំងឺលើសឈាមចាប់ផ្តើមជាចម្បងនៅពេលដែលអ្នកជំងឺមានអាយុលើសពី៣០ឆ្នាំ។ បច្ចុប្បន្ននេះ ដោយសារតែមានការជឿនលឿនខាងវេជ្ជសាស្ត្រ គេរកឃើញថាក្មេងៗកាន់តែច្រើនកើតជំងឺលើសឈាម។ ដូច្នេះមានកត្តាជាច្រើនដែលប៉ះពាល់ដល់សម្ពាធឈាមខ្ពស់ និងធ្វើឱ្យវាកាន់តែធ្ងន់ធ្ងរ។ មូលហេតុចម្បង គឺការទទួលទានអំបិលខ្ពស់ និងមិនធ្វើលំហាត់ប្រាណ។កត្តាទាំងពីរនេះកើតឡើងនៅក្នុងប្រជាជនវ័យក្មេងព្រមទាំងអ្នកទាំងឡាយ ដែលលើសទម្ងន់ធ្វើឱ្យស្ថានភាពជំងឺលើសឈាមកាន់តែធ្ងន់ធ្ងរឡើង។

លោកសាស្ដ្រាចារ្យបានឱ្យដឹងទៀតថា  «សព្វថ្ងៃនេះយើងមានឱសថជាច្រើនសម្រាប់ព្យាបាលជំងឺលើសឈាម។ ដូច្នេះប្រសិនបើអ្នកជំងឺមានលើសសម្ពាធឈាមលើសពី ១៤០ លើ៩០ គាត់គួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាព។ ហើយប្រសិនបើចាំបាច់ត្រូវមានថ្នាំដើម្បីគ្រប់គ្រងសម្ពាធឈាម។ សំខាន់ណាស់ក្នុងការគ្រប់គ្រងសម្ពាធឈាមបានល្អ ជួយការពារជំងឺដាច់សរសៃឈាមខួរក្បាលនិងគាំងបេះដូង»។

ដោយសារតែបច្ចុប្បន្ននេះ អត្រាស្លាប់ដោយសារជំងឺមិនឆ្លងបានកើនឡើងច្រើនពីមួយឆ្នាំទៅមួយ ដែលជាក្ដីបារម្មណ៍នៅលើសកលលោក ក៏ដូចជានៅកម្ពុជាផងដែរនោះ ពិសេសជំងឺស្ទះសរសៃឈាមបេះដូង បានជាសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវដល់សមាគមជំងឺបេះដូងកម្ពុជា ក៏ដូចជាអង្គការដៃគូ រួមទាំងនិស្សិតពេទ្យជំនាន់ក្រោយៗ ត្រូវតែផ្ដោតអារម្មណ៍យកចិត្ដទុកដាក់ឱ្យបានខ្លាំងខ្ពស់ ដើរឱ្យទាន់នូវការវិវឌ្ឍន៍នៃសុខភាពរបស់ប្រជាពលរដ្ឋ។ ជាពិសេសពង្រឹងសមត្ថភាពជាបន្ដបន្ទាប់ ខិតខំធ្វើយ៉ាងណា ត្រូវដើរឱ្យទាន់បច្ចេកវិទ្យាព្យាបាល ដោយត្រូវសហការគ្នា ក្នុងការស្រាវជ្រាវ ទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីប្រសិទ្ធិភាពព្យាបាល បង្ការ និងការពារ។ ជាងនេះទៅទៀតត្រូវផ្ដល់នូវសារអប់រំសុខភាពដល់ប្រជាពលរដ្ឋឱ្យបាននូវការយល់ដឹងនូវជាការអប់រំសុខភាពឱ្យកាន់តែទូលាយបន្ថែម ការហូបចុកក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបានការពារទុកជាមុន និងឱ្យមកស្វែងរកការពិនិត្យសុខភាពឱ្យទាន់ពេលវេលា កុំឱ្យមានបញ្ហា។

ក្នុងឱកាសនោះលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានសមាគមជំងឺបេះដូងកម្ពុជា រួមទាំងអង្គការដៃគូ និងសិស្សនិស្សិត បានប្ដេជ្ញារួមគ្នា លើកកម្ពស់សមត្ថភាព និងចំណេះដឹង ចំណេះធ្វើរបស់វេជ្ជបណ្ឌិតខ្មែរយើង ដើម្បីធានាឱ្យបាននូវប្រសិទ្ធិភាពនៃការព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋរបស់យើងឱ្យបានល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង