**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

រដ្ឋមន្ត្រី ឈាង រ៉ា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តកំពត

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល និងប្រតិភូអមដំណើរ បានជួបសំណេះសំណាល ព្រមទាំងផ្តល់អនុសាសន៍ ដល់មន្រ្តីរាជការបុគ្គលិកសុខាភិបាល ជាថ្នាក់ដឹកនាំ នៃមន្ទីរសុខាភិបាលខេត្តកំពត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានសំដែងអំណរគុណ និងសំដែងក្តីរីករាយ ចំពោះការខិតខំបំពេញការងារនៃបុគ្គលិកសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តទាំងមូល ទាំងមុនជំងឺឆ្លងកាចសាហាវសាកល Covid-19 និងជាពិសេសកំឡុងCovid-19 ដែលជាវីរៈភាពរួមជាធ្លុងមួយ ជាមួយសហភាតរសុខាភិបាលទូទាំងប្រទេស និងអន្តរវិស័យ។ ឯកឧត្តមសាស្រ្តាចារ្យ បានផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តស្មារតីរួបរួមគ្នា ចេះជួយគ្នា ស្មោះត្រង់គ្នានឹងគ្នា សាមគ្គីភាពភាពទូលាយ និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានជូនអោយរំលឹកបញ្ជាក់ពីមន្ត្រីដឹកនាំក្នុងសុខាភិបាលនៃខេត្ត អំពីអ្វីដែលត្រូវប្រុងប្រយត្ន័ កុំអោយកើតមាន និងកាន់តែកុំអោយទៅជាការពិត ឧទាហរណ៍ដូចជា៖

១-រាល់កិច្ចការប្រជុំទាំងឡាយ មិនសំដៅយកបានខ្លឹមសារយកទៅអនុវត្ត ដោយមិនបានកត់ត្រាខ្លឹមសារ។ ក្នុងន័យនេះត្រូវខិតខំកត់ត្រាខ្លឹមសារនៃការប្រជុំនីមួយៗ យកទៅអនុវត្ត និងផ្ទៀងផ្ទាត់លទ្ធផល។

២-សេវាមណ្ឌលសុខភាពនៅមិនទាន់រលូនល្អ ពេទ្យមិននៅកន្លែង។ ក្នុងន័យនេះត្រូវធានាអោយបាន មានវត្តមានក្នុងម៉ោងវេលាការងារ ដោយមានការកត់ត្រាវត្តមានជាមួយការទទួលខុសត្រូវ។

៣-មិនមានថ្នាំគ្រប់គ្រាន់ ព្រោះយកពីសាធារណៈ (យកពីរដ្ឋ) ទៅប្រើក្រៅ(ឯកជន)។ ក្នុងន័យនេះត្រូវធានាអោយបានយន្តការត្រួតពិនិត្យ និងតម្លាភាព ជាមួយកំនត់ត្រាផ្ទៀងផ្ទាត់។

៤-ពេលមន្ទីរសុខាភិបាលចុះពិនិត្យ ទៅយកថ្នាំពីមណ្ឌលផ្សេងមកដាក់ជំនួសជាមុន (មិនងាយចាប់បាន)។ ក្នុងន័យនេះត្រូវធានាអោយបានការទទួលខុសត្រូវ ពីមណ្ឌលមួយ ទៅមណ្ឌលមួយ ដោយមិនមានមណ្ឌលណាទទួលខុសត្រូវជំនួសទេ។

បន្ថែមពីការប្រុងប្រយ័ត្ន និងជៀសវាងខាងលើ ចំនុចគន្លឹះខាងក្រោមត្រូវបានជំរុញដោយឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ដើម្បីបន្តអនុវត្ត៖

១-ការសម្រួលការទទួលអ្នកជំងឺ អោយបានរហ័ស ទូលំទូលាយ និងជាមួយការពន្យល់ក្បោះក្បាយ។

២-រក្សាទំនាក់ទំនងល្អរវាងសហភាតរ ក៏ដូចជាមួយបងប្អូនមកទទួលសេវាសុខភាព។ ទំនាក់ទំនងល្អ បង្កើនទំនុកចិត្ត បង្កើតភាពរីករាយ និងគំនិតវិជ្ជមាន។

៣-ស្មោះត្រង់ និងតម្លាភាព ជាគន្លឹះសំខាន់លើភាពជោគជ័យ និងដំណោះស្រាយទាំងឡាយ។

៤-យកចិត្តទុកដាក់លើការថែទាំសុខភាពបងប្អូនអ្នកជំងឺ ទាំងសុខភាពផ្លូវកាយ ពិសេសទាំងផ្លូវចិត្ត តាមរយៈអាកប្បកិរិយារួសរាយ ញញឹមរាក់ទាក់ បន្ថូភាពតាងតឹង ក្តីបារម្ភនៃអ្នកជំងឺ និងក្រុមគ្រួសារ និងឆ្លើយតបបានតម្រូវការសុខភាពបន្ទាន់ៗប្រជាពលរដ្ឋ។

៥-បង្កើនគំនិតឆ្នៃប្រឌិតថ្មីៗ (នវានុវត្តន៍) ក្នុងការងារ ដែលកាន់តែសម្រួលរបៀបធ្វើការ ជាមួយប្រសិទ្ធិភាពកាន់តែខ្ពស់។

ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងបច្ចេកទេស ជាប្រតិភូក្រសួងសុខាភិបាល អមដោយសមាសភាពចូលរួមពីអាជ្ញាធរមូលដ្ឋាន ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត លោកជំទាវ យូ សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពត អភិបាលនៃគណៈអភិបាល សមាជិកក្រុមប្រឹក្សាខេត្ត និងអនុប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធាន អនុប្រធានមន្ទីរពេទ្យ និងប្រធាន អនុប្រធានមណ្ឌលសុខភាព ៕

អត្ថបទដែលជាប់ទាក់ទង