វរសេនីយ៍ត្រី រុន ថាវរិន្ទ អញ្ជើញត្រួតពិនិត្យ និងប្រគល់ភារកិច្ចដល់កម្លាំងត្រៀមអន្តរាគមន៍ជួយសង្គ្រោះ គ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដែលកើតមានក្នុងភូមិសាស្រ្តស្រុកអន្លង់វែង

ភ្នំពេញ៖ លោកវរសេនីយ៍ត្រី រុន ថាវរិន្ទ មេបញ្ជាការរង តំណាងលោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការ កងការពារព្រំដែនគោកលេខ៤០៣ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញត្រួតពិនិត្យ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងត្រៀមអន្តរាគមន៍ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយមហន្តរាយធម្មជាតិផ្សេងៗ ដែលអាចកើតមានឡើងក្នុងភូមិសាស្រ្តស្រុកអន្លង់វែង ខេត្តឧត្ដមានជ័យ។
លោកមេបញ្ជាការរង ក៏បានថ្លែងអំណរគុណចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ក្នុងទីបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣ ដែលបានប្រុងប្រៀប កម្លាំង មធ្យោបាយ និងសម្ភារ តាមផែនការ ដើម្បីរង់ចាំអនុវត្តតាមបទបញ្ជាដែលថ្នាក់លើបានប្រគល់ជូន ផងដែរ ៕

