មេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ ផ្សព្វផ្សាយ និងណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានក្រោមឱវាត អំពីការអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញផ្សព្វផ្សាយ និងណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានក្រោមឱវាតទាំងអស់ អំពីការអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង ៩៖០៩នាទីព្រឹក គឺជាប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា និងក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះផងដែរលោកវរសេនីយ៍ទោ រស់ តឿ ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ បាននូវសារាចរណែនាំលេខ១០សរ. ចុះថ្ងៃទី០៥ ខែកក្កដា ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការអបអរសាទរការបើកាការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ថ្ងៃទី៥សីហា២០២៤។សេចក្តីណែនាំលេខ០០៣/២០២៤ ស.ណ.ន ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងការពារជាតិ ស្តីពីការអបអរសាទរបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ និង សេចក្តីណែនាំលេខ០០៥/២០២៤ ស.ណ.ន ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ របស់កអគ្គបញ្ជាការដ្ឋានស្តីពី ការអបអរសាទរបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤៕

