ភ្នាក់ងារទេសចរ សង្គ្រោះបឋមភ្ញៀវទេសចរ មានអាការៈមិនស្រួលខ្លួន ពេលទស្សនានៅប្រាសាទអង្គរវត្ត

ភ្នំពេញ៖ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារភ្នាក់ងារទេសចររបស់អាជ្ញាធរជាតិអប្សរា ប្រចាំការគោលដៅប្រាសាទអង្គរវត្ត បានជួយសង្គ្រោះបឋមដល់ភ្ញៀវជនជាតិអង់គ្លេសម្នាក់ ដែលមានអាការ:មិនស្រួលខ្លួន អំឡុងពេលដើរទស្សនានៅចំណុចរួតព្រះពាន់នៃប្រាសាទអង្គរវត្ត។
បន្ទាប់ពីគាត់បានធូរស្បើយ ក្រុមការងារសហការជាមួយក្រុមការងារសណ្ដាប់ធ្នាប់សម្រួលឱ្យរ៉ឺម៉កកង់បីចូលមកយកគាត់ទៅសម្រាកនៅសណ្ឋាគារដែលគាត់ស្នាក់នៅ៕

