**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

បទវិភាគ៖ការបើកចំហដោយកម្រិតខ្ពស់ចំពោះបរទេសរបស់ប្រទេសចិននឹងបញ្ចេញភាគលាភកាន់តែច្រើនឡើងៗទៅកាន់ពិភពលោក

“ចំណុចសំខាន់មួយនៃកិច្ចប្រជុំលើកនេះគឺពង្រីកការបើកចំហដោយកម្រិតខ្ពស់របស់ប្រទេសចិន និងជំរុញការអភិវឌ្ឍជាសាកល” ទាក់ទិននឹងកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ កាសែត《Helsinki Times》របស់ប្រទេសហ្វាំងឡង់បានផ្តោតការយកចិត្តទុកដាក់ដល់ចំណុចនេះ។ ថ្ងៃទី២១ខែកក្កដា  《សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើកំណែទម្រង់ឱ្យមានភាពកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនិងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនថែមមួយកម្រិតទៀត》ដែលត្រូវពិនិត្យពិភាក្សានិងអនុម័តដោយកិច្ចប្រជុំពេញអង្គលើកនេះបានចេញផ្សាយទាំងស្រុង  ក្នុងនោះ បានធ្វើការរៀបចំចាត់ចែងពិសេសចំពោះការបើកចំហចំពោះបរទេស ដោយលើកឡើងថា      ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិជាមូលដ្ឋានស្តីពីការបើកចំហចំពោះបរទេស  ប្រកាន់ខ្ជាប់នូវការជំរុញកំណែទម្រង់តាមរយៈការបើកចំហរ ដើម្បីកសាងប្រព័ន្ធសេដ្ឋកិច្ចថ្មីបែបបើកចំហដែលប្រកបដោយកម្រិតកាន់តែខ្ពស់។
ការបើកចំហគឺជានិមិត្តសញ្ញាយ៉ាងច្បាស់លាស់នៃការធ្វើទំនើបកម្មតាមបែបផែនចិន។ក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ  ការបើកចំហរបស់ប្រទេសចិនទទួលបាននូវសមិទ្ធផលកាន់តែច្រើនឡើង។ ប្រទេសចិនបានជាប់ចំណាត់ថ្នាក់ជាប្រទេសធំទីមួយខាងពាណិជ្ជកម្មទំនិញសកលក្នុងរយៈពេល៧ឆ្នាំជាប់ៗគ្នា  ការវិនិយោគចំពោះបរទេសបានឈរនៅលំដាប់៣លេខខាងមុខលើពិភពលោកក្នុងរយៈពេល១១ឆ្នាំជាប់ៗគ្នា ហើយលំហូរមូលធនបានគ្របដណ្តប់ប្រទេសនិងតំបន់ចំនួន១៥៥  ការរួមបញ្ចូលគ្នារវាងចិននិងពិភពលោកមានកម្រិតយ៉ាងស៊ីជម្រៅដែលមិនធ្លាប់មានកាលពីមុន។
ពេលបច្ចុប្បន្ននេះ  បម្រែបម្រួលនិម្មាបនកម្ម១រយឆ្នាំកំពុងពន្លឿនទៅមុខ   ឯកតោភាគីនិយមនិងការពារនិយមកំពុងងើបឡើងវិញ ហើយការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចកំពុងជួបប្រទះចរន្តបញ្ច្រាស  ការបើកចំហរឹតតែក្លាយជា”ទំនិញកម្រ”ថែមទៀត។ ប្រឈមមុខនឹងបញ្ហាពិបាកនៃការអភិវឌ្ឍរួមគ្នារបស់មនុស្សជាតិ និងបដិវត្តន៍បច្ចេកវិទ្យានិងកំណែទម្រង់ឧស្សាហកម្មជុំថ្មី   ប្រទេសចិនបានប្រកាន់ខ្ជាប់នូវការជំរុញការបើកចំហដោយកម្រិតខ្ពស់ចំពោះបរទេស  មិនត្រឹមតែបានមកពីការអនុវត្តដោយជោគជ័យនៃការជំរុញកំណែទម្រង់និងអភិវឌ្ឍន៍តាមរយៈការបើកចំហប៉ុណ្ណោះទេ  ថែមទាំងក៏ជាទង្វើដ៏ចាំបាច់នៃការចាប់ជាប់ក្បួនច្បាប់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងការសម្របទៅតាមចរន្តយុគសម័យទៀតផង  ហើយវាកាន់តែបង្ហាញពីការប្តេជ្ញាចិត្តនិងទំនួលខុសត្រូវក្នុងការចែករំលែកឱកាសជាមួយពិភពលោក។
