សម្តេច ហេង សំរិន ផ្ញើសាររំលែកទុក្ខចំពោះមរណភាពឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការបក្សនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផ្ញើសាររំលែកទុក្ខជូន ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចំពោះមរណទុក្ខដ៏ក្រៀមក្រំ ដោយឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការបក្សនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

