**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

សម្តេចធិបតី៖ ស្ត្រីគឺជាម្ចាស់អាជីវកម្មចម្បងនៅកម្ពុជា ដែលគ្រប់គ្រងប្រហែលជាពីរភាគបី នៃចំនួនអាជីវកម្មសរុប

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាសហគ្រិនឆ្នើម និង ពានរង្វាន់បណ្ដាញសហគ្រិនស្ត្រីអាស៊ាន (AWEN) ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងតំបន់អាស៊ាន មានប្រជាជនប្រមាណ ៩,៨% ឬជាង ៦០លាននាក់ ដែលជាម្ចាស់អាជីវកម្ម ដែលជាស្ត្រី។ ស្ត្រីគឺជាម្ចាស់អាជីវកម្មចម្បងនៅប្រទេសកម្ពុជា ដែលគ្រប់គ្រងប្រហែលជាពីរភាគបី នៃចំនួនអាជីវកម្មសរុប។

សម្ដេចធិបតី បានថ្លែងបន្តថា តួលេខនេះគឺជាតឹកតាងមិនអាចប្រកែកបាន ដែលបង្ហាញពីស្មារតីសហគ្រិនភាពរបស់ស្ត្រី ក្នុងតំបន់អាស៊ាន និងកម្ពុជា យ៉ាងណាក្តី, យើងក៏ត្រូវទទួលស្គាល់ថា ដំណើរការធុរកិច្ចរបស់ពួកគេ ក៏មិនមែនងាយស្រួលនោះដែរ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា ក្នុងប្រវត្តិសាស្ត្រដ៏សម្បូរបែប និងរស់រវើករបស់កម្ពុជា ស្ត្រីតែងបានកាន់តំណែង ប្រកបដោយអំណាច និងឥទ្ធិពល ហើយបានបន្សល់ទុកនូវស្នាដៃកេរ្តិ៍តំណែលយ៉ាងធំធេង ដល់ការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ត្រីកម្ពុជា តែងរួមចំណែក លើសពីតួនាទីបែបប្រពៃណីរបស់ ស្ត្រី និងបានបង្ហាញពីភាពជាអ្នកដឹកនាំដ៏ពិសេស ក្នុងទិដ្ឋភាពផ្សេងៗ។ ជាក់ស្ដែង ព្រះរាជាទីមួយរបស់កម្ពុជា គឺ ព្រះនាងសោមា ឬព្រះនាង លីវយី ដែលបានសោយរាជ្យនៅនគរ ហ្វូណន មុនសម័យអង្គរ។ ភាពជាអ្នកដឹកនាំ និងសមត្ថភាពខាងយោធាដ៏រឹងមាំរបស់ព្រះនាង បានបង្រួបបង្រួម និងពង្រីកឥទ្ធិពលជាតិ តាមរយៈពាណិជ្ជកម្ម និងការទូត ដោយការណ៍នេះ បានធ្វើឱ្យព្រះនាងក្លាយជាគំរូ សម្រាប់មេដឹកនាំស្ត្រី ក្នុងជំនាន់ក្រោយៗ។ យើងក៏មានស្ត្រីដ៏ អស្ចារ្យដទៃទៀត ដូចជា ព្រះនាងជ័យរាជទេវី, ព្រះនាងសោមា, ព្រះនាងឥន្ទ្រទេវី ជាដើម ដែលបានចូលរួមចំណែកកសាងប្រវត្តិសាស្ត្រនៃប្រជាជាតិយើង។

សម្តេចធិបតី បានរំលឹកថា វីរភាពរបស់មេដឹកនាំស្ត្រីគំរូ ទាំងនេះតែងផ្តល់ជាការបណ្ដុះគំនិត និងរំឭកអំពីកម្លាំង ភាពឈ្លាសវៃ និងភាពធន់របស់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំ។ ឈរលើកេរ្ដិ៍ដំណែលដ៏សម្បូរបែបនេះ យើងទទួលស្គាល់ការរួម ចំណែកដ៏ធំធេងរបស់ស្ត្រី នៅក្នុងប្រវត្តិសាស្ត្រ មិនត្រឹមតែជាមហាក្សត្រី និងមេដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសហគ្រិន នវានុវត្តជន អ្នកផ្តល់ការថែទាំ និងអ្នកកសាងសហគមន៍ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង