**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

ហេតុអ្វីបានជាផ្ទុះកុបកម្មនៅចក្រភពអង់គ្លេស ហើយអ្នកណានៅពីក្រោយហេតុការណ៍ទាំងអស់នេះ?

ទីក្រុងឡុងដ៍៖ កុបកម្មដ៏ហិង្សា បានផ្ទុះឡើងជាច្រើនថ្ងៃមកហើយ នៅឯបាតុកម្មតវ៉ាប្រឆាំងនឹងជនអន្តោប្រវេសន៍នៅតាមតំបន់ និងទីក្រុងជាច្រើននៅទូទាំងចក្រភពអង់គ្លេស រហូតដល់បង្កទៅជា ការវាយប្រហារពីសំណាក់ក្រុមកុបករស្ដាំនិយមជ្រុលលើទីស្នាក់ការសម្រាប់ជនភៀសខ្លួន និងវិហារអ្នកកាន់សាសនាអ៉ីស្លាម។

ចំណុចសំខាន់ៗគួរដឹងពីកុបកម្ម នៅចក្រភពអង់គ្លេស មានដូចខាងក្រោមនេះ៖

•ហេតុអ្វីបានជាផ្ទុះការតវ៉ា?
កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ ក្មេងស្រី ៣នាក់មានអាយុចន្លោះពី៦ ដល់៩ឆ្នាំ ត្រូវបានសម្លាប់ក្នុងហេតុការណ៍វាយប្រហារមួយ នៅឯព្រឹត្តិការណ៍ប្រគុំតន្រ្តីរបស់តារាចម្រៀងអាមេរិក Taylor Swift សម្រាប់កុមារ នៅក្នុងទីក្រុង Southport ស្ថិតនៅភាគខាងជើងប្រទេសអង់គ្លេស។ ក្មេងៗ ៨នាក់ផ្សេងទៀត និងមនុស្សវ័យជំទង់២នាក់ក៏បានរងរបួសផងដែរ។ ប៉ូលិសអង់គ្លេសបានឃាត់ខ្លួន បុរសម្នាក់មានអាយុ ១៧ឆ្នាំ។ តែក្នុងពេលជាមួយគ្នា ព័ត៌មានក្លែងក្លាយត្រូវបានចែកចាយយ៉ាងព្រោងព្រាតលើបណ្ដាញទំនាក់ទំនងសង្គមថាជនសង្ស័យរូបនេះគឺជាជនអន្តោប្រវេសន៍មូស្លីម ឬអ្នកកាន់សាសនាអ៉ីស្លាម។ ព័ត៌មានក្លែងក្លាយនេះឯងបានបង្កទៅជាការស្អប់ខ្ពើម និងអំពើហិង្សាប្រឆាំងមូស្លីមក្នុងទីក្រុង Southport រួមទាំងការព្យាយាមវាយប្រហារលើវិហារអ៉ីស្លាមទៀតផង។

ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងប៉ុនប៉ងមនុស្សឃាត។ ប៉ូលិសវិញបាននិយាយថាជនសង្ស័យរូបនេះកើតនៅក្នុងចក្រភពអង់គ្លេស និងមិនបានចាត់ទុកការវាយប្រហាររបស់ ជននេះថាជាអំពើភេរវកម្មនោះដែរ។

•តើកុបកម្មបានផ្ទុះឡើងនៅទីណាខ្លះ?
មួយថ្ងៃក្រោយភាពរំជើបរំជួលបានកើតឡើងក្នុងទីក្រុង Southport មនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ានៅក្បែរការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស Downing Street ក្នុងទីក្រុងឡុងដ៍ ហើយមនុស្សច្រើនជាង ១០០នាក់ត្រូវបានចាប់ខ្លួន ក្រោយមានការប៉ះទង្គិចគ្នាជាមួយប៉ូលិស។ ចាប់តាំងពីពេលនោះ មានកុបកម្មបានផ្ទុះឡើងច្រើនជាង ២០កន្លែង ក្នុងចក្រភពអង់គ្លេស រាប់ចាប់ពី ទីក្រុង Sunderland នៃភាគខាងជើងអង់គ្លេស និងទីក្រុង Manchester នៃភាគពាយព្យ រហូតដល់ទីក្រុង Plymouth នៃភាគនិរតី និងទីក្រុង Belfast និងអ៊ែរឡង់ខាងជើង។ ភាគច្រើននៃកុបករ បានចូលរួមក្នុងសកម្មភាពប្រឆាំងនឹងជនអន្តោប្រវេសន៍ និងមូស្លីម ព្រមទាំងបានដុតបំផ្លាញរថយន្ដប៉ូលិស គប់ដប និងដុំថ្មជាដើមទៅលើវិហារអ៉ីស្លាម និងមន្ត្រីប៉ូលិស។ ហាងទំនិញក្នុងនោះរួមមាន ទាំងហាងដែលមានម្ចាស់ជាជនជាតិអាស៊ីក៏រងការបំផ្លិចបំផ្លាញ ឬត្រូវបានលួចប្លន់ដោយជនឆ្លៀតឱកាស។

នៅឯទីក្រុង Rotherham ភាគខាងជើងអង់គ្លេស សណ្ឋាគារមួយកន្លែងដែលមានជនអន្តោប្រវេសន៍ស្នាក់បានរងការវាយប្រហារ។ មនុស្សប្រហែលជា ៤០០នាក់ ត្រូវបានចាប់ខ្លួន និងមនុស្ស ១២០នាក់ត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធនឹងកុបកម្ម ចាប់តាំងពីកុបកម្មតវ៉ាដ៏ហិង្សាផ្ទុះឡើងមក។

•តើនរណាជាអ្នកនៅពីក្រោយកុបកម្មនេះ?
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានឲ្យដឹងថាអំពើហិង្សាប៉ុន្មានថ្ងៃមកនេះ បង្កឡើងដោយក្រុមស្ដាំនិយមជ្រុល។ ក្រុមសកម្មជនប្រឆាំងមូស្លីម និងជនអន្តោប្រវេសន៍ តួយ៉ាងដូចជា លោក Stephen Yaxley-Lennon ឬគេស្គាល់ថា Tommy Robinson បានជួយជំរុញបាតុកម្មនៅលើប្រព័ន្ធអនឡាញ ហើយត្រូវបានចោទប្រកាន់ដោយអ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយថាជា អ្នកផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដុតបញ្ឆេះឱ្យមានអំពើហិង្សា។ ប៉ុន្តែ លោក Robinson បានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយវិញថាបាននិយាយកុហកពីរូបលោក។ ដោយឡែក ក្រុមហ៊ុមបណ្ដាញ ទំនាក់ទំនងសង្គមវិញ ត្រូវបានរដ្ឋាភិបាលអង់គ្លេសចោទថាមិនបានប្រឹងប្រែងគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការចែកចាយព័ត៌មានមិនពិតនោះទេ។ បើតាមប៉ូលិស អ្នកដែលមានជាប់ពាក់ព័ន្ធនឹង ការប៉ះទង្គិចគ្នា ភាគច្រើនជាក្រុមស្ដាំនិយមជ្រុលមកពីខាងក្រៅសហគមន៍របស់ពួកគេ តែក៏មានក្រុមស្ដាំនិយមជ្រុលក្នុងមូលដ្ឋានផងដែរ។

•តើរដ្ឋាភិបាលអង់គ្លេសកំពុងដោះស្រាយបែបណា?
ដើម្បីលុបបំបាត់ភាពចលាចល លោក Starmer ព្រមានថាក្រុមកុបករនឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់យ៉ាងពេញទី។ ពន្ធនាគារជិត ៦០០កន្លែងបានបើកទ្វារស្វាគមន៍ត្រៀមរួចជាស្រេច ខណៈបុរស ជនជាតិអង់គ្លេសម្នាក់មានអាយុ ៥៨ឆ្នាំ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ៣ឆ្នាំពីបទប្រពឹ្រត្តអំពើហិង្សា ដោយតុលាការ Liverpool Crown Court នៅថ្ងៃពុធ ទី៧ ខែសីហានេះ។ នេះគឺជាការកាត់ទោស លើកដំបូងបំផុតចាប់តាំងពីផ្ទុះកុបកម្មមក។ រដ្ឋាភិបាលអង់គ្លេសក៏បានសន្យាដែរថានឹងមិនត្រឹមតែតាមប្រមាញ់ក្រុមកុបករប៉ុណ្ណោះ តែក៏នឹងបង្ក្រាបអ្នកដែលប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដើម្បី សាបព្រោះព័ត៌មានក្លែងក្លាយបង្កឱ្យមានចលាចលផងដែរ។ ជាក់ស្ដែង បុរសម្នាក់ត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់ពាក្យពេចន៍គំរាមកំហែង និងប្រកាន់អាកប្បកិរិយារើសអើងពូជសាសន៍លើ Facebook។
បន្ថែមពីលើនេះ រដ្ឋមន្ត្រីវិទ្យាសាស្ត្រអង់គ្លេស លោក Peter Kyle បានជួបជាមួយអ្នកតំណាងមកពីក្រុមហ៊ុន TikTok, Meta, Google និងក្រុមហ៊ុន X (Twitter) ដើម្បីពង្រឹងការបញ្ជូនថាក្រុមហ៊ុនទាំងអស់នេះក៏មានចំណែកទទួលខុសត្រូវដែរ ដើម្បីបញ្ឈប់ការញុះញង់ និងការចែកចាយព័ត៌មានមិនពិត។

អត្ថបទដែលជាប់ទាក់ទង