**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

គោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ គឺជាអំណាចនៃការផ្លាស់ប្តូរ និងបានបង្កើតបរិយាកាសមួយក្នុងការកសាងសហគមន៍ឡើងវិញ ហើយអ្នកដោះមីនអាចធ្វើការដោយគ្មានការភ័យខ្លាច

ភ្នំពេញ៖ គោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាអំណាចនៃការផ្លាស់ប្តូរ និងបានបង្កើតបរិយាកាសមួយក្នុងការកសាងសហគមន៍ឡើងវិញ ហើយអ្នកដោះមីនអាចធ្វើការដោយគ្មានការភ័យខ្លាច។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកកិច្ចប្រជុំអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស៖ ជោគជ័យ បញ្ហាប្រឈម និងឱកាស នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffles Hotel Le Royal ដែលរៀបចំឡើងដោយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ក្រោមកិច្ចសហការជាមួយអាជ្ញាធរមីន និងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា (ISU)។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងទស្សនៈវិស័យនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពយូរអង្វែងដល់ប្រទេសជាតិ ព្រោះបើគ្មានកត្តាសំខាន់ទាំងពីរនេះទេ វឌ្ឍនភាពដែលយើងបានធ្វើនៅក្នុងវិស័យសកម្មភាពមីននឹងមិនអាចទៅរួចនោះទេ។

ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងទៀតថា ជាមួយភាពជោគជ័យក្នុងវិស័យមីន កម្ពុជា មានកិត្តិយសដែលបានចូលកាន់តំណែងជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដើម្បីបន្តរក្សានូវស្មារតី និងគោលបំណងនៃអនុសញ្ញា ក្នុងការរួមចំណែកជំរុញគោលដៅរួមនៃពិភពលោកគ្មានការគំរាមពីមីនប្រឆាំងមនុស្ស ក្នុងនោះការជំរុញធ្វើសកលភាវូបនីយកម្មនៃអនុសញ្ញាគឺចាំបាច់សម្រាប់ពិភពលោកមួយដែលគ្មានមីន។

ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់សកលភាវូបនីយកម្មនៃអនុសញ្ញានេះ នឹងមិនមានអ្វីកើតឡើងឡើយ ប្រសិនបើគ្មានការដឹកនាំប្រកបដោយចក្ខុវិស័យ និងការណែនាំរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតី បានបង្ហាញនូវការណែនាំពិសេសក្នុងការលើកកម្ពស់គោលការណ៍នៃអនុសញ្ញាទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដែលក្នុងនោះវិស័យការទូតបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការលុបបំបាត់មីន។

មុននឹងបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC) ចំពោះការលះបង់ឥតឈប់ឈរក្នុងការងារមនុស្សធម៌ ជាពិសេសក្នុងការគាំទ្រអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលអនុសញ្ញានេះតំណាងឱ្យសមិទ្ធផលសំខាន់មួយក្នុងការស្វែងរកសន្តិភាព និងសន្តិសុខអន្តរជាតិ ដែលក្នុងនោះអង្គភាព ISU គឺជាឆ្អឹងខ្នងមួយយ៉ាងសំខាន់ក្នុងជំរុញឱ្យគោលដៅរបស់អនុសញ្ញាទទួលជោគជ័យ។

កិច្ចប្រជុំនេះ មានការចូលរួមពី លោក Paht Tanattanawin ប្រធានផ្នែកប្រតិបត្តិការ ICRC, លោក Juan Carlos Ruan នាយក ISU, តំណាងស្ថានទូតនិងក្រសួងការបរទេសឡាវ ជប៉ុន ចិន ថៃ ម៉ាឡេស៊ី និងហ្វីលីពីន និងតំណាង ICRC ប្រចាំប្រទេសថៃ ចិន និងកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង