**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សម្តេចក្រឡាហោម ស ខេង ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រនៅមណ្ឌលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅវិមានរដ្ឋសភា។

ជាកិច្ចចាប់ផ្ដើមសម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ សម្ដេចក៏សូមចូលរួមដង្ហែតាមអង្គព្រះមហាក្សត្រព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងចូលរួមអបអរសាទរចំពោះឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបាន តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅរាជាណាចក្រកម្ពុជា។

សម្តេចក្រឡាហោម ចាត់ទុកថាការតែងតាំងឯកឧត្ដម នៅក្នុងតួនាទីនេះគឺពិតជាបង្ហាញអំពី សារៈសំខាន់ ដែលសាធារណរដ្ឋប្រជាមានិតចិន បានមើលឃើញចំពោះទំនាក់ទំនងជាមួយនឹងព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតបឯកឧត្តម ឯកអគ្គរដ្ឋទូត ចិន បានថ្លែងអំណរគុណសម្តេច និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសម្តេច ក្នុងនាមជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូប ដែលបានចូលរួមចំណែកយ៉ាងច្រើននៅក្នុងដំណើរការស្ដារកសាងអភិវឌ្ឍន៍ និងប្រទេសកម្ពុជាដូចជារួមចំណែកដល់ការ ថែរក្សានូវសុខសន្តិភាពនិងស្ថិរភាព។

ឯកឧត្តម វ៉ាង វិនពីន មានប្រសាសន៍ បន្តថា កន្លងមកសម្ដេចក្រឡាហោម ក៏ជាមិត្តភក្ដិចាស់របស់ប្រទេសចិន នៅក្នុងតួនាទីសម្តេច បានបំពេញនៅក្នុងអាណត្តិមុនៗ កន្លងមក ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ឯកឧត្តម វ៉ាង វិនពីន មានប្រសាសន៍ បន្ថែមថា កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ចិន គឺត្រូវបានបង្កើតឡើង ចាប់ពីថ្នាក់ដឹកនាំជាច្រើនជំនាន់មុនរួចមកហើយ តាំងរហូតមកដល់ពេលនេះ ហើយមិត្តភាពរវាងប្រទេសទាំងពីរ នៅតែត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ រហូតមកដល់ពេលនេះ ទំនាក់ទំនងមិត្តភាពក្លាយទៅជាមិត្តភាពដែកថែបបន្តមកដល់ជំនាន់ក្រោយ ។

ឯកឧត្តម វ៉ាង វិនពីន ក៏សង្ឃឹមជឿជាក់ថាទោះបីជាសម្តេចក្រឡាហោម ទោះមិនស្ថិតនៅក្នុងរដ្ឋាភិបាល ក៏ប៉ុន្តែឧត្ដមសង្ឃឹមជឿជាក់ថាសម្ដេច នៅតែបន្តគាំទ្រនិងយកចិត្តទុកដាក់ដល់ការពង្រឹងពង្រីកនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

ជាការឆ្លើយតបសម្ដេចក្រឡាហោម សូមថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏ល្អដែលឯកឧត្តម បានលើកឡើង ហើយសម្ដេច ក៏សូមថ្លែងអំណរគុណចំពោះបក្សក៏ដូចជារដ្ឋាភិបាលចិន ដែលកន្លងមកតែងជួយគាំទ្រដល់បុព្វហេតុ ស្ដារ និងអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជារួមចំណែកដល់ការធានាដល់សុខសន្តិភាពនិងស្ថិរភាពរបស់កម្ពុជា ។

សម្តេចក្រឡាហោម ក៏សូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសចិន ក្រោមការដឹកនាំរបស់គណបក្សក៏ដូចជារបស់រដ្ឋាភិបាល ហើយសម្ដេចក៏សូមវាយតម្លៃខ្ពស់ចំពោះតួនាទីកាន់តែមានសារៈសំខាន់របស់ប្រទេសចិននៅក្នុង ឆាកអន្តរជាតិ ជាពិសេសនៅក្នុងក្របខណ្ឌសកលដែលប្រទេសចិនបានដើរតួនាទីកាន់តែសំខាន់នៅក្នុង ការងារនយោបាយក៏ដូចជាសេដ្ឋកិច្ច។

សម្តេចក្រឡាហោម ផ្ទាល់នឹងបន្តខិតខំអស់ពីលទ្ធភាពនិងគ្រប់លទ្ធភាពក្នុងការបន្តគាំទ្រដូចជាពង្រឹងពង្រីកនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ជាចុងបញ្ចប់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រនៅមណ្ឌលខេត្តបាត់ដំបង សូមជូនពរឲ្យឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី សូមទទួលបានជោគជ័យនៅក្នុងបេសកកម្មអាណត្តិការទូត របស់ឧត្ដមនៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង