សម្តេចកិត្តិសង្កហបណ្ឌិត ម៉ែន សំអន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ នៅវិមាន៧មករា នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ សម្តេចកិត្តិសង្កហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនពីង (Wang Weinbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មីចូលជួបសម្តែងការគួរសម។

