**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី

សមាគមក្រុមការងារ១០០រាត្រី ចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំជូនផ្ដល់យោបល់អំពីការស្ដារបឹង ប្រឡាយស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោក ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើរបស់សមាគមក្រុមការងារ១០០រាត្រី សុំជូនផ្ដល់យោបល់អំពីការស្ដារបឹង ប្រឡាយស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។

លោកអភិបាលរងខេត្ត បានលើកឡើងអំពីកិច្ចខិតខំជួយដល់ពលរដ្ឋតាមមូលដ្ឋានកន្លងមក ក្នុងគ្រោះទឹកជំនន់ គ្រោះរាំងស្ងួតងាប់ស្រូវជាដើម និងជម្រុញសម្របសម្រួលឲ្យមានប្រព័ន្ធទឹកធ្វើកសិកម្ម។

លោក មួង សូនី ក៏បានលើកឡើងអំពីសារៈសំខាន់ការអនុវត្តគោលនយោបាយទឹកដើម្បីឲ្យរដ្ឋចំនេញជៀសវាងចំណាយថវិការរដ្ឋច្រើន និងដើម្បីជម្រុញការធ្វើប្រព័ន្ឋធារាសាស្ត្រលឿន ដូច្នេះទាមទារឲ្យមានកិច្ចសហការជាមួយក្រុមហ៊ុនឯកជន។ លោក មួង សូនីបន្តថា ស្រុកចំនួន៤ក្នុងខេត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅជាប់ទន្លេសាប និងដៃទន្លេសាប ព្រែកជាដើមមានដីដាំស្រូវ ងាយស្រួលបង្កបង្កើតប្រព័ន្ឋធារាស្ត្រទំនើបបាន និងបង្កការដាំស្រូវបានរាប់ម៉ឺនហិចតា ក្នុងមួយឆ្នាំ២ដង ឬ៣ដង។

លោក មួង សូនី ក៏បានលើកឡើងអំពីប្រទេសវៀតណាម ដែលបានទាញយកអត្ថប្រយោជន៍ពីទន្លេមេគង្គដោយប្រជាពលរដ្ឋវៀតណាមរាប់លាននាក់ ទទួលប្រយោជន៍យ៉ាងច្រើនពីទឹកទន្លេមេគង្គក្នុងវិស័យកសិកម្ម ជលផលជាដើម។

បន្ថែមពីនេះ លោក អភិបាលរង ស្រុកជល់គរី ស្រុកកំពង់លែង ស្រុកបរិបូរណ៍ និងតំណាងប្រធានមន្ទីរធនធានទឹក ក៏បានលើកឡើងអំពីឧបសគ្គមួយចំនួន ដូចជា ការអនុវត្តច្បាប់តឹងរឹងដោយមិនអាចប៉ះពាល់តំបន់៣បាន និងគ្មានសិទ្ឋក្នុងការសម្រេចឯកភាពអោយស្ដារបឹង ឬប្រឡាយ និងពិបាករឿងសារព៌តមានរករឿង។ តំណាងជលផល នៃមន្ទីរកសិកម្ម លើកឡើងថា លោកបានខិតខំពង្រឹងច្បាប់ ជាពិសេសមិនអាចប៉ះពាល់តំបន់៣បាន ដោយពុំបានគិតដល់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។ លោក មួង សូនី ក៏បានបន្តថា ថ្នាក់ដឹកនាំត្រូវគិតរាស្រ្តជាធំអំពីជីវភាពពួកគាត់ និងជម្រុញស្ថាប័នពាក់ព័ន្ធសហការគ្នារកមធ្យោបាយជួយដល់ពលរដ្ឋ ជាពិសេសវិស័យកសិកម្ម និងនេសាទត្រីជាដើម។

សរុបលទ្ធផលកិច្ចប្រជុំ អភិបាលរងខេត្ត ស្នើឱ្យមន្ទីរ និងស្រុកទាំងអស់ធ្វើបច្ចុប្បន្នភាពបឹងប្រឡាយដែលមានស្រាប់ និងចំនួនពលរដ្ឋដែលធ្វើដំណាំស្រូវ ចំនួនពលរដ្ឋដែលទទួលបានផលពីបឹងប្រឡាយ ព្រមទាំងសំណូមពរធ្វើកិច្ចសហប្រតិបត្តិការជាមួយសមាគមក្រុមការងារ១០០រាត្រីបន្តទៀត និងសំណើរធ្វើរបាយការណ៍កិច្ចប្រជុំនេះជូនអភិបាលខេត្តសុំគោលការណ៍បន្ថែម។

ផ្អែកតាមលទ្ធផលកិច្ចប្រជុំ លោក មួង សូនី យល់ឃើញថាការគិតគូរអំពីស្ដារប្រឡាយរបស់ស្រុកមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង ពុំទាន់មានផែនការជាក់លាក់ ឆន្ទៈគ្រប់គ្រាន់ក្នុងការស្ដារបឹងប្រឡាយនៅឡើយ បើទោះបីជាមានការលើកឡើងពីមន្ទីរឬស្រុក។លោក បញ្ជាក់ថាមានវិស័យឯកជនចូលរួមសហប្រតិបត្តិការក៏ដោយ ក៏នីតិវិធីក្នុងការសម្រេចស្ដារបឹងប្រឡាយក៏មិនទាន់ដឹងប្រាកដថាអ្នកណាជាអ្នកចេញ ដែលនេះគឺជាឧបសគ្គធំ។

សមាគមក្រុមការងារ១០០រាត្រី យល់ឃើញថាការអនុវត្តគោលនយោបាយទឹកមានសារៈសំខាន់ណាស់ ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា ដែលពឹងពាក់លើការអាស្រ័យផលធ្វើដំណាំស្រូវជាង ២លានគ្រួសារ ដើម្បីកាត់បន្ថយភាពក្រីក្រឱ្យបានឆាប់រហ័ស ស្របតាមការគិតគួរ​ និងខិតខំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត និងសម្តេច តេជោ ហ៊ុន សែន៕

អត្ថបទដែលជាប់ទាក់ទង