**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង

គម្រោងសាងសង់សំណង់បង្ហៀរ និងស្ពានលើទំនប់អាងទឹកថ្មី ជួយបង្កើនផលិតផលវិស័យកសិកម្ម និងការដឹកជញ្ជូនកសិផលឆ្លងដែនជាមួយប្រទេសជិតខាង នៅក្នុងខេត្តឧត្ដរមានជ័យ

ភ្នំពេញ៖ គម្រោងសាងសង់សំណង់បង្ហៀរ និងស្ពានលើទំនប់អាងទឹកថ្មី ជួយបង្កើនផលិតផលវិស័យកសិកម្ម ព្រមទាំងសម្រួលដល់ការធ្វើដំណើរក្នុងតំបន់ និងការដឹកជញ្ជូនកសិផលឆ្លងដែនជាមួយប្រទេសជិតខាង នៅក្នុងខេត្តឧត្ដរមានជ័យ។

គម្រោងសាងសង់សំណង់បង្ហៀរ និងកសាងស្ពានលើទំនប់អាងទឹកថ្មី ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ភាគខាងជើងប្រទេសកម្ពុជា មានចម្ងាយប្រមាណ ៥២៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

ទំនប់អាងទឹកថ្មីមានតួនាទីទទួលយកទឹកពីទំនប់អាងទឹកតាម៉ុក ទំនប់អាងទឹករំចេក និងពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មករក្សាទុកសម្រាប់ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវ ដំណាំរួមផ្សំ និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់ ព្រមទាំងបញ្ជូនទឹកទៅអាងទឹកស្ទឹងស្រែងទី២ ស្ទឹងស្រែងទី១ ដើម្បីស្រោចស្រពលើផ្ទៃដីប្រមាណ ២៥០០០ហិកតា នៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

កន្លងមកប្រជាពលរដ្ឋក្នុងតំបន់បានប្រឈមមុខកង្វះខាតទឹកសម្រាប់ការងារបង្កបង្កើនផល និងការប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់លើទំនប់នៅរដូវវស្សា ដែលអាចបង្កគ្រោះថ្នាក់ និងខូចខាតទ្រព្យសម្បត្តិផងដែរ។

បន្ទាប់ពីបានសិក្សាគម្រោងតាមលក្ខណៈបច្ចេកទេស និងដោយមានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម នាយកដ្ឋានវិស្វកម្មបានអនុវត្តគម្រោងសាងសង់សំណង់បង្ហៀរ និងកសាងស្ពានលើទំនប់អាងទឹកថ្មីនេះឡើង ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ជាប់ព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

បើតាមលោក ផេង ផល ប្រធានគ្រប់គ្រងគម្រោង បានឱ្យដឹងថា ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ១)សាងសង់ស្ពានលើទំនប់អាងទឹកថ្មី១កន្លែងប្រវែង ១២៥ម៉ែត្រ ទទឹង ៧ម៉ែត្រ និង ២)សាងសង់សំណង់បង្ហៀរ ១កន្លែង។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបាន ១០០%។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ លោក ញឺន កួន បានលើកឡើងថា សមិទ្ធផលគម្រោងក្នុងឆ្នាំ២០២៤នេះមានសារសំខាន់យ៉ាងខ្លាំង និងជាសំណង់ស្ពានដែលវែងជាងគេក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ សម្រាប់បម្រើឱ្យវិស័យកសិកម្ម ទេសចរណ៍ គមនាគមន៍ ក៏ដូចជាការនេសាទក្នុងតំបន់។

ក្រោយការសាងសង់បានបញ្ចប់ សំណង់នេះនឹងមានលទ្ធភាពគ្រប់គ្រងទឹក និងបញ្ជាទឹកសម្រាប់ធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាប្រមាណ ១៤៩២ហិកតា រដូវប្រាំងប្រមាណ ២៧៩ហិកតា និងដំណាំរួមផ្សំប្រមាណ ៧៨ហិកតា ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ២ភូមិក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែងចំនួន ៤១៨គ្រួសារ។ ជាមួយគ្នានេះកសិករក្នុងតំបន់នឹងទទួលបានកំណើនប្រាក់ចំណូលប្រសើរជាងមុនតាមរយៈការបង្កើនការដាំដុះដំណាំកសិកម្មពីពីរទៅបីដងក្នុងមួយឆ្នាំ ព្រមទាំងបានទទួលស្ពាន និងផ្លូវធ្វើដំណើរទំនាក់ទំនងគ្នាប្រសើរជាងមុន ងាយស្រួលដឹកកសិផលយកទៅលក់នៅទីប្រជុំជន និងប្រទេសជិតខាង៕

អត្ថបទដែលជាប់ទាក់ទង