អ្វីដែលប្រទេសចិនបានចែករំលែកជាមួយពិភពលោក ជាបឋមគឺជាទីផ្សារទ្រង់ទ្រាយធំ។ កិច្ចប្រជុំពេញអង្គបានលើកឡើងថា ត្រូវពឹងផ្អែកលើឧត្តមភាពនៃទីផ្សារទ្រង់ទ្រាយធំ  ដើម្បីលើកកម្ពស់សមត្ថភាពបើកចំហក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។ នេះមានន័យថា  ប្រទេសចិនកំពុងខិតខំប្រឹងប្រែងបើកចំហឱ្យកាន់តែទូលំទូលាយ និងធ្វើឱ្យទីផ្សារធំរបស់ប្រទេសចិនក្លាយទៅជាទីផ្សារធំដែលអាចចែករំលែកជាមួយពិភពលោក។នេះបានធ្វើឱ្យសហគ្រាសពហុជាតិជាច្រើនពោរពេញទៅដោយការរំពឹងទុក។
អ្វីសំខាន់ជាងនេះទៅទៀត   គឺក្បួនច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ប្រទេសចិនកំពុងតភ្ជាប់ជាមួយអន្តរជាតិជាបណ្តើរៗ  ដើម្បីសម្របទៅនឹងលក្ខខណ្ឌនៃការកសាងប្រព័ន្ធសេដ្ឋកិច្ចថ្មីបែបបើកចំហដែលប្រកបដោយកម្រិតកាន់តែខ្ពស់។មជ្ឈដ្ឋានខាងក្រៅបានយល់ឃើញជាទូទៅថា នេះមានន័យថា  ថ្លៃដើមនៃអាជីវកម្មលក្ខណៈជាប្រព័ន្ធនឹងត្រូវបានកាត់បន្ថយបន្ថែមទៀត  ពាណិជ្ជកម្មនិងការវិនិយោគអន្តរជាតិនឹងមានភាពកាន់តែសេរីនិងងាយស្រួល  ប្រទេសចិននឹងរួមបញ្ចូលក្នុងសេដ្ឋកិច្ចអន្តរជាតិដោយកាន់តែសកម្ម ដែលធ្វើឱ្យទីផ្សារធំរបស់ប្រទេសចិនក្លាយជាឱកាសដ៏ធំមួយរបស់ពិភពលោក។
ការពង្រីកការបើកចំហចំពោះបរទេស   មិនត្រឹមតែ“អញ្ជើញឱ្យគេចូលមក”តែប៉ុណ្ណោះទេ  ថែមទាំងក៏ត្រូវ“ដើរចេញទៅក្រៅ” ផងដែរ។ សព្វថ្ងៃនេះ “ផលិតផលថ្មីទាំងបី”របស់ប្រទេសចិនដែលមានរថយន្តដើរដោយថាមពលថ្មី  ថ្មលីចូមនិងផលិតផលប្រព័ន្ធPVជាតំណាងទទួលបានការពេញនិយមនៅក្នុងទីផ្សារបរទេស  ដែលបង្កើនការផ្គត់ផ្គង់ដ៏មានគុណភាពខ្ពស់ដល់ពិភពលោក ហើយក៏ជំរុញការធ្វើបរិវត្តកម្មនិងការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ រីឯគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”ដែលបំផុសឡើងដោយប្រទេសចិន  បានបំពេញបន្ថែមនូវកម្លាំងចលករថ្មីទៅក្នុងការអភិវឌ្ឍពិភពលោក និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនរបស់គ្រប់បណ្តាប្រទេសទាំងអស់។
យើងអាចព្យាករណ៍ថា   ប្រទេសចិននឹងជំរុញយ៉ាងមុតមាំនូវការធ្វើទំនើបកម្មតាមបែបផែនចិនតាមរយៈការបើកចំហប្រកបដោយកម្រិតខ្ពស់ចំពោះបរទេស និងបញ្ចេញភាគលាភបើកចំហកាន់តែច្រើនឡើងៗទៅកាន់ពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង