ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រែកប្រសព្វ ចុះជួបជាមួយប្រជាពលរដ្ឋ គ្រប់បណ្តាល ភូមិ ឃុំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនិងសំណូមរបស់ពួកគាត់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ លោក ស្រេង សុភាព អភិបាលរងខេត្ត អញ្ជើញចូលរួមក្នុងអង្គវេទិការសាធារណៈ ដើម្បីគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកព្រែកប្រសព្វ ។ ដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកព្រែកប្រសព្វ ក្រុមការងារថ្នាក់ខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត និងអជ្ញាធរក្នុងមូលដ្ឋានផងដែរ ។
ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកព្រែកប្រសព្វ បានអោយបងប្អូនប្រជាពលរដ្ឋលើនួវមតិយោបល់ ពីបញ្ហា និងសំណូមពរ ដែលជួបប្រទះប្រចាំថ្ងៃរបស់ខ្លួន ដោយក្នុងនោះមាន៖ បញ្ហាផ្លូវលំបាកចេញ ចូល ក្នុងការធ្វើដំណើរមកប្រកបការងារផ្សេងៗ -ស្នើសុំជាជួលស្ពានឈើពីរកន្លែង ដែលមានសភាពទ្រុឌទ្រោម -បញ្ហាខ្វះខាតអគ្គិសនីប្រើប្រាស់ និងសុំអោយជួយតបណ្ដាញចូល -ស្នើសុំជួយចុះវាស់វែងដីធ្លីចំនួន៤ភូមិ និងចេញប័ណ្ណកម្មសិទ្ធិ -ស្នើសុំសាលារៀន១ខ្នង និងខ្វះខាតគ្រូបង្រៀន -បញ្ហាគ្រឿងញៀន និងបង្ក្រាបក្មេងទំនើង ក្មេងទំនើងក្នុងភូមិ -ស្នើសុំជួយរកទីផ្សារកសិផល អោយមានតំម្លៃសមរម្យ -ស្នើសុំដីសាងសង់ផ្ទះ ដោយសារដីរបស់គាត់រស់នៅតាមមាត់ទន្លេមានការបាក់ស្រុត ។ ជាដំណោះស្រាយជូនប្រជាពលរដ្ឋ គណៈអធិបតី បានជម្រុញណែនាំដល់មន្រ្តីជំនាញពាក់ព័ន្ធមកពន្យល់បកស្រាយ និងដោះស្រាយនៅនឹងកន្លែងភ្លាមៗ ហើយបងប្អូនប្រ/ជា ពួកគាត់ក៏បានស្ដាប់និងទទួលយកដោយការសប្បាយចិត្ត ។
បន្ថែមពី ឯកឧត្តម ហ៊ីវ ជននាថ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រែកប្រសព្វ បានបន្ថែមថា ការដោះស្រាយទាំងអស់នេះ គឺធ្វើឡើងដើម្បីផ្តល់ជាប្រយោជន៍រួមក្នុងសហគមន៍ ដោយមិនប្រកាន់ពូជសាសនណាមួយឡើយ សំដៅលើកកម្ពស់សេដ្ឋកិច្ចជីវភាពនៅជនបទ និងបង្ខិតសេវានិងការអភិវឌ្ឍន៍ឲ្យកាន់តែកៀកនៅមូលដ្ឋានប្រជាពលរដ្ឋ។
ឯកឧត្តម ក៏បានស្នើសុំឲ្យបងប្អូនចូលរួមអបអរសាទរ និងគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងចាប់ផ្តើមបើកការដ្ឋាននាពេលខាងមុខ ដែលជាការផ្តល់ផលប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋកម្ពុជាតាមរយៈផ្លូវទឹក សុំឲ្យចូលរួមគាំទ្រចំពោះគំនិតផ្តួចផ្តើម លើការអនុវត្តន៍កម្មវិធី និងគម្រោងក្រប់ខ័ណ្ឌតំបន់ត្រីកោនអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដោយក្នុងនោះក៏មានខេត្តក្រចេះយើងផងដែរជាប់នឹងព្រំដែនប្រទេសទាំង២ ៕